អ្នកចាត់ការ Man Utd បញ្ជាក់យ៉ាងច្បាស់ថា Ronaldo មិនមែនសម្រាប់លក់នោះទេ
ទីក្រុងបាងកក ៖ អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បាន
ទីក្រុងបាងកក ៖ អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បាន
ទីក្រុងបាងកក ៖ អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បានបញ្ជាក់យ៉ាងច្បាស់ថា ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo មិនមែនសម្រាប់លក់នោះទេ។ ដោយរូបគេស្ថិតនៅក្នុងផែនការរបស់គាត់ សម្រាប់រដូវកាលថ្មី។
Ronaldo ខកខានចូលរួមក្នុងដំណើរទេសចរណ៍បាល់ទាត់មុនបើករដូវកាលថ្មី (Pre-Season) របស់ក្រុម Man Utd ទៅកាន់ប្រទេសថៃ។ ខណៈក្រុមមួយនេះ ត្រូវប្រកួតមិត្តភាពជាមួយក្រុមហ្សងក្រហម Liverpool នៅកីឡដ្ឋានជាតិ Rajamangala ទីក្រុងបាងកក នៅវេលាម៉ោង៨:០០នាទីយប់នេះ ផ្ទាល់តែម្តង។
បច្ចុប្បន្នពាក្យចចាមអារ៉ាមនៃការចាកចេញពីទឹកដី Old Trafford របស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៧ឆ្នាំរូបនេះ កាន់តែផ្ទុះខ្លាំងឡើងៗពីមួយថ្ងៃទៅថ្ងៃ។ ហើយក្រុមយក្សនៅអឺរ៉ុបជាច្រើនកំពុងចង់ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាលរូបនេះ។ ក្នុងនោះរួមទាំងក្រុមគូប្រជែងតោខៀវ Chelsea ផងដែរ។
លោក Erik ten Hag បានបញ្ជាក់យ៉ាងដូច្នេះថា «Ronaldo មិនបានចូលរួមជាមួយយើង ដោយសារជាប់ធុរៈជាមួយគ្រួសារ។ យើងកំពុងរៀបចំផែនការជាមួយគេ សម្រាប់រដូវកាលថ្មីនេះ។ ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយគេ។ ដូច្នេះ Ronaldo មិនមែនសម្រាប់លក់នោះទេ។ គេស្ថិតនៅក្នុងផែនការរបស់យើង។ ហើយយើងចង់ជោគជ័យជាមួយគ្នា»៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ