ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្យាយាម​ហែលទឹក​ទន្លេ​គេច​ពី​សមត្ថ​កិច្ច តែ​គេច​​អត់​​រួច​​ចាប់​បាន​ដដែល​

1 ឆ្នាំ មុន

ខេត្តក្រចេះ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំ​បូរ ខេត្តក្រចេះ បាន​ដេញ​តាម​ចាប់ខ្លួន​បុរស​ជា​បងថ្លៃ​ដល់​ពាក់កណ្ដាល​ទន្លេមេគង្គ បន្ទាប់ពី​ធ្វើសកម្មភាព​កា.ប់ស.ម្លា.ប់​នារី​រងគ្រោះ​ ដែលត្រូវជា​ប្អូនថ្លៃ​មួយ​ពូថៅ​ បណ្ដាល​ឱ្យ​ស្លា.ប់​ភ្លាម​ៗ​នៅកន្លែង​កើតហេតុ​។ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី១១…

ខេត្តក្រចេះ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំ​បូរ ខេត្តក្រចេះ បាន​ដេញ​តាម​ចាប់ខ្លួន​បុរស​ជា​បងថ្លៃ​ដល់​ពាក់កណ្ដាល​ទន្លេមេគង្គ បន្ទាប់ពី​ធ្វើសកម្មភាព​កា.ប់ស.ម្លា.ប់​នារី​រងគ្រោះ​ ដែលត្រូវជា​ប្អូនថ្លៃ​មួយ​ពូថៅ​ បណ្ដាល​ឱ្យ​ស្លា.ប់​ភ្លាម​ៗ​នៅកន្លែង​កើតហេតុ​។ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែកក្កដា នៅ​ចំណុច​ភូមិ​កោះ​ដំបង ឃុំ​បឹងចារ ស្រុក​សំបូរ ខេត្តក្រចេះ​។

របាយការណ៍​ពី​សម​មត្ថ​កិច្ច​បានឱ្យ​ដឹង​ថា បន្ទាប់ពី​ធ្វើសកម្មភាព​យក​ពូថៅ​កា.ប់​លើ​ស្ត្រី​រងគ្រោះ​ដែល​ត្រូវជា​ប្អូនថ្លៃ​ចំ​កញ្ចឹង.ក​ខាងក្រោយ​ បណ្តាល​ឱ្យ​ស្លា.ប់​មួយរំពេច​។ ក្រោយ​ធ្វើសកម្មភាព ជន​ដៃដល់​បាន​ព្យាយាម​ហែលទឹក​កាត់​ទន្លេ​ដើម្បី​គេចខ្លួន តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំបូរ ស្ទាក់​ចាប់បាន​នៅ​កណ្តាលទន្លេ​មេគង្គ​តែម្តង​។

របាយការណ៍​សមត្ថកិច្ច​បាន​បន្ថែម​ថា នារី​រងគ្រោះ​មាន​អាយុ២៧ឆ្នាំ ចំណែក​ជន​ដៃដល់​ជា​បងថ្លៃ​ឈ្មោះ ថា លី​ណាន អាយុ៣៤ឆ្នាំ ជា​មនុស្ស​ធ្លាប់​កើតជំងឺ​សរសៃប្រសាទ មាន​ទីលំនៅ​ជាមួយគ្នា​ក្នុង​ភូមិ​កោះ​ដំបង ឃុំ​បឹងចារ ស្រុក​សំបូរ ខេត្តក្រចេះ​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​កម្លាំង​នៃ​អធិការ​ស្រុក​សំបូរ​កំពុង​សាកសួរ នឹង​កសាង​សំណុំរឿង​ទៅកាន់​តុលាការ​។ ចំណែក​សាកសព​ស្ត្រី​រងគ្រោះ ត្រូវ​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ