ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​អះអាង​ថា កូ​វី​ដ​១៩​ពិតជា​ប៉ះពាល់​ដល់​ទំហំ និង​មុខងារ​ប្រដាប់បន្តពូជ​បុរស

1 ឆ្នាំ មុន

បរទេស ៖ វេជ្ជបណ្ឌិត​ម្នាក់បាន​អះអាង ក៏​ដូច​ជា​ពន្យល់​អំពី​របៀប​ដែល​វីរុស​កូ​រ៉ូ​ណា (​កូ​វី​ដ​១៩) អាច​

បរទេស ៖ វេជ្ជបណ្ឌិត​ម្នាក់បាន​អះអាង ក៏​ដូច​ជា​ពន្យល់​អំពី​របៀប​ដែល​វីរុស​កូ​រ៉ូ​ណា (​កូ​វី​ដ​១៩) អាច​បង្រួម​ទំហំ​លិង្គ និង​បណ្តាល​ឱ្យ​ងា.ប់​លិង្គ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ Ladbible ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២២​។

អ្នកស្រី​វេជ្ជបណ្ឌិត Rena Malik អ្នកឯកទេស​ខាង​រោគ​ទឹកនោម និង​ឆ្អឹង​អាង​ត្រគាក​នៃ​សកល​វិទ្យាល័យ UChicago Medicine ដែល​តែងតែ​ចែករំលែក​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​សុខភាព​លើ​ទំព័រ​យូ​ធូប​ផ្លូវការ​របស់​នាង ដែល​មាន​អ្នក​តាមដាន (Subscribers) ប្រមាណ​១,២​លាន​នាក់ បាន​ប្រាប់​គេហទំព័រ news.com.au ថា បុរស​ជា​ច្រើន​កំពុង​ជួប​ប្រទះ​បញ្ហា​ងាប់​លិង្គ បន្ទាប់​ពី​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​។ លោកស្រី​លើក​ឡើង​ថា យើង​ទាំងអស់​គ្នា​ដឹង​ពី​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​១៩ ដូច​ជា​អស់កម្លាំង និង​បញ្ហា​ផ្លូវដង្ហើម (​ដង្ហើម​ខ្លី​)​។ ប៉ុន្តែ​យើង​កម្រ​បានឮ​អំពី​ឥទ្ធិពល​របស់​វា​លើ​ប្រដាប់បន្តពូជ​បរុស​ណាស់​។

អ្នកស្រី​បាន​និយាយ​ថា «​នៅ​ពេល​ដែល​អ្នក​ឆ្លង​កូ​វី​ដ​១៩ វា​អាច​ប៉ះពាល់​ដល់​ស្រទាប់​សរសៃឈាម ហើយ​វា​អាច​បង្កើត​ការ​លំបាក​ក្នុង​លំហូរ​ឈាម​ពី​ផ្នែក​មួយ​នៃ​រាង​កាយ​ទៅ​ផ្នែក​មួយទៀត​។ ពិត​ណាស់​វា​ក៏​អាច​ប៉ះពាល់​លំហូរ​ឈាម​ទៅ​កាន់​លិង្គ​ផង​ដែរ​។ ហើយ​អ្នក​ឆ្លង​ជំងឺ​នេះ មាន​ហានិភ័យ​ខ្ពស់​រហូត​ដល់​៥​ដង​នៃ​ការ​ងា.ប់​លិង្គ​។

អ្នកស្រី​បន្ថែម​ថា «​ការ​បាត់បង់​លំហូរ​ឈាម​អាច​នាំ​ឱ្យ​មានការ​រួម​តូច​។ ហើយ​នៅ​ពេល​អ្នក​បាត់បង់​លំហូរ​ឈាម​ទៅ​តំបន់​នោះ​យូរ​ៗ​ទៅ វា​អាច​បណ្តាល​ឱ្យ​ជាលិកា​រួញ​ដោយ​ខ្លួនឯង​។ មាន​ន័យ​ថា អ្នក​អាច​កត់សម្គាល់​ពី​ការ​ថយ​ចុះ​នៃ​ប្រវែង​របស់​លិង្គ​»​។

ជាក់ស្តែង លោក Matt មក​ពី​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី​បាន​ប្រាប់​សារព័ត៌មាន ABC News ថា បន្ទាប់​ពី​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ គាត់​ហាក់​ពិបាក​រក្សា​ការ​ឡើង​រឹង​នៃ​លិង្គ ក៏​ដូច​ជា​ថមថយ​សន្ទុះ និង​ពេលវេលា​នៃ​ការ​រួម​ភេទ​។ ដោយ​ធ្វើ​ឱ្យ​គាត់​មាន​អារម្មណ៍​ថា មិនសូវ​ជា​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ជា​ពិសេស​ពាក់ព័ន្ធ​នឹង​កម្លាំង​តែ​ម្តង​។

ដោយឡែក យោង​តាម​ការ​សិក្សា​មួយ ដែល​ត្រូវ​បាន​ចេញផ្សាយ​ក្នុង​ទស្សនាវដ្តី​សុខភាព​បុរស (World Journal of Men’s Health) អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​ឃើញ​ថា អ្នកជំងឺ​បាន​ទទួល​រង​ការ​ខូចខាត​សរសៃ​លំហូរ​ឈាម​ទៅ​កាន់​លិង្គ បន្ទាប់​ពី​បាន​ឆ្លង​កូ​វី​ដ​១៩ ដែល​បណ្តាល​នាំ​ឱ្យ​ងាប់​លិង្គ​។

អ្នក​ស្រាវជ្រាវ​ក៏​បាន​ប្រៀបធៀប​អ្នកជំងឺ​ទាំងនោះ ជាមួយ​បុរស​២​នាក់ ដែល​មិន​ធ្លាប់​ឆ្លង​កូ​វី​ដ​១៩​។ ហើយ​ជា​លទ្ធផល​ឃើញ​ថា អ្នកជំងឺ​ដែល​ជា​សះស្បើយ​ពី​កូ​វី​ដ​១៩ ហើយ​មិន​បង្ហាញ​ពី​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ណាមួយ​នោះ​។ នៅ​តែ​មាន​ភាគល្អិត​នៃ​មេរោគ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ជាលិកា​លិង្គ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ