ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក និង​អ៊ី​ស្រា​អ៊ែ​ល​ចុះ​កិច្ចព្រមព្រៀង​រារាំង​អ៊ី​រ៉​ង់​មិនឱ្យ​ទទួល​បាន​អា​វុ​.​ធ​នុយក្លេអ៊ែរ

2 ឆ្នាំ មុន

អាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​ លោក Joe Biden និង​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​ លោក Yair

អាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​ លោក Joe Biden និង​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​ លោក Yair Lapid នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៤​កក្កដា ​នេះ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួម ដោយ​ប្តេជ្ញា​ចិត្ត​រារាំង​អ៊ី​រ៉​ង​មិន​ឲ្យ​ទទួល​បាន​អា​វុ​.​ធនុ​យ​ក្លេ​អ៊េ​រ​។

វា​គឺជា​ដំណើរ​ទស្សនៈកិច្ច​លើក​ដំបូង​របស់​លោក​មក​កាន់​តំប់​ម​ជ្ឃឹ​ម​បូព៌ា ចាប់តាំងពី​ឡើង​កាន់​តំណែង​នៅ​ដើមឆ្នាំ ២០២១​។ លោក​បាន​ធ្វើ​ដំណើរ​មក​ដល់​រដ្ឋធានី Tel Aviv នៅ​ថ្ងៃ​ពុធ ទី ១៣​កក្កដា និង​បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​អ៊ី​ស្រា​អែ​ល​នៅ​ទីក្រុង Jerusalem នៅ​ថ្ងៃ​ព្រហស្បតិ៍​។

មន្ត្រីជាន់ខ្ពស់​រដ្ឋបាល​លោក Joe Biden បាន​និយាយ​ថា កិច្ចព្រមព្រៀង​នោះ​នឹង​ពង្រីក​ទំនាក់ទំនង​សន្តិសុខ​យូរអង្វែង​រវាង​អា​មេ​រិ​ក និង​អ៊ី​ស្រា​អែ​ល​។

មន្ត្រី​អា​មេ​រិ​ក​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ដូច្នេះ​ថា «​សេចក្តី​ប្រកាស​នោះ​មាន​សារសំខាន់​ខ្លាំង​ណាស់ ហើយ​វា​មានការ​ប្តេជ្ញា​ចិត្ត​ដើម្បី​កុំ​ឲ្យ​អ៊ី​រ៉​ង​ទទួល​បាន​អា​វុ​.​ធ​នុយក្លេអ៊ែរ និង​ដើម្បី​ដោះស្រាយ​សកម្មភាព​ធ្វើ​ឲ្យ​អ​ស្ថេ​រ​ភាព​ពី​សំណាក់​អ៊ី​រ៉​ង ជា​ពិសេស​ការ​គំ​រា​.​ម​កំហែង​ចំពោះ​អ៊ី​ស្រា​អែ​ល»​។

នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ លោក​នឹង​ជួប​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់ West Bank និង​ជួប​ពិភាក្សា​គ្នា​ជាមួយ​មេដឹកនាំ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​មេដឹកនាំ​ប្រទេស​ផ្សេង​ទៀត​នៅ​សៅរ៍​។

សូម​បញ្ជាក់​ថា លោក Joe Biden ប្រឈម​នឹង​បញ្ហា​ដ៏​ធំ​មួយ​ដោយ​ត្រូវ​បញ្ចុះបញ្ចូល​អ៊ី​រ៉​ង់​ដើម្បី​ឲ្យ​ចូលរួម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឡើង​វិញ ក្រោយ​ពេល​អតីត​ប្រធានាធិបតី Donald Trump បាន​បោះបង់​ចោល​កិច្ចព្រមព្រៀង​នោះ​ក្នុង​ឆ្នាំ ២០១៨​។

លោក​ថ្លែង​ថា ការ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នោះ​គឺជា​កំហុស​ដ៏​ធំ​។

លោក​ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ដោយ​ទូរទស្សន៍​អ៊ី​ស្រា​អ៊ែ​ល Channel 12 ដូច្នេះ​ថា អ៊ី​រ៉​ង​កំពុង​ឈាន​ទៅ​ជិត​ការ​សម្រេច​បាន​អា​វុ​.​ធ​នុយក្លេអ៊ែរ​ជាង​ពេល​មុន​។

នៅ​ពេល​សួរ​ថា​តើ​អា​មេ​រិ​ក​នឹង​ប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​រារាំង​អ៊ី​រ៉​ង​ពី​ការ​ទទួល​បាន​អា​វុ​.​ធ​នុយក្លេអ៊ែរ​ឬ​យ៉ាងណា លោក​ឆ្លើយ​ថា ពិតប្រាកដ​ណាស់ ប្រ​សិន​វា​ជា​មធ្យោបាយ​ចុង​ក្រោយ​។

អ៊ី​រ៉​ង​បដិសេធ​ថា​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​មាន​គោលបំណង​ផលិត​អា​វុ​.​ធ​នុយក្លេអ៊ែរ​៕ (​យោង​តាម​ប្រភព​៖ CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ