ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុល​ទៀត​​! តែលើកនេះ​​ព្រះ​សង្ឃ ក្រោយ​​ឆាន់តែគុជលាយស្ករ.ស​​​ កាល​ពី​ក្បាល​​​ល្ងាច

7 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ព្រះសង្ឃ​​ចំនួន​១៧​អង្គ រួម​ទាំង​ភិក្ខុសង្ឃ និង​នេន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​​ស្រុក​អន្លង់​វែង បន្ទាប់​ពី​​​ព្រះ​​អង្គ​មាន​អាកា​រៈ​ក្អួតចង្អោរ តឹងទ្រូង ថប់ដង្ហើម និង​ទន់​ដៃជើង រហូត​ដល់​មាន​ព្រះសង្ឃ​ខ្លះ​ បាន​សន្លប់​ទៀត ដែល​ជំហាន​ដំបូង សង្ស័យអាចមកពី​​ពុល​តែ​​គុ​ជ និង​ស្ករ.ស ​។

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ព្រះសង្ឃ​​ចំនួន​១៧​អង្គ រួម​ទាំង​ភិក្ខុសង្ឃ និង​នេន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​​ស្រុក​អន្លង់​វែង បន្ទាប់​ពី​​​ព្រះ​​អង្គ​មាន​អាកា​រៈ​ក្អួតចង្អោរ តឹងទ្រូង ថប់ដង្ហើម និង​ទន់​ដៃជើង រហូត​ដល់​មាន​ព្រះសង្ឃ​ខ្លះ​ បាន​សន្លប់​ទៀត ដែល​ជំហាន​ដំបូង សង្ស័យអាចមកពី​​ពុល​តែ​​គុ​ជ និង​ស្ករ.ស ​។

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើល​​​វេលាយប់ថ្ងៃ​ទី​២០ ​ធ្នូ ​ស្ថិតនៅ​​វត្ត​ស្រែ​ល្អ ​ក្នុងភូមិ​ស្រែ​ល្អ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​​ប្រាសាទ ខេត្ត​ឧត្តរមាន​ជ័យ​ ដែល​ព្រះសង្ឃ​ចំនួន​១៧​អង្គ​​បាន​ឆាន់​ភេទ​ជ្ជៈ​តែ​គុ​ជលា​យ​នឹង​ស្ករសរ ក៏​កើត​មាន​​អាកា​រៈ​ពុល​ជា​​បន្តបន្ទាប់ រហូត​ដល់​មាន​ព្រះសង្ឃ​ចំនួន​១១​អង្គ ដែល​មាន​អាកា​រៈ​ពុល​ធ្ងន់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ហើយ​ក្នុង​នោះ​ក៏​មាន​ព្រះសង្ឃ​៣​អង្គ មាន​អាកា​រៈ​ធ្ងន់ធ្ងរ​រហូត​ដល់​សន្លប់ ​។

​​ព្រះសង្ឃ​មួយ​អង្គ​បាន​មាន​​ថេរ​ដីកា​ថា នៅ​ប្រហែលជា​ម៉ោង៥​ល្ងាចនោះ ព្រះសង្ឃ​ចំនួន​១៧​អង្គបាន​ជាវ​តែ​គុ​ជ​ពី​អ្នក​ភូមិ​ដឹក​លក់​តាម​​ម៉ូតូ ហើយ​បាន​យក​ទៅ​ឆាន់លា​យនឹង​​ស្ករ.ស ហើយ​ក្រោយ​ពី​ឆាន់រួច ប្រហែលជា​១​ម៉ោង​ក្រោយមក​ ក៏​ស្រាប់តែ​មាន​លោក​នេន​​តូច​ៗ​​​២ ទៅ​៣​អង្គ​ប៉ុណ្ណោះ ដែល​មាន​អាកា​រៈក្អួតចង្អោរ តឹង ទ្រូង ថប់ដង្ហើម និង​ទន់​ដៃ ហើយ​ក្រោយមក​ទៀត ក៏​មាន​ព្រះ​សង្ឃ​ជា​អង្គ នៅ​ក្នុង​វត្ត​ទាំង​អស់​កើត​មាន​អាកា​រៈ​​ដូច​គ្នា ​ជា​បន្តបន្ទាប់​ចំនួន​១៧​អង្គ និង​មាន​ព្រះសង្ឃ​ខ្លះ​សន្លប់​ទៀត​ផង ហើយ​មាន ៣​អង្គ​ប៉ុណ្ណោះ មិន​បាន​កើត​អ្វី ដោយសារ​គ្មាន​បច្ច័យ​ជាវ​តែ​គុ​ជ​ឆាន់ ​។

លោក​អ៊ិ​ន កាយ អធិការ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ពុល​នេះ សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ អំពី​មូល​ហេតុ​បាន​ទេ ពីព្រោះ​បើ​មូលហេតុ តែ​គុ​ជ ដែល​ព្រះសង្ឃ​ឆាន់បាន​ជាវ​ពី​អ្នក​ជិះ​ម៉ូតូ​លក់ ក៏​ត្រូវ​តែ​មាន​អ្នក​ភូមិ​ផ្សេង​ទៀត ទិញ​ហូប​ពុល​ដែរ​ ។ ហើយ​បើសិនជា​មូលហេតុ​ពុល មក​ពី​ស្ករ.ស​ តែ​ព្រះសង្ឃ​ចំនួន​៣​អង្គ ដែល​បាន​ឆាន់ក៏​គ្មាន​អាកា​រៈ​អ្វី​ទាំងអស់​។

លោក​បន្ថែម​ថា នៅ​ពេល​នេះ​ សមត្ថកិច្ច​កំពុង​តែ​ប្រមូល​តែ​គុ​ជ និង​ស្ករ.សយក​ទៅ​​ធ្វើការ​ត្រួតពិនិត្យហើយ ។