ខេត្តតាកែវ ៖ ដោយសាការរកស៊ីជួញដូរវត្ថុបុរាណមានការក្បត់នោះ ទើបមានការកា.ប់ស.ម្លាប់.គ្នាស្លា.ប់ម្នាក់ ហើយជនដៃដល់ក៏ត្រូវកម្លាំងនគរបាលក្រុងដូនកែវចាប់ខ្លួនបានភ្លាមៗ ខណ:ពេលធ្វើសកម្មភាពយកពូថៅកា.ប់ទៅលើជនរងគ្រោះស្លា.ប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម រួចជនដៃដល់បានអូសសា.ក.ស.ពយកមកចោលនៅក្នុងព្រែមាត់ស្រះទឹកឆ្ងាយពីផ្ទះចំម្ងាយ៣០០ម៉ែត្រ ។

ករណីឃា.ត,ក.ម្មនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១៥ កក្កដា ស្ថិតក្នុងភូមិសូចាន់សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។ លោកវរសេនីយ៍ត្រី សាន្ត សុផល មេប៉ុស្តិ៍រដ្ឋបាលសង្កាត់រកាក្រៅ ក្រុងដូនកែវបានអោយដឹងថា ជនដៃដល់ដែលត្រូវចាប់ខ្លួនបាននោះមាន ឈ្មោះទឹម វិបុល ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ ហើយជនរងគ្រោះដែលស្លា.ប់នោះ រហូតមកដល់ម៉ោងជាង១រសៀលនេះថ្ងៃទី១៦ កក្កដា នេះ នៅមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ។

ចំពោះករណីដែលឈានដល់ការសម្លា.ប់គ្នានេះ គឺពាក់ព័ន្ធនឹងការរកស៊ីជួយវត្ថុបុរាណជាមួយគ្នា ហើយជនរងគ្រោះមកពីខេត្តឆ្ងាយ ដោយមានកាំភ្លើងអាការបត់១ដើមមកជាមួយផងដែរ ដើម្បីគំរាមបា.ញ់ស.ម្លា.ប់ជនដៃដល់ផ្ទះតែម្តងនាយប់ថ្ងៃកើតហេតុនោះ ។

លោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់រកាក្រៅបន្តទៀតថា ជនដៃដល់ដែលបានចាប់ខ្លួនដោយសារភាពថា «នៅពេលវាមកដល់ផ្ទះខ្ញុំ(អ្នកស្លា.ប់) វាបានយកកាំភ្លើងភ្ជង់គំរាមមុន ។ ពេលនោះ ខ្ញុំក៏បានលូកយកពូថៅលើកក្បាលដំណេកកាប់ចំបីក្បាលជនរងគ្រោះចំនួន២ពូថៅ បណ្ដាលឲ្យស្លា.ប់ភ្លាមៗនៅក្នុងផ្ទះរបស់ខ្ញុំ ហើយអូសសា.ក.ស.ពយកទៅប្លុងចោលនៅស្រះទឹកមួយកន្លែង ដែលមានចម្ងាយប្រហែលជា300ម៉ែត្រពីផ្ទះ ។ ខ្ញុំបានស្គាល់វា(ជនរងគ្រោះ)មានទីលំនៅខេត្តរតនគិរី ដោយបានរកស៊ូជូញដូវត្ថុបុរាណជាមួយគ្នាយូរហើយដែរ ទើបតែពេលនេះ ខ្ញុំគិតថា ឈប់រកស៊ីរបរនេះទៀត ទើបធ្វើជនរងគ្រោះនោះបានមកដល់ផ្ទះគំរាមបា.ញ់ស.ម្លា.ប់ខ្ញុំចោល គ្រាហ៍នេះបើខ្ញុំមិនកា.ប់ស.ម្លា.ប់វាមុនទេ គឺវាពិតជាបា.ញ់ខ្ញុំចោលហើយ ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្តទៀត ។








ចែករំលែកព័តមាននេះ