ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​បដិសេធ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អតីត​លោក​ផ្កាយ​៣ ឌួ​ង ងៀប

3 ឆ្នាំ មុន
  • ភ្នំពេញ

ដូច​ការ​គ្រោងទុក ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​៧ ខែកក្កដា ឆ្នាំ​២០២២ បាន​ប្រកាស​សាលក្រម​លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ឌួ​ង ងៀប ដោយ

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​៧ ខែកក្កដា ឆ្នាំ​២០២២ បាន​ប្រកាសសាលក្រម​លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ឌួ​ង ងៀប ដោយ​សម្រេច​បន្ត​ការ​ឃុំខ្លួន​ដដែល រង់ចាំ​ការ​ជំនុំជម្រះ​លើ​អង្គសេចក្តី ។

សាលក្រម​បាន​ប្រកាស​ដោយ​កំបាំង​មុខ​ជន​ជាប់ចោទ​(​ឌួ​ង ងៀប​) ដែល​មិន​ត្រូវ​បាន​អនុរក្ស​ពន្ធនា​គារ​នាំ​មក​ស្តាប់​ការ​ប្រកាស​សាលក្រម​នេះ​ទេ តែ​ចាត់​ទុក​ចំពោះ​មុខ​ដោយសារ​មាន​មេធាវី​ការពារ​ក្តី​ដោយ​អាណត្តិ បាន​ចូលរួម​ស្តា​ប់ស​វនា​ការ​នេះ​ដែរ ។

កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២ តុលាការ​បាន​លើកយក​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អតីត​ផ្កាយ​៣ ឌួ​ង ងៀប មក​បើក​សវ​នា​ការ​តាម​ការ​ស្នើ​សុំ​របស់​ជន​ត្រូវ​ចោទ មុន​ជំនុំជម្រះ​លើ​អង្គសេចក្តី ប៉ុន្តែ​ចៅក្រម​ជំនុំជម្រះ​មិន​ទាន់​ប្រកាស​សាលក្រម​ភ្លាម​ៗ​នៅឡើយ​ទេ ដោយ​បាន​កំណត់​យក​ថ្ងៃ​ទី​៧ ខែកក្កដា ជា​ថ្ងៃ​ប្រកាស​ឱ្យ​នៅ​ក្រៅ​ឃុំ ឬ​មិន​ឱ្យ ។

សូម​ជម្រាប​ថា លោក អ៊ឹម វណ្ណៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២២ បាន​សម្រេច​ឃុំខ្លួន​លោក ឌួ​ង ងៀប ដែល​ជា​អគ្គលេខាធិការ​រង នៅ​ក្រសួងមហាផ្ទៃ ដាក់​ពន្ធនាគារ​ប៉េ​ហ្ស៊ីជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​(​សែក​ស្អុយ​) ។

លោក​ផ្កាយ​៣ ឌួ​ង ងៀប បាន​ត្រូវ​នគរ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​មុខ​សណ្ឋាគារ ដឺ​គ្រី ផ្លូវ​ឌួ​ង ងៀប សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រមាណ​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២២ តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​តុលាការ ។

ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​ពិនិត្យ​លើ​សំណុំរឿង​ចប់​សព្វគ្រប់ យល់​ឃើញ​ថា ជន​ត្រូវ​ចោទ​ឈ្មោះ ឌួ​ង ងៀប ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​មន្ត្រីរាជការ មាន​ទី​លំ​នៅផ្ទះ​លេខ​០៣ ផ្លូវ ឌួ​ង ងៀប​២ កែង​នឹង​ផ្លូវ​ដោ​ន​ថោ​ន​៣ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឆបោក និង​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧ​ប​ករ​ណ៍​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំ​ពេញ កាលពី​អំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៩ ដែល​បទល្មើស​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រម​ព្រហ្ម​ទណ្ឌ និង​មាត្រា ២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន​និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់​។ ហេតុនេះ សម្រេច​បញ្ជា​ដល់​កម្លាំង​សាធារណៈ​ឲ្យ​ចាប់ខ្លួន និង​បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ​ប៉េ​ហ្សុ​ី ទទួល និង​ឃុំខ្លួន​ឈ្មោះ ឌួ​ង ងៀប ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ការ​ចាប់​ឃុំខ្លួន​លោក ឌួ​ង ងៀប គឺ​បន្ទាប់​ពី​លោក​បាន​បង្ហោះ​ឃ្លី​ប​វី​ដេ​អូ​មួយ ពាក់ព័ន្ធ​កាល​ពី​យប់​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២២ ដោយ​ចោទប្រកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា បាន​ចាត់ការ​សំណុំរឿង​របស់​លោក​ប្រែ​ពី​ស​ទៅ​ខ្មៅ និង​ចោទប្រកាន់​លើ​រូប​គាត់​ថា បាន​ឆបោក​ប្រាក់​ពី​ជនជាតិ​ចិនតៃវ៉ាន់ ដែល​ឃ្លី​ប​វី​ដេ​អូ​នោះ​ត្រូវ​បាន​បណ្តាញ​ទំនាក់ទំនង​សង្គម​យក​ទៅ​បង្ហោះ និង​មានការ​ចែកចាយ​ត​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ