ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃនឹងបញ្ចុះតម្លៃប្រេងសាំងគ្រប់ប្រភេទចាប់ពីថ្ងៃទី ៨ កក្កដា

1 ឆ្នាំ មុន

តម្លៃលក់រាយរបស់ប្រេងឥន្ធនៈគ្រប់ប្រភេទក្នុងប្រទេសថៃនឹងចុះថ្លៃ ៣បាតក្នុងមួយលីត្រ ខណៈដែលសាំងប្រភេទ E85 នឹងចុះថ្លៃ ១,៨បាត ចាប់ពីព្រឹកថ្ងៃសុក្រ ទី ៨ ខែកក្កដាទៅ

តម្លៃលក់រាយរបស់ប្រេងឥន្ធនៈគ្រប់ប្រភេទក្នុងប្រទេសថៃនឹងចុះថ្លៃ ៣បាតក្នុងមួយលីត្រ ខណៈដែលសាំងប្រភេទ E85 នឹងចុះថ្លៃ ១,៨បាត ចាប់ពីព្រឹកថ្ងៃសុក្រ ទី ៨ ខែកក្កដាទៅ។ តម្លៃប្រេងម៉ាស៊ូតនឹងនៅដដែល។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃព្រហស្បតិ៍ ទី ៧ ខែកក្កដានេះ។

ក្រុមហ៊ុន PTT Oil and Retail Business (PTTOR) បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងកាត់បន្ថយតម្លៃបូមសម្រាប់ប្រេងឥន្ធនៈដែលចូលជាធរមានចាប់ពីម៉ោង ៥ព្រឹកថ្ងៃសុក្រស្អែកនេះ។

Bangkok Post ចុះផ្សាយថា តម្លៃលក់រាយរបស់ប្រេងឥន្ធនៈនៅក្នុងទីក្រុងបាងកក និងតំបន់ក្បែរក្រុងសម្រាប់ថ្ងៃសុក្រនឹងមានតម្លៃ ៣៥,៣៤បាតក្នុងមួយលីត្រសម្រាប់សាំង E85, ៤៤,៤៤បាតសម្រាប់ប្រភេទ E20, ៤១,២៨បាតសម្រាប់សាំង Gasohol 91 ខណៈតម្លៃប្រេងម៉ាស៊ូត (Diesel) នឹងនៅរក្សាត្រឹម ៣៤,៩៤បាតក្នុងមួយលីត្រ៕ (យោងតាមប្រភព៖ Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ