ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតភរិយារបស់លោក Donald Trump ទទួលមរណៈភាពក្នុងវ័យ ៧៣ឆ្នាំ

1 ឆ្នាំ មុន

លោកស្រី Ivana Trump ដែលជាអតីតភរិយាទី ១របស់អតីតប្រធានាធិបតីអាមេរិក Donald Trump បានទទួលមរណៈភាពនៅថ្ងៃព្រហស្បតិ៍ ទី ១៤ ក្នុងវ័យ ៧៣ឆ្នាំ។

លោកស្រី Ivana Trump ដែលជាអតីតភរិយាទី ១របស់អតីតប្រធានាធិបតីអាមេរិក Donald Trump និងជាម្តាយនៃកូន ៣នាក់របស់លោក បានទទួលមរណៈភាពនៅថ្ងៃព្រហស្បតិ៍ ទី ១៤ ក្នុងវ័យ ៧៣ឆ្នាំ។ នេះបើយោងតាមការបញ្ជាក់ផ្ទាល់របស់លោក។

លោក Donald Trump បានសរសេរលើបណ្តាញសង្គមរបស់លោកថា លោកស្រី Ivana Trumup បានទទួលមរណៈភាពនៅផ្ទះរបស់គាត់ក្នុងទីក្រុង New York។

លោកមិនបានផ្តល់ព័ត៌មានពីមូលហេតុនៃការស្លា.ប់នោះឡើយ ប៉ុន្តែកាសែត New York Times បានចុះផ្សាយថា មន្រ្តីអនុវត្តន៍ច្បាប់កំពុងធ្វើការស៊ើបអង្កេតថាតើគាត់ធ្លាក់ពីលើជណ្តើរនៅផ្ទះរបស់គាត់ឬយ៉ាងណា។

លោក Donald Trump ដែលមានវ័យ ៧៦ឆ្នាំបង្ហោះសារលើបណ្តាញសង្គមថា “Ivana Trump គឺជាស្រ្តីដ៏ស្អាត និងអស្ចារ្យ ដែលបានដឹកនាំជីវិតដ៏អស្ចារ្យ និងប្រកបដោយការបំផុសគំនិត”។

សូមបញ្ជាក់ថា លោកស្រី Ivana Trump បានរៀបការជាមួយនឹងលោក Donald Trump ក្នុងឆ្នាំ ១៩៧៧ នៅពេលលោក Trump នៅជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ លោកស្រីគឺជាតារាបង្ហាញម៉ូតដែលធំធាត់ឡើងក្រោមការដឹកនាំផ្តាច់ការនៅក្នុងអតីតប្រទេសឆេកកូស្លូវ៉ាគី។

លោកស្រីមានកូនចំនួន ៣នាក់ជាមួយលោក Donald Trump ឈ្មោះ Donald Jr, Ivanka និង Eric៕ (យោងតាមប្រភព៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ