ដុតកម្ទេចសត្វជ្រូក៨០ក្បាល ក្រោយរកឃើញមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក
- តាកែវ
អគ្គនាយកដ្ឋានសុខភាពភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដុតកម្ទេចចោលនៅសត្វជ្រូកចំនួន៨០ក្បាល ក្រោយពីរកឃើញថា
អគ្គនាយកដ្ឋានសុខភាពភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដុតកម្ទេចចោលនៅសត្វជ្រូកចំនួន៨០ក្បាល ក្រោយពីរកឃើញថា
ខេត្តតាកែវ ៖ អគ្គនាយកដ្ឋានសុខភាពភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដុតកម្ទេចចោលនៅសត្វជ្រូកចំនួន៨០ក្បាល ក្រោយពីរកឃើញថា មានផ្ទុកនៅជំងឺប៉េស្តជ្រូកអាហ្វ្រិក។
ការដុតកម្ទេចសត្វជ្រូកដែលរកឃើញមានផ្ទុកជំងឺខាងលើនេះ ធ្វើឡើងនៅភូមិសាស្ត្រ ភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២។
លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពភាពសត្វ និងផលិតកម្មសត្វ បានលើកឡើងថា ការដុតកម្ទេចជ្រូកទាំងនេះ គឺជាការបង្ហាញឱ្យឃើញថា អាជ្ញាធរមានវិធានម៉ឺងម៉ាត់។ ឈ្មួញទាំងឡាយដែលរកស៊ីមិនស្របច្បាប់ មិនគួរប្រថុយប្រថានទេ។
លោក តាន់ ផាន់ណារ៉ា មានប្រសាសន៍ថា «អ្នកនាំជ្រូកខុសច្បាប់មកកាន់កម្ពុជា សាកគិតទៅមើល ជួញដូរមួយជើងចំណេញបានប៉ុន្មាន ដើម្បីតែម្នាក់ឯង? ប៉ុន្តែបើជ្រូកទាំងនោះមានជំងឺប៉េស្តជ្រូកអាហ្វ្រិក ឬ ជំងឺផ្សេងៗទៀតនោះ ប្រសិនបើត្រូវបានចែកចាយនៅលើទីផ្សារ តើវានឹងប៉ះពាល់យ៉ាងណាដល់សុខភាពអ្នកបរិភោគដែលសុទ្ធតែជាប្រជាជនខ្មែរដូចគ្នា ហើយប៉ះពាល់យ៉ាងណាដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជា ?» ។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានឱ្យដឹងថា ក្នុងនាមកសិករចិញ្ចឹមសត្វទាំងអស់នៅទូទាំងប្រទេស សូមថ្លែងអំណរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលសកម្មក្នុងការទប់ស្កាត់ការនាំសត្វចូលដោយខុសច្បាប់ពីប្រទេសជិតខាង ព្រោះការនាំសត្វចូលដោយខុសច្បាប់ គឺជាគ្រោះថ្នាក់ខ្លាំងសម្រាប់វិស័យចិញ្ចឹមសត្វនៅកម្ពុជា ។
សូមរម្លឹកជូនថា ជ្រូកដែលបានដុតកម្ទេចចោលនៅថ្ងៃនេះ មានចំនួន៨០ក្បាលហើយគឺជាជ្រូកដែលអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រកឃើញថា មានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលជាជំងឺដ៏កាចសាងហាវបំផុតមួយសម្រាប់វិស័យចិញ្ចឹមជ្រូក ។ ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ចូលដល់ក្នុងកសិដ្ឋានណាមួយហើយនោះ វានឹងបំផ្លាញ ពោលគឺវានឹងធ្វើឱ្យជ្រូកនៅក្នុងកសិដ្ឋាននោះងា.ប់ទាំងអស់ បន្ទាប់មកវាអាចនឹងសាយភាយទៅសម្លា.ប់ជ្រូកនៅកន្លែងផ្សេងទៀត អាចរហូតដល់វិនាសខ្ទេចខ្ទីអស់នៅទូទាំងប្រទេស ប្រសិនបើទប់ស្កាត់មិនបានទាន់ពេលវេលាទេនោះ ដែលករណីប្រហាក់ប្រហែលនេះ ធ្លាប់បានកើតឡើងម្តងហើយនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៩ ។
ជ្រូកដែលត្រូវបានដុតកម្ទេចចោលនៅថ្ងៃនេះ គឺជាជ្រូកដែលមន្ត្រីសមត្ថកិច្ច នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តាមប្រមាញ់ស្ទាក់រហូតចាប់បាននៅលើផ្លូវជាតិលេខ១ ក្នុងចំណុច ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រែវែង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ហើយយកទៅរក្សាទុកនៅកន្លែងចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រហូតរកឃើញថា មានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក ដ៏ជាទីភ័យខ្លាចនេះ ទើបយកមកដុតកម្ទេចចោលបែបនេះ ហើយជ្រូកនោះ ត្រូវបានឈ្មួញនាំចូលដោយខុសច្បាប់តាមច្រកស្វាយអាង៉ោង ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ៕
ចែករំលែកព័តមាននេះ