ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែ​.​ង​ស៊ីសង​កើត​មាន​យ៉ាង​កក្រើក​ដី​នៅ​ស្រុក​កំពង់ត្រាច

1 ឆ្នាំ មុន
  • កំពត

គ្រាន់តែ​ភូមិតូច​មួយ តែ​បែរជា​មាន​ល្បែ​.​ង​ស៊ីសង​តាម​អន​ឡាញ​ចំនួន​៣​កន្លែង​ផ្ទុយ​ទៅ​នឹង​ភូមិ​-​ឃុំ​សុវត្ថិភាព​ទៅ​ហើយ ។ ហើយ​ល្បែ​.​ង​ស៊ីសង​តាម​អន​ឡាញ ត្រូវ​បាន​គេ​ដាក់​តាម​តូប​

ខេត្តកំពត ៖ គ្រាន់តែ​ភូមិតូច​មួយ តែ​បែរជា​មាន​ល្បែ​.​ង​ស៊ីសង​តាម​អន​ឡាញ​ចំនួន​៣​កន្លែង​ផ្ទុយ​ទៅ​នឹង​ភូមិ​-​ឃុំ​សុវត្ថិភាព​ទៅ​ហើយ ។ ហើយ​ល្បែ​.​ង​ស៊ីសង​តាម​អន​ឡាញ ត្រូវ​បាន​គេ​ដាក់​តាម​តូប​លក់ដូរ និង​រោង​កាហ្វេ ពោរពេញ​ទៅ​ដោយ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាក់​យ៉ាង​គគ្រឹកគគ្រេង​។

ក្នុង​នោះ ក៏​មានស្រុក​ចំនួន​៣ ត្រូវ​បាន​គេ​ដើរ​ជួល​តូប​លក់ដូរ និង​រោងកា​ហ្វ ដាក់​ទូរទស្សន៍​អន​ឡាញ សម្រាប់​អោយ​ប្រជាពលរដ្ឋ​ចាក់​ល្បែ​.​ង​ស៊ីសង ដោយនៅ​ស្រុក​កំពង់ត្រាច គ្រាន់តែ​រោង​កាហ្វេ «​តា​ហ៊រ​» មួយ​ប៉ុណ្ណោះ នៅ​ផ្សារ​កំពង់ត្រាច គឺ​មាន​ដាក់​ទូរទស្សន៍​អន​ឡាញ​ចំនួន​៣​គ្រឿង ក្នុង​នោះ​មាន​បញ្ច​ល់​មាន់​, មាន​ទូរទស្សន៍​អន​ឡាញ​ចេញ​ខ្លា​ឃ្លោក និង​មាន​ទូរទស្សន៍​អន​ឡាញ​ចេញ​លេខ​ឡូ​តូ ហើយ​ល្បែង​ទាំង​៣​ប្រភេទ​នេះ សុទ្ធតែ​គេ​ឃើញ​មាន​ព្យួរ​អាជ្ញា​ប​ណ្ណ័​ចេញ​ក្នុង​ឆ្នាំ​២០២១​។

ហើយ​នៅ​ឃុំ​កំពង់ត្រាច​មួយ ក៏​មាន​ដាក់​ទូរទស្សន៍​អន​ឡាញ​ល្បែ​.​ង​ស៊ីសង​ជាង​១០​កន្លែង​ឯណោះ ។ ចំណែក​ខាង​ក្រុមហ៊ុន​មាន​អាជ្ញា​ប​ណ្ណ័ ដាក់​ទូរទស្សន៍​អន​ឡាញ​នេះ ក៏​បាន​ដាក់​បណ្ដាញ​រាយ​តាម​តូប​លក់ដូរ និង​រោង​កាហ្វេ ជាទី​ប្រជុំជន​នៅ​ស្រុក​បន្ទាយមាស​ទៀត​ផង​។

បើ​តាម​លោក​មេ​ភូមិ​ម្នាក់ នៅ​ឃុំ​ស្ដេច​គង់​ខាងត្បូង ស្រុក​បន្ទាយមាស ខេត្តកំពត បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា គ្រាន់តែ​ភូមិ​ស្ដេច​គង់​តូច​មួយ ក៏​បាន​ដាក់​ទូរទស្សន៍​អន​ឡាញ​នៅ​តាម​រោង​កាហ្វេ​ចំនួន​៣​កន្លែង​ជិត​ៗ​គ្នា​។ លោក​មេ​ភូមិ​បាន​និយាយ​ប្រាប់​អោយ​ដឹង​បន្ត​ថា ការ​ដាក់​ទូរទស្សន៍​អន​ឡាញ​ចេញ​ល្បែ​.​ង​ស៊ីសង​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ជួល​ម្ចាស់​តូប​ក្នុង​មួយ​ខែ​៦០​ម៉ឺន​រៀល​ផង​ដែរ​។

លោក​មេ​ភូមិ​និយាយ​ប្រាប់​បន្ត​ថា ការ​ដាក់​ទូ​ទស្សន៍​អន​ឡាញ​អោយ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាក់​បែប​នេះ ផ្ទុយ​នឹង​ចរាចរណ៍​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព គ្មាន​ចោរលួច ចោរឆក់ និង​គ្មាន​ល្បែ​.​ង​ស៊ីសង់​។ ចំណែក​ផ្ទះ​លក់​កាហ្វេ​មួយ​កន្លែង​ទៀត នៅ​ទល់មុខ​សាលាស្រុក​បន្ទាយមាស ក៏​មាន​អ្នក​ចាក់​ល្បែ​.​ង​យ៉ាង​កក្រើក​ផង​ដែរ​។

រីឯ​នៅ​ស្រុក​ដងទង់ ក៏​មាន​តូប​លក់​កាហ្វេ​នៅ​ជាប់​ៗ​គ្នា​ចំនួន​៣​កន្លែង ក៏​មាន​សម្រែក​ហ៊ោ​ពី​អ្នកលេង​ល្បែ​.​ង​ស៊ីសង​ដែរ​។

គួរ​បញ្ជាក់​ថា នៅ​ពាក់កណ្ដាល ខែកក្កដា ឆ្នាំ​២០២២​នេះ គេ​ឃើញ​នគរបាល​ដើរ​ចាប់​អ្នក​គត់​កន្ទុយ​លេខ​ឆ្នោត​ទៅ​វិញ ព្រោះ​មាន​ក្រុមហ៊ុន​មួយ បាន​ដាក់​សញ្ញា​សំគាល់​ក្នុង​ឡូ​តូ​ឈ្មោះ បូ​ង បើ​អ្នកលក់​កន្ទុយលេខ​ទាំងឡាយ​ណា​មិន​បាន​បិទ​ផ្លា​ក​សញ្ញា​ក្រុមហ៊ុន​នោះ​ទេ ពិតជា​ត្រូវ​គេ​ចាប់ខ្លួន ជាក់ស្ដែង​ស្ត្រី​ម្នាក់​ឈ្មោះ ស្រី​នាង ជា​អ្នក​ដើរ​កត់​កន្ទុយលេខ​ឆ្នោត នៅ​ភូមិ​ឈើទាល ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ត្រូវ​បាន​នគរបាល​ចាប់ខ្លួន ដោយសារ​ស្ត្រី​រូប​នោះ​ដើរ​លក់​កន្ទុយលេខ​ឆ្នោត មិន​ព្រមអោយ​ក្រុមហ៊ុន ដក​យក​កុំមីស្យុង​។

គួរ​ឱ្យ​សរសើរ​អស់លោក​អភិបាលស្រុក ដែល​ចេះ​រក​ចំណូល​បាន​យ៉ាង​ត្រជាក់​ពង​… ហេ​! ហេ​!

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ