ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ស្ម័គ្រចិត្ត​កាត់​ទ្រុង​ឡាន​ធំ ដែល​កែ​ច្នៃខុស​លក្ខណៈ​បច្ចេកទេស​ដោយ​ខ្លួនឯង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​មន្ត្រី​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន និង​មន្ត្រី​មន្ទីរ​សាធារណៈការ​រាជធានី ភ្នំពេញ បាន​កោតសរសើរ​ដល់​ម្ចាស់​ក្រុមហ៊ុន​ឃ្វី​ន​លី ហ្គើ​ស៊ី​គ្រុប ខូ​អិ​ល​ធី​ឌី

រាជធានី​ភ្នំពេញ ៖ ក្រុម​មន្ត្រី​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន និង​មន្ត្រី​មន្ទីរ​សាធារណៈការ​រាជធានី ភ្នំពេញ បាន​កោតសរសើរ​ដល់​ម្ចាស់​ក្រុមហ៊ុន​ឃ្វី​ន​លី ហ្គើ​ស៊ី​គ្រុប ខូ​អិ​ល​ធី​ឌី ដែល​បាន​សហ​ការណ៍ និង​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​ចំពោះ​ការ​ស្ម​គ្រ័​ចិត្ត កាត់​ទ្រុង​រថយន្ត​ដែល​ខុស​លក្ខណៈ​បច្ចេកទេស​ដោយ​ម្ចាស់​ក្រុមហ៊ុន​បាន​ជួល​ជាង​ឲ្យ​មក​ផ្សារ​កាត់​ទ្រុង​ដែល​ត ខុស​បច្ចេកទេស​ចេញ​នៅ​ចំពោះ​មុខមន្ត្រី​ជំនាញ និង​ផ្តល់​កិច្ចសហការ​ណ៍​ល្អ​ប្រសើរ​ជាមួយ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​។

ក្រុមហ៊ុន​ឃ្វី​ន​លី​ហ្គើ​ស៊ី​គ្រុប ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ដែល​មាន​រថយន្ត​ធុន​ធំ​សម្រាប់ ដឹក​ជញ្ជូន​ទំនិញ​ចំនួន​៧០​គ្រឿង​ដែល​មា​នទី​តាំងនៅ​ស្ថិត​ក្នុង​ខណ្ឌដង្កោ​។ ក្រោយ​ធ្វើការ ត្រួតពិនិត្យ គេ​ឃើញ​មាន​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស​ចំនួន​១០​គ្រឿងក្នុង​ចំណោម​៧០ គ្រឿង ដោយ​ម្ចាស់​ក្រុមហ៊ុន​បាន​ជួល​ជាង​ឲ្យ​មក​កាត់​ទ្រុង​ដែល​ត​ខុស​បច្ចេកទេស​នោះ ចេញ​ដោយ​ស្ម​គ្រ័​ចិត្ត​។ លោកស្រី បុប្ផា ផា​នី អនុប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា នេះ​ជា​គំរូ​មួយ​ដ៏​ល្អ​ប្រពៃ​សម្រាប់​ក្រុមហ៊ុន​ដទៃ​ទៀត​ចូលរួម​គោរព និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សាធារណៈការ សាលា​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ក្នុង​គោលបំណង​អនុវត្ត​ឲ្យ​បាន​ល្អ​ប្រសើរ ការ​គោរព​ច្បាប់​ចរាចរ កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ និង​លើកកម្ពស់​សណ្តាប់ធ្នាប់​របៀបរៀបរយ សាធារណៈ​តាម​ដងផ្លូវ​ផង​ដែរ​។

លោកស្រី​អនុប្រធាន​មន្ទីរ​បាន​បន្ត​ថា រយៈពេល​៣​ខែ នៃ​ការ​ប្រកាស​ជូនដំណឹង​ឲ្យ​ម្ចាស់​រថយន្ត​កែ​ឆ្នៃ​ខុស​បទដ្ឋាន​បច្ចេកទេស បាន​បញ្ចប់​ហើយ ពោល​គឺ​ជូនដំណឹង​តាំងពី​ខែមិថុនា ឆ្នាំ​២០១៦​មក​ម្លេះ ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​ធ្វើការ​កែ​លម្អ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ​។ ផ្ទុយ​ទៅ​វិញ​បើ​ម្ចាស់​រថយន្ត​មិន​កែតំរូវ​ទេ សមត្ថកិច្ច​នឹង​មាន​វិធានការ​កាត់​ទ្រុង​រថយន្ត​នោះ​ចេញ និង​ផាកពិន័យ​ថែម​ទៀត ហើយ​ការងារ​នេះ​យើង​បន្ត​ធ្វើ ថែម​ទៀត ពិសេស​អនុវត្ត​ទៅ​លើ​រថយន្ត​ធំ​ចូល​ក្រុង​ដែល​តែង​បង្ក​ឲ្យ​បាត់​សណ្តាប់ធ្នាប់ និង​ការ​កកស្ទះ​ចរាចរ​យ៉ាង​ខ្លាំង​ក្នុង​ក្រុង​សព្វថ្ងៃ​៕