ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​ដំបៅ​ខ្នង ?

7 ឆ្នាំ មុន

កន្លង​មក​មាន​អ្នកកាសែត​ច្រើន​នាក់​មក​ហើយ​…​ច្រើន​តែ​ជា​អ្នកកាសែត​ដែល​គេ​មិនសូវ​ស្គាល់​…​កាសែត​មិនសូវ​ឃើញបោះពុម្ពផ្សាយ​…​

កន្លង​មក​មាន​អ្នកកាសែត​ច្រើន​នាក់​មក​ហើយ​…​ច្រើន​តែ​ជា​អ្នកកាសែត​ដែល​គេ​មិនសូវ​ស្គាល់​…​កាសែត​មិនសូវ​ឃើញបោះពុម្ពផ្សាយ​…​មានទោស​ត្រូវឃាត់ខ្លួន​…​ជាប់ចោទ​រឿង​ដាក់កុងត្រូល​ត្រូ​ត​ពិនិត្យ​…​បទល្មើសនានា​តាម​ផ្លូវគោក ផ្លូវទឹក​…ជំរិត​ទារប្រាក់​ជា​ថ្នូរ​មិន​ចុះផ្សាយ​…​។ មានអី​ផ្សាយ បើ​កាសែត​មាន​តែ​ឈ្មោះ​…​។

អ្នកកាសែត​ខ្លះទៅ​ដាក់កុង​ត្រូល​ខ្លួនឯង​…​ជួនកាល​បើករថយន្ត​ដេញចាប់​…​ដេញ​ស្ទាក់​…​ដេញ​ថត​នូវ​សកម្មភាព​បទល្មើស​…​ដែល​ពួក​គេ​យល់​ថា​…​ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​…​ដូច​ជា​ដឹកឈើ​…​ដឹក​ទំនិញ​សំពីងសំពោង​គេចពន្ធ​…​ដឹក​ជ្រូក គោ ក្របី​…​ដឹក​ម៉ូតូ​ជជុះ​គេចពន្ធ ។​ល​។

មាន​អ្នកកាសែត​ខ្លះ​ទៀត​មិន​ទៅ​ដាក់កុង​ត្រូល​ខ្លួនឯង​ទេ​…​ច្រើន​តែ​ចូលរួម​ជាមួយ​បណ្តា​កុងត្រូល​របស់​រដ្ឋ​…​កុងត្រូលជជុះ​របស់​មន្ត្រី​…​ដើរ​ស្រប​ជាមួយ​មន្ត្រី​កុងត្រូល​…​បើ​មន្ត្រី​កុងត្រូល​បាន​ស៊ី​ចុក​បុក​ទំពា​…​អ្នកកាសែត​នោះ​ក៏​មិន​អត់​ដែរ​…​គេ​ហុច​ខ្លះ​គ្រាន់​ទិញ​ប្រេងសាំង បាន​បាយ​កញ្ចប់​…​បាន​ទាំង​រូបថត​…​បាន​ទាំង​ដំណឹង​ឬ​អត់​…​គឺ​មាន​គ្រប់​ស្រមោល​…​។

បើ​ទៅ​ដាក់កុង​ត្រូល​ស្ងាត់​ៗ​ខ្លួនឯង​…​មន្ត្រី​កុងត្រូល​ម្ចាស់​ទឹកដី​មិន​សប្បាយចិត្ត​ទេ​…​ព្រោះ​គេ​រត់ការ​បើកផ្លូវ​ហើយ​…​ឯង​អី​ក៏​ថ្លើមធំ​ម្ល៉េះ ហ៊ាន​មក​រំខាន​ម៉ូយ​អញ​…
បើ​ទៅ​ដាក់កុង​ត្រូល​លាយ​ជាមួយ​មន្ត្រី​…​ពេល​ខ្លះ​ក៏​គេ​មិន​ពេញចិត្ត​ដែរ​…​ព្រោះ​អ្នកកាសែត​ច្រើន​តែ​មាត់ដាច​…​បាន​គេ​ឱ្យ​ស៊ី​ឱ្យ​ចុក​បុក​ទំពា​ហើយ​…​មិន​នៅ​ស្ងៀម​ទេ​…​យក​មក​ផ្សាយ​ឱ្យ​ខូច​ឈ្មោះ​គេ​អស់​…​ព្រោះ​ពេល​ខ្លះ​គេ​ស៊ី​…​ពេល​ខ្លះ​គេ​ចាប់​យក​ស្នាដៃ ។

អ្នកកាសែត​ចាំតែ​ខុស​…​ចាំតែ​ត្រូវ​គេ​ជេរ​ប្រមាថ​…​បើ​គេ​ស៊ី គេ​មិន​ឱ្យ​នៅ​ក្បែរ​ទេ​…​គេ​អត់​ហៅ អត់​ប្រាប់​ឱ្យ​ដឹង​ទេ​…​តែបើ​គេ​ចាប់​យក​ស្នាដៃ គេ​តែងតែ​ហៅ​…​ហៅ​ហើយ​ហៅ​ទៀត​…​ឱ្យទៅ​ចូលរួម​ដើម្បី​ថត​ជួយ​ផ្សាយ​យកឈ្មោះ យក​ស្នាដៃ​…​ហេ ! ហេ !

សម្តេច​តេ​ជោ​ស្រែក​ប៉ុណ្ណេះ​ហើយ​…​គឺជា​សំឡេង​រាជសីហ៍​…​សូមអ្នក​កាសែត​ដាច់ដាប​…​អ្នកក្រ​សែត​ទាំងឡាយ​…​ប្រយ័ត្ន​ប្រាណ​ឱ្យ​ហើយ​…​ជា​ពិសេស​នៅ​ព្រំដែន​វៀតណាម ស្រុក​ស្នួល ខេត្តក្រចេះ ។

បើ​គេ​ធ្លាប់​ស្រឡាញ់​រាប់អាន​…​ទោះ​ខុស​ក៏​គេ​មិន​យកទោស​ពៃរ៍​អី​ដែរ​…​ក៏​គេ​មិន​តាម​ចងកម្ម​ដែរ​…​ប៉ុន្តែ​បើ​កន្លង​មក​ធ្លាប់​ធ្វើ​ឱ្យ​គេ​ខូច​ឈ្មោះ​…​ធ្លាប់​វ៉ៃ​ចាន វ៉ៃ​ឆ្នាំងបាយ​គេ​…​សូមកុំ​ប្រហែស​…​បើ​ហ៊ាន​ទៅ​ថត ទៅ​ជិត​គេ​…​សូម​ប្រយ័ត្ន​ជាប់ចោទ​…​ព្រោះ​រឿង​វ៉ៃ​ខ្នោះ​ផុយ​ណាស់ ! មាន​ម្ចាស់​ទឹក ម្ចាស់​ដី​…​ម្ចាស់​ព្រៃឈើ​ខ្លះ​នោះ​…​ប្រៀប​ដូច​គោ​ដំបៅ​ខ្នង​…​។

រីឯ​អ្នកកាសែត​ខ្លះ​ទៀត​…​ប្រៀប​ដូច​ក្អែក​…​ប្រៀប​ដូច​រុយ​…សូម​ផ្តាំ​ទុក បើ​ទីណា​មាន​គោ ក្របី​ដំបៅ​ខ្នង​…​មាន​ដង្កូវ​ចោះ​ហើយ​…​ក្អែក​រុយ​ទាំងឡាយ​កុំពូកែ​ហើរ​ហោះ​ទៅ​ទីនោះ​…​ប្រយ័ត្ន​គោ​ធាក់ គោ​វ៉ៃ​កន្ទុយ​…​ព្រោះ​គេ​មាន​ខ្នោះ​…​ទុក​ឱ្យ​ពុកផុយ​ទៅ​ចុះ គ្មាន​ពេទ្យ​ណា​ព្យាបាល​ទេ​…​ទុក​ឱ្យ​រលាយ​ទាំងអស់​គ្នា​ទៅ​ហោង​…​ហេ ! ហេ !
            អា​ឡេវ