ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញ​5​យ៉ាង​ដែល​ពិបាក​រៀន តែ​ផ្តល់​ប្រយោជន៍​បំផុត

7 ឆ្នាំ មុន

ជា​ច្រើន​លើក រឿង​ដែល​ល្អ​នៅ​ក្នុង​ជីវិត ទោះជា​បាន​មក​ដោយ​ទទេ​ៗ​ក្តី ប៉ុន្តែ​ក៏​មិន​មាន​ន័យ​ថា មិន​ត្រូវការ​ប្រើ​ពេលវេលា និង​សេចក្តី​ព្យាយាម​សម្រាប់​ប្តូរ​ជាមួយ​រឿង​ទាំងនោះ​ឡើយ ជា​ពិសេស គឺ​ការ​រៀន​នូវ​ជំនាញ​ផ្សេង​ៗ​

ជា​ច្រើន​លើក រឿង​ដែល​ល្អ​នៅ​ក្នុង​ជីវិត ទោះជា​បាន​មក​ដោយ​ទទេ​ៗ​ក្តី ប៉ុន្តែ​ក៏​មិន​មាន​ន័យ​ថា មិន​ត្រូវការ​ប្រើ​ពេលវេលា និង​សេចក្តី​ព្យាយាម​សម្រាប់​ប្តូរ​ជាមួយ​រឿង​ទាំងនោះ​ឡើយ ជា​ពិសេស គឺ​ការ​រៀន​នូវ​ជំនាញ​ផ្សេង​ៗ​ដែល​សំខាន់​ក្នុង​ជីវិត ទោះបីជា​ហត់នឿយ​ច្រើន​ប៉ុនណា ប៉ុន្តែ​ក៏​ចាត់​ទុក​ថា ជា​ការ​វិនិយោគ​ដែល​សម​នឹង​តម្លៃ ។ សំណួរ តើ​ជំនាញ​ដែល​លំបាក​នឹង​រៀន ប៉ុន្តែ​បង្កើត​ប្រយោជន៍ និង​មាន​តម្លៃ​ពេញ​មួយ​ជីវិត​នោះ គឺ​អ្វីខ្លះ ?

១-​ការ​គ្រប់គ្រង​ពេលវេលា ៖
មួយ​ក្នុង​ចំណោម​ជំនាញ​ទាំងនេះ ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​សម្រាប់​អ្នក និង​អ្នកជំនួញ​លំដាប់​ពាន់​លាន​នោះ គឺ​ការ​គ្រប់គ្រង​ពេលវេលា​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ព្រោះ​គ្រប់​វិនាទី​របស់​ពួក​គេ គឺជា​មាសប្រាក់ ។ ជំនាញ​ទាំងនេះ​នឹង​មក​ជាមួយ​ការ​ហ្វឹកហាត់​វិន័យ​ក្នុង​ជីវិត​របស់​ខ្លួន ដោយ​ដាក់​ផែនការ​អ្វី​ដែល​ត្រូវធ្វើ​តាំងពី​រឿង​តូចតាច​ឡើង​ទៅ រហូត​ដល់​មុខ​ជំនួញ​នានា​ថា តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ចាត់ការ​រឿង​ដែល​ត្រូវធ្វើ​ឱ្យ​សម្រេច​ក្នុង​ពេល​កំណត់​ទុក ។

២-​គិត​វិជ្ជមាន​ជាមួយ​ខ្លួនឯង ៖
មិន​សំខាន់​ទេ​ថា អ្នក​ណា​នឹង​មើល​មក​អ្នក​ដូច​ម្តេច ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​អ្នក​មើល​លើ​ខ្លួនឯង​បែប​ណា ។ ជំនាញ​នេះ​អាច​ប្រើ​ដើម្បី​បង្កើត​ភាព​ជឿជាក់​លើ​ខ្លួនឯង សម្លឹង​ទៅ​រឿង​ល្អ​ៗ​ដែល​កំពុង​មាន ដោយ​ប្រើ​អ្វី​វា​ជា​កម្លាំង​រុញច្រាន និង​តស៊ូ​ជាមួយ​បញ្ហា ។ ចុង​ក្រោយ​បំផុត នឹង​គ្មាន​បញ្ហា​អ្វី​មក​បំផ្លាញ​អ្នក​យ៉ាង​ពិតប្រាកដ ។

៣-​យល់​ពី​គំនិត​អ្នក​ដទៃ ៖
ការ​ឈ្វេងយល់​ពី​អ្នក​ដទៃ​ចាត់ទុកជា​រឿង​មួយទៀត​នៃ​សមត្ថភាព​របស់​បុគ្គល មិន​ថា​អ្នក​ដទៃ​មាន​អារម្មណ៍​បែប​ណា ឬ​ត្រូវការ​អ្វី ។ ប្រសិនបើ​អ្នកជា​អ្នកដឹកនាំ ការ​ដែល​បាន​យល់​ពី​កូនចៅ​នៅ​ក្នុង​ក្រុម នឹង​ជួយ​ដល់​ក្រុម​នោះ​ឱ្យ​មាន​ភាព​ម៉ឺងម៉ាត់ រួម​ទាំង​ជំរុញ​ដល់​បុគ្គលិក​ក្នុង​ក្រុម​អាច​ព្យាយាម​ធ្វើ​រឿង​ផ្សេង​ៗ​បាន​កាន់​ល្អ​ឡើង​ផង​ដែរ ។

៤-​សុំ​ជំនួយ ៖
នៅ​ពេល​កើត​បញ្ហា ឬ​ត្រូវការ​ការ​ជួយ​សង្គ្រោះ​ពី​អ្នក​ណា​ម្នាក់ មនុស្ស​ជា​ច្រើន​តែងតែ​មិន​ហ៊ាន​ប្រាប់ ។ អ្នកខ្លះ​ខ្លាច​ត្រូវ​គេ​មើល​ថា ជា​មនុស្ស​ទន់ជ្រាយ ឬ​ខ្វះ​សមត្ថភាព ។ ប៉ុន្តែ​តើ​ដឹង​ឬទេ​ថា ការ​ពិត ការ​សុំ​ឱ្យ​មានការ​ជួយ គឺជា​រឿង​ល្អ ដែល​អ្នក​អាច​រៀន​ពី​សមត្ថភាព ភាព​ឈ្លាសវៃ និង​ជំនាញ​របស់​ពួក​គេ​ដែល​ផ្ទេរ​មក​ឱ្យ​អ្នក ដើម្បី​ឱ្យ​អ្នក​បាន​រៀនសូត្រ​នូវ​អ្វី​ថ្មី ។ ការ​សុំ​ជំនួយ​សង្គ្រោះ គឺជា​ជំនាញ​មួយទៀត​ដែល​អ្នក​គួរតែ​មាន​ជាប់​ខ្លួន និង​មិន​ចាំបាច់​ខ្មាស​អៀន ។

៥-​ដឹង​ថា​នៅ​ពេល​ណា​គួរ​និយាយ ៖
មួយ​ក្នុង​ចំណោម​រឿង​ដែល​ពិបាក​បំផុត គឺ​ការ​រំងាប់​ភាព​ក្រេវក្រោធ ។ មនុស្ស​ខ្លះ​តែង​និយាយ​នូវ​អ្វី​ដោយ​មិន​បាន​គិតពិចារណា​ឱ្យ​ល្អជា​មុន ខណៈ​កំពុង​មាន​អារម្មណ៍​ខឹង និង​មិន​ពេញចិត្ត ។ ការ​និយាយ​អ្វីមួយ​ក្នុង​ពេល​នោះ​អាច​ធ្វើ​ឱ្យ​មាន​ផល​អាក្រក់​តាម​មក​ជា​ច្រើន ។ ដូច្នេះ ការ​លាក់​ទុក​នូវ​រឿង​ដែល​ត្រូវ​និយាយ​ជា​មុន និង​ឱ្យ​ពេលវេលា​ជួយ​សម្រេចចិត្ត​ថា គួរតែ​និយាយ​រឿង​នោះ​ចេញ​មក​ឬទេ ។ វា​នឹង​ល្អ​ជាង​ការ​ដែល​អ្នក​និយាយ​ចេញ​មក ហើយ​សោកស្តាយ​នៅ​ពេល​ក្រោយ ។ ជំនាញ​នេះ ទោះបីជា​ធ្វើ​ដោយ​លំបាក ប៉ុន្តែ​ប្រសិនបើ​អ្នក​ធ្វើ​បាន វា​នឹង​អាច​ជួយ​ចាត់ការ​ជាមួយ​អារម្មណ៍​ផ្សេង​ៗ​យ៉ាង​ល្អ​បំផុត ៕