ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់ ចាប់យកអាជីព​លក់​គ្រឿងញៀ.ន នៅខេត្តតាកែវ ប្រើកាំបិត កាំភ្លើងកែច្នៃ និង​ជំពាម​កៅស៊ូ

2 ឆ្នាំ មុន
  • តាកែវ

តាកែវ៖ យុវជនម្នាក់ ត្រូវបានប៉េអឹមចាប់ខ្លួន ពីបទ ជួញដូរគ្រឿងញៀន នៅខេត្តតាកែវ។ យុវជននោះ បានប្រើកាំបិត កាំភ្លើងកែច្នៃ និង​ជំពាម​កៅស៊ូ…

តាកែវ៖ យុវជនម្នាក់ ត្រូវបានប៉េអឹមចាប់ខ្លួន ពីបទ ជួញដូរគ្រឿងញៀន នៅខេត្តតាកែវ។ យុវជននោះ បានប្រើកាំបិត កាំភ្លើងកែច្នៃ និង​ជំពាម​កៅស៊ូ នៅក្នុងមុខរបរ​លក់គ្រឿងញៀន​របស់ខ្លួន​។

លោកអនុសេនីយទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តតាកែវ បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ប៉េអឹម បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយ​ខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិពោធិខ្វិត  ឃុំព្រះបាទជាន់ជុំ  ស្រុកគិរីវង់ ខេត្តតាកែវ។ ពេលប្រតិបត្តិការនោះ ប៉េអឹមបានឃាត់ខ្លួនជនសង្ស័យ បានម្នាក់ ឈ្មោះ ង៉ែត រដ្ឋា (ហៅ ប៉ង់) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ 

លោកវរសេន៍ឯក មេបញ្ជាការរង បានបញ្ជាក់ថា ចំពោះវត្ថុតាង ដែលបានដកហូតបាន រួមមាន៖ ក្រាមពណ៌សថ្លា ០៣កញ្ចប់ ទម្ងន់​ ២៤,៦៣ក្រាម (ថ្លឹងទាំងសំបក់ថង់), ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង, ទូរស័ព្ទចំនួន ០១គ្រឿង, កាំភ្លើងបាញ់គ្រាប់កង់ (ប្រើហ្គាស) ចំនួន ០១ដើម, កាំបិតចំនួន ០២, និងជំពាមកៅស៊ូ ចំនួន ០១។    

នៅចំពោះមុខកំលាំងជំនាញ ជនសង្ស័យ បាននិយាយសារភាពថា រូបគេពិតជាបាន​រកស៊ីជួញដូគ្រឿងញៀន ពិតប្រាកដមែន។

លោកវរសេនីឯក ង៉ែត ចាន់ធី មេបញ្ជាការរង បានបញ្ជាក់ទៀតថា ជនសង្ស័យ រួមនឹងវត្ថុតាង​ត្រូវបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីកាត់ទោស​ទៅតាម​ច្បាប់៕ សេង សុធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ