ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ក្លាយជា​ម្ចាស់​ភាគហ៊ុន​អា​មេ​រិ​ក​ច្រើន​ជាង​ចិន​ក្នុង​ខែតុលា

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រទេស​ជប៉ុន​បាន​វ៉ា​ដាច់​ប្រទេស​ចិន ក្នុង​ការ​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​របស់​រតនាគារ​អា​មេ​រិ​ក​នៅ​ក្នុង​ខែតុលា​ខណៈ​ភាគហ៊ុន​របស់​ចិន​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត គិត​ចាប់ពី​ខែមិថុនា

សហរដ្ឋអាមេរិក ៖ ប្រទេស​ជប៉ុន​បាន​វ៉ា​ដាច់​ប្រទេស​ចិន ក្នុង​ការ​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​របស់​រតនាគារ​អា​មេ​រិ​ក​នៅ​ក្នុង​ខែតុលា​ខណៈ​ភាគហ៊ុន​របស់​ចិន​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត គិត​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១០​មក ។ នេះ​បើ​តាម​ទិន្នន័យ​ពី​ក្រសួង​រតនាគារ​អា​មេ​រិ​ក ។

ប្រទេស​ចិន​បាន​កាត់​បន្ថយ​ភាគហ៊ុន​របស់​ខ្លួន​រយៈពេល​៥​ជាប់​ៗ​គ្នា ៤១,៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ខែតុលា ហើយ​ភាគហ៊ុន​សរុប​ធ្លាក់​ចុះ​១,១២​ទ្រី​លាន​ដុល្លារ ។ រីឯ​ជប៉ុន​បាន​បាត់បង់​ភាគហ៊ុន​ស្មើនឹង​៤,៥​ប៊ី​លាន​ដុល្លារ ទៅ​១,១៣​ទ្រី​លាន​ដុល្លារ ។

អ្នក​សេដ្ឋកិច្ច​និយាយ​ថា ៖ « ភាព​ខ្លាំង​របស់​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​លំហូរ​មូលធន​របស់​ចិន និង​បង្ក​ឱ្យ​មានការ​ធ្លាក់​ចុះ​ជា​ថ្មី​នៃ​ប្រាក់​យន់ » ។

រដ្ឋបាល​នៃ​អត្រា​ប្តូរ​ប្រាក់​បរទេស​បាន​និយាយ​នា​ពេល​ថ្មី​ៗ​នេះ​ថា លំហូរ​មូលធន​ឆ្លងកាត់​ព្រំដែន​របស់​ប្រទេស​នេះ​នៅ​តែ​មាន​ស្ថិរភាព និង​គ្មាន​ការ​កើនឡើង​នៃ​ការ​ប្តូរ​ប្រាក់​បរទេស​ឡើយ ។

រដ្ឋបាល​នៃ​អត្រា​ប្តូរ​ប្រាក់​បរទេស​កត់​សម្គាល់ថា មាន​មូលដ្ឋាន​រឹង​មាំ​ចំពោះ​លំហូរ​មូលធន​ឆ្លងកាត់​ព្រំដែន ខណៈ​បំណុល​ខាងក្រៅ​របស់​ចិន​មាន​ចំនួន​ទាប ទីផ្សារ​មូល​ប​ត្រ​អន្តរ​ធនាគារ​បើកចំហ និង​ស​ន្ទ​ស្សន៍​អត្រា​ប្តូរ​ប្រាក់​យន់​មាន​ស្ថិរភាព ។

នៅ​ចុងខែ​តុលា ជា​ទូទៅ ការ​កាន់កាប់​ភាគហ៊ុន​បរទេស​របស់​រតនាគារ​អា​មេ​រិ​ក បាន​ធ្លាក់​ចុះ​ដល់​៦,០៤​ទ្រី​លាន​ដុល្លារ ពី​ចំនួន​៦,១៥​ទ្រី​លាន​ដុល្លារ​កាលពី​ខែកញ្ញា ៕