ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ភ្លក់​រសជាតិ​ហើយ !

7 ឆ្នាំ មុន

យុវជន​ទាំងឡាយ​ស្រករ​ក្រោយ​ចាំ​មិន​អស់​ទេ នូវ​យុគសម័យ​ដ៏​ខ្មៅ​ងងឹត​របស់​មាតុភូមិ​… ព្រោះ​មិន​បាន​ឆ្លងកាត់​សម័យ​សង្គ្រាម

យុវជន​ទាំងឡាយ​ស្រករ​ក្រោយ​ចាំ​មិន​អស់​ទេ នូវ​យុគសម័យ​ដ៏​ខ្មៅ​ងងឹត​របស់​មាតុភូមិ​… ព្រោះ​មិន​បាន​ឆ្លងកាត់​សម័យ​សង្គ្រាម​ដែល​ផ្តើម​ចេញពី​ដើមឆ្នាំ​១៩៧០ ដែល​ជា​ឆ្នាំ​បដិវត្ត​…

ដូរ​ពី​របប​រាជា​និយម មក​របប​សាធារណរដ្ឋ​ខ្មែរ​…​មក​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ មាន​តែ​តា យាយ និង​ឪពុក​ម្តាយ ដែល​កំពុង​មាន​វ័យ​ជ្រេ​នេះ​ទេ​ដែល​ឆ្លងកាត់ ។
របប​សាធារណរដ្ឋ​…​សង្គ្រាម​ផ្ទុះ​ពេញ​ផែនដី​ខ្មែរ​…​មេខ្លោង​ដែល​ដុត​កម្ទេច​កម្ពុជា គឺ​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក ឈ្មោះ​និ​ច សុ​ន ដែល​មានមុខ​ជ្រួញ​ក្រញូវ​ដូច​ផ្លែ​ក្រូចសើច ។

ក្រោយ​ពេល​ចប់​សង្គ្រាម​នៅកម្ពុជា​…​មន្ទីរ​បញ្ច​កោណ​អា​មេរិ​កបាន​ធ្លាយ​ឯកសារ​សម្ងាត់​រឿង​ប្រធានាធិបតី និ​ច សុ​ន បញ្ជាឱ្យ​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា មាន ៖
– យន្តហោះ​ចម្បាំង​គ្រប់​ប្រភេទ​បាន​ទម្លាក់​គ្រាប់បែក​លើ​ទឹកដី​កម្ពុជា​មាន​ចំនួន​២,៧៥​លាន​តោន ។
– ទីតាំង​ត្រូវ​ទម្លាក់​គ្រាប់បែក​មាន​១១៣.០០០​កន្លែង

តាម​បរិមាណ​នៃ​ការ​ទម្លាក់នេះ វា​ស្ទើរតែ​រលាយ​ផែនដី​ខ្មែរ​…​វា​សុសសាច់​…​សូ​ម្បី​ទីប្រជុំជន​អ្នក​លឿង​ត្រើយ​ខាងកើត ត្រូវ​យន្តហោះ​បេ​-52 ហៅបេ​ណាំ​ហា​យ ទម្លាក់​គ្រាប់បែក​ស្ទើរ​រលាយ​…​អា​មេ​រិ​កាំ​ង​សុំ​ទោស​ថា​«ច្រឡំ​»«ច្រឡំ​»«ច្រឡំ​»…ទម្រាំ​បដិវត្ត​ត្រូវ​បញ្ចប់​ក្រោយ​ឆ្នាំ​១៩៧៩…​ខ្មែរ​ស្លាប់​សរុប​អស់​ប្រមាណ​ជាង​៣​លាន​នាក់​…​។

ខ្មែរ​ជាន់មុន​បាន​ចង​ចាំ​ច្បាស់​ណាស់​…​បានជា​ពេល​នេះ​ខំប្រឹង​ណាស់​…​ប្រឆាំង​រាល់​ទ​ង្វើ​ណាមួយ​ដែល​ចង់​ធ្វើ​បដិវត្ត​…​។ ព្រោះ​ខ្មែរ​យើង​បាន​ភ្លក់​រសជាតិ​រួច​ហើយ ។

សម័យ​បច្ចេកវិទ្យា​កំពុង​រីក​ចំរើន​នេះ ប្រ​សិន​ខ្មែរ​យើង​ចាញ់បោក​បរទេស​…​ហើយ​ចង់បាន​របស់​ដែល​ហៅ​ថា បដិវត្ត​…​ប្រហែល​រលាយ​ទៅ​ហោង​…​។
ប្រសិនបើ​មាន​លើក​ទី​២…ប្រាកដជា​ភ្លើង​«​ឆេះ​កល្ប​»រលាយ​សាបសូន្យ​មិន​ខានឡើយ​…៕
            អា​ឡេវ