ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សុ​ន ឆ័​យ ចូល​បំភ្លឺ​ចំពោះ​អយ្យការ លើ​បណ្តឹង​​មេធាវី​តំណាង​គណបក្ស​ប្រជាជន​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក សុ​ន ឆ័​យ អម​ដោយ​លោក ជួង ជូ​ងី មេធាវី​ការពារ​ក្តី បាន​ចូលខ្លួន​កាន់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​លើ​បណ្តឹង​របស់​លោក

រាជធានី​ភ្នំពេញ ៖ អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក សុ​ន ឆ័​យ អម​ដោយ​លោក ជួង ជូ​ងី មេធាវី​ការពារ​ក្តី នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា បាន​ចូលខ្លួន​កាន់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​លើ​បណ្តឹង​របស់​លោក គី តិច មេធាវី​គណបក្ស​ប្រជា​កម្ពុជា ដែល​បាន​ប្តឹង លោក សុ​ន ឆ័​យ អនុប្រធាន​គណបក្ស​ភ្លើងទៀន ពាក់ព័ន្ធ​ការ​ចោទ និង​បំភ្លៃ​ជុំវិញ​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ដែល​ស្នើ​សុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​៤ ពាន់​លាន​រៀល ។

តាម​ពាក្យបណ្តឹង​ដែល​បាន​ដាក់​ចូល​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២២ លោក គី តិច មេធាវី​តំណាង​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​រំលេច​នូវ​ពាក្យ​សម្តី​មួយ​ចំនួន​របស់​លោក សុ​ន ឆ័​យ ក្នុង​បទ​សម្ភាសន៍​ជាមួយ​បណ្តាញ​ព័ត៌មាន ។

សម្តី​ក្នុង​បទ​សម្ភាសន៍​ទាំងនោះ ត្រូវ​បាន​លោក​មេធាវី​ចាត់ទុកជា​អំពើ​ទុច្ចរិត បំភ្លៃ​ខុស​ពី​ការ​ពិត ជា​ការ​ផ្តល់​ព័ត៌មាន​ក្លែង​ក្លែង ក្នុង​ចេតនា​ទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត និង​មូល​បង្កាច់​នាំ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ឈ្នះ​ឆ្នោត ។

ពាក្យបណ្តឹង​លោក​មេធាវី គី តិច បាន​ស្នើ​សុំ​ឱ្យ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពិនិត្យ​ចោទប្រកាន់ និង​ផ្តន្ទាទោស​លើ​ឈ្មោះ សុ​ន ឆ័​យ តាម​បញ្ញត្តិ​ច្បាប់ និង​ទាមទារ​សង​សំណង​ជំងឺ​ចិត្ត​នៃ​ការ​ខូចខាត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៤​ពាន់​លាន​រៀល​ថែម​ទៀត​ផង ។

មក​ដល់​ពេល​នេះ​លោក សុ​ន ឆ័​យ បាន​ទទួល​រង​បណ្តឹង​ចំនួន​២ គឺ​ទី​១- បណ្តឹង​ពី​បទ បរិហា​.​រ​កេរ្តិ៍​ជា​សាធារណៈ របស់​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​ថា គ​.​ជ​.​ប ដែល​ប្តឹង​ស្នើ​ឲ្យ​តុលាការ​ផ្តន្ទាទោស​លោក សុ​ន ឆ័​យ តាម​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ និង​ស្នើ​ឲ្យ​លោក សុ​ន ឆ័​យ ធ្វើ​លិខិត​សុំ​ទោស​ជា​សាធារណៈ ។ និង បណ្តឹង​ទី​២- គឺ​ប្តឹង​ដោយ​លោក គី តិច មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា ប្តឹង​ពាក់ព័ន្ធ​ការ​ចោទ និង​ការ​បំភ្លៃ​ព័ត៌មាន​ជុំវិញ​ដំណើរការ បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ដែល​បណ្តឹង​នេះ​មេធាវី​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ៤.០០០ លាន​រៀល ស្មើ ១​លាន​ដុល្លារ​អា​មេ​រិ​ក ។

នៅ​ព្រឹក​ថ្ងៃ​នោះ​ដែរ នៅ​មុខ​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​មាន​សមាជិក​គណបក្ស​ភ្លើង​ទៀន​ប្រមាណ​៥០​នាក់ ដែល​មក​ពី​រាជធានី​ភ្នំពេញ ខេត្តកណ្តាល បន្ទាយ​មាន​ជ័យ (​នេះ​បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​) ដែល​បាន​មក​គាំទ្រ និង​តាម​ឃ្លាំង​មើល​លោក សុ​ន ឆ័​យ ត្រូវ​បាន​ស្ថាប័ន​អយ្យការ​កោះហៅ​មក​សាកសួរ​នោះ ។

សំណុំរឿង​នេះ បាន​ស្ថិត​នៅ​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ និង​ក្រោយ​ពី​សាកសួរ​តំណាង​អយ្យការ ក៏​បាន​អនុញ្ញាតិ​ឲ្យ​លោក សុ​ន ឆ័​យ វិល​ត្រឡប់​ទៅ​វិញ ។ លុះ​ពេល​ចាកចេញ​លោក សុ​ន ឆ័​យ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នកកាសែត​មួយសន្ទុះ ទើប​បែកផ្លូវ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ