ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ស​.​ពស្ត្រី​ម្នាក់​ក្នុង​ចំការ​ដំឡូង សមត្ថ​កិច្ច​កំពុង​ដុតដៃដុតជើង​ស្វែង​មូលហេតុ​ពិត

1 ឆ្នាំ មុន
  • មណ្ឌលគិរី

សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​៩ ខែកក្កដា​ថា មាន​មនុស្ស​ស្លា​.​ប់​នៅ​ក្នុង​ចំការ​ដំឡូង ស្ថិត​នៅ​ក្នុងភូមិ​

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តី​រាយ​ការ​បឋម​នា​ល្ងាច​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២២​នេះ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​៩ ខែកក្កដា​ថា មាន​មនុស្ស​ស្លា​.​ប់​នៅ​ក្នុង​ចំការ​ដំឡូង ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​អណ្ដោ​ល ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

សេចក្តីរាយការណ៍​បន្ត​ថា ក្រោយ​ពី​ទទួល​ដំណឹង​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រែ​ឈូក បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ នៅ​វេលា​ម៉ោង​១​រសៀល ក៏​បានឃើញ​មាន​សាកស​.​ព​ដែល​បាន​ស្លា​.​ប់​ប្រហែល​១០​ថ្ងៃ​រួច​មក​ហើយ បន្ទាប់​មក​កម្លាំង​ប៉ុស្តិ៍​ក៏​បាន​ធ្វើការ​ពិនិត្យ​មើល​សាកស​.​ព​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់​ដឹង​ថា ជា​មនុស្ស​ស្រី​អាយុ​ប្រហែល​២២​ឆ្នាំ ពាក់អាវ កាឡា​កូ​រ៉ូ ពណ៌​លឿង ខោ​ខា​ប៊​យ​ពណ៌​ប្រផេះ​តែ​ប៉ុណ្ណោះ ។ ក្រោយមក កម្លាំង​ប៉ុស្តិ៍​ក៏​បាន​ធ្វើការ​ហ៊ុម​ព័ទ្ធ​កន្លែង​កើតហេតុ​នេះ ដើម្បី​រង់ចាំ​ខាង​ជំនាញ​មក​ពិនិត្យ​បន្ត​ទៀត​។

ក្នុង​ករណី​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង ស្រាវជ្រាវ​ព័ត៌មាន​លម្អិត ដើម្បី​ស្វែងរក​ព័ត៌មាន​ពិត​ជូន​គ្រួសារ​ជន​រង​គ្រោះ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ