ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ប្រើកូនស្រី​ឱ្យទៅផ្សារ​ទិញឈា.មជ្រូក​ លុះនាងមកវិញជួបគ្រោះអកុសល​តាម​ផ្លូវ​

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​នាង​ក្រមុំ​ម្នាក់​ ខណៈ​ម្ដាយ​ប្រើ​ឱ្យ​​ទៅ​ទិញ​ឈា.ម​ជ្រូក​នៅ​ផ្សារ​ជម្ពូ​វ័ន ហើយ​ពេល​

រាជធានី​ភ្នំពេញ ​៖ ​នារី​ម្នាក់​ ខណៈ​ម្ដាយ​ប្រើ​ឱ្យ​​ទៅ​ទិញ​ឈា.ម​ជ្រូក​នៅ​ផ្សារ​ជម្ពូ​វ័ន ហើយ​ពេល​ត្រឡប់​មកពីផ្សារ​វិញ​ នាង​បាន​ជិះ​កង់​ឆ្លងផ្លូវ​ ក៏​ត្រូវ​រថយន្ត​​ដឹក​​បេតុង​១​គ្រឿង​បើក​បុ.ក​ និង​កិ.នប​​ណ្ដា​ល​ឱ្យ​​រង​របួសធ្ងន់ បន្ទាប់​មក​បាន​ស្លា.ប់ ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​គ្លីនិក​ឯកជន​មួយ​កន្លែង​។

​ហេតុ​​ការណ៍​​ខាងលើ​​​នេះ​បាន​​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២២ នៅ​តាម​ផ្លូវ​បេតុង​ឃ្យូ​អឹ​ម​អាយ ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានីភ្នំពេញ ។

​រថយន្ត​​មួយគ្រឿង​​​ខាងលើ​ម៉ាក​CHENLONG ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3F-0739 បើកបរ​ដោយ​បុរ​ស​មិ​ស្គាល់ឈ្មោះ​ម្នាក់​ ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។ ចំណែក​​នារី​រង​គ្រោះ​ដល់​ស្លា.ប់​បាត់​បង់​​ជីវិត​នោះ​ឈ្មោះ ម៉ែ​ន ច​ង្រឹ​ត អាយុ​១៨​ឆ្នាំ មុខរបរ​លក់​បបរ​បាយ​នៅ​មុខ​រោងចក្រ ជាមួយ​ម្តាយ​ដែល​ជា​ស្ត្រី​ម៉េ​ម៉ា​យ សព្វថ្ងៃ​ស្នាក់​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​នោះ​​ ។​

តាម​ប្រភព​​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ ស្ត្រី​ជា​ម្ដាយ​បាន​ប្រើ​​នារីរងគ្រោះ​​ឲ្យ​ទៅ​ទិញ​ឈា.ម​ជ្រូក​នៅ​ឯ​ផ្សារ​ជម្ពូ​វ័ន ដើម្បី​យក​មក​ធ្វើ​ម្ហូប​លក់​ឲ្យ​កម្មករ​រោងចក្រ​ដែល​ចេញ​សម្រាក​ហូប​បាយ​នៅ​វេលា​ម៉ោង​១១​ព្រឹក​នោះ​ដែរ​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា លុះ​ពេល​ទិញ​បាន​ហើយ នាង​បាន​ជិះ​កង់​ត្រឡប់​ទៅ​ផ្ទះ​វិញ​តាម​ផ្លូវ​បេតុង​រោងចក្រ​ឃ្យូ​អឹ​ម​អាយ​(QMI) ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​បត់​ឆ្លងផ្លូវ​ ​ស្រប​ពេល​នោះ​​មាន​រថយន្ត​សណ្តោង​ដឹក​បេតុង​ខាងលើ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ទៅ​ដល់​បាន​បុ.ក​និង​កិ.ន​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​។

​តាម​ប្រភព​ខាងលើ​នេះ​បាន​បញ្ជាក់​ប្រាប់​ថា បន្ទាប់​មក ​នារី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន​ ប៉ុន្តែ​ជា​អកុសល​ក៏​បាន​ស្លា.ប់​ទៅ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

​ក្រោយ​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ និង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​កាន់​ទីនោះ​រួច​បាន​ប្រគល់​ទៅ​ឲ្យ​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង​ និង​នាំ​យក​រថយន្ត​និង​កង់​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ