ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ផ្លូវ​ខ្នង​ប្រឡាយ​​ក្នុង​​រដូវវស្សា​នេះ​​មហា​វេទនាខ្លាំងណាស់(រអិល​និង​ស្អិត​ខ្លាំង)

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ប្រមាណ៤០គ្រួសារ​​ រស់នៅ​ភូមិ​កន្លង់​(​ជា​ភូមិ​ដាច់​ពី​ភូមិ​ផ្សេង​ៗ)ស្ថិត​ក្នុង​ឃុំ​ស្ដេច​គង់​ខាងជើង ​ស្រុក​បន្ទាយមាស​ ខេត្តកំពត កំពុងជួបបញ្ហា​ផ្លូវ​ខូច​ធ្ងន់ធ្ងរ​​ត្រង់ចំណុច​លើ​ខ្នង​ប្រឡាយ​ទឹកមួយ​​ដែល​ជា​ផ្លូវ​របស់​​ប្រជាពល​រដ្ឋ​ចេញ-ចូល​ទាំងការ​​ជិះ​ម៉ូតូ​ ទាំងការ​​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ​មានសភាព​​​រអិល​ដូច​លាប​ខ្លាញ់ នារដូវវស្សា​នេះ…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ប្រមាណ៤០គ្រួសារ​​ រស់នៅ​ភូមិ​កន្លង់​(​ជា​ភូមិ​ដាច់​ពី​ភូមិ​ផ្សេង​ៗ)ស្ថិត​ក្នុង​ឃុំ​ស្ដេច​គង់​ខាងជើង ​ស្រុក​បន្ទាយមាស​ ខេត្តកំពត កំពុងជួបបញ្ហា​ផ្លូវ​ខូច​ធ្ងន់ធ្ងរ​​ត្រង់ចំណុច​លើ​ខ្នង​ប្រឡាយ​ទឹកមួយ​​ដែល​ជា​ផ្លូវ​របស់​​ប្រជាពល​រដ្ឋ​ចេញ-ចូល​ទាំងការ​​ជិះ​ម៉ូតូ​ ទាំងការ​​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ​មានសភាព​​​រអិល​ដូច​លាប​ខ្លាញ់ នារដូវវស្សា​នេះ ​។

ជាក់ស្តែង កាលពី​ព្រឹក​ថ្ងៃ​ទី១៤ ​កក្កដា ​ប្រជាពលរដ្ឋ​បាន​​ឱ្យ​ដឹង​​ថា ​ផ្លូវ​ធ្វើ​ដំណើរ​នៅ​លើ​ខ្នង​ប្រឡាយ​​​ក្នុង​រដូវវស្សា​ គឺ​​ស្ថានភាព​​រអិល​​និងស្អិត​​ខ្លាំង​ ។ ដូច្នេះ ​ពួក​គាត់​​​សុំសំណូមពរ​​ឱ្យអាជ្ញា​ធរ​ថ្នាក់​ខេត្ត ​និង​ថ្នាក់​ស្រុក ​អោយ​ជួយ​ចាក់​ក្រួស​​នៅ​លើ​ខ្នង​ប្រឡាយ​នេះ​ផង ដើម្បី​ងាយស្រួលធ្វើ​ដំណើរ និងកុំឱ្យមានគ្រោះថ្នាក់​ណាមួយកើតឡើង ​។

​ពាក់ព័ន្ធបញ្ហានេះ លោក​តុ​ប​ ភ​ន ​មេ​ភូមិ​កន្លង់​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ ផ្លូវនៅលើ​ខ្នង​ប្រឡាយ​​ដែល​ប្រជាពលរដ្ឋ​​បានលើកមកនេះ គឺ​​មាន​ចម្ងាយ​​ប្រមាណ​២​គីឡូ​ម៉ែត្រ​ ។ ​លោក​មេ​ភូមិ​កន្លង់​និយាយ​ប្រាប់​អោយ​ដឹង​ថា ​ក្នុង​នាម​ លោក​ជា​មេ​ភូមិ​ក៏​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ដែរ ​រឿងដែល​ក្រុមហ៊ុន​ឯកជន​មួយ​ស្ដារ​ប្រឡាយ​យក​អាចម៍​ដី​លក់​អស់ ហើយ​មិន​បាន​ចាក់ក្រួស​​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ចេញ-ចូល​បានស្រួលវិញ​នោះ ​។

​លោក​មេ​ភូមិ​​​បន្ត​ថា ​ការ​ចាក់ក្រួស​​លើ​ខ្នង​ប្រឡាយ​នេះដែរ​ ​អាជ្ញាធរ​មូលដ្ឋានគឺ​​មិន​មាន​លទ្ធ​ភាព​គ្រប់គ្រាន់​ទេ ​គឺ​​ទាល់តែសុំ​ពី​​ថ្នាក់លើ​វិញដែល​សាងសង់​ស្ពាន​ឆ្លងកាត់​ប្រឡាយ​ ឬ​ចាក់​គ្រួ​ស​ជូន​ប្រជាពលរដ្ឋ​បាន ​។

អត្ថបទសរសេរ ដោយ