ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Boris Johnson នឹងលាលែងចេញពីតំណែងនាយករដ្ឋមន្រ្តី

3 ឆ្នាំ មុន

អង់គ្លេស ៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson នឹងលាលែងតំណែងមេដឹកនាំគណបក្សអភិរក្សនិយម ប៉ុន្តែនឹងបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីរហូតដល់រដូវស្លឹកឈើជ្រុះ​ ។ នេះ​បើ​យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស BBC នៅថ្ងៃព្រហស្បតិ៍ ទី ៧ ខែកក្កដានេះ។

ការសម្រេចចិត្តលាលែងនេះកើតឡើងបន្ទាប់ពីលោកត្រូវបានបោះបង់ចោលដោយរដ្ឋមន្រ្តីតែងតាំងថ្មីជាច្រើនរូប ក្រោយពេលមានការលាលែងរបស់រដ្ឋមន្រ្តីជាង ៥០រូបទៀតក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ។

លោក អាចនឹងបន្តធ្វើជានាយករដ្ឋមន្រ្តីរហូតដល់មានការជ្រើសរើសមេដឹកនាំថ្មីនៃគណបក្សអភិរក្សនិយមបាន។

លោក Keir Starmer មេដឹកនាំគណបក្សការងារ បានស្វាគមន៍ចំពោះបំណងលាលែងរបស់លោក Boris Johnson និងលើកឡើងថា លោកគួរតែលាលែងតាំងពីយូរមកហើយ។

លោកថ្លែងថា ការលាលែងរបស់លោក Johnson គឺជាព័ត៌មានល្អសម្រាប់ប្រទេស ហើយអង់គ្លេសត្រូវការការ​ចាប់ផ្តើមថ្មី៕ (យោងតាមប្រភព៖ BBC)

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>