ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋប្រមូលផ្តុំមុខសាលាខេត្តក្រចេះ តវ៉ា​ប្រឆាំង​​​​ក្រោយ​ឃាត់មនុស្សម្នាក់​​មក​សួរនាំ

1 ឆ្នាំ មុន

​ខេត្ត​​ក្រចេះ​ ៖ ​​នៅ​រសៀលថ្ងៃទី​០៧ កក្កដា នេះ ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​​ធ្វើ​បាតុ​កម្ម​តវ៉ា​នៅ​មុខ​ខេត្ត​​​ ក្រោយពី​មានការ​ឃាត់ខ្លួនជនសង្ស័យ​​ម្នាក់​​មក​សួរនាំ ពាក់​ព័ន្ធ​ការ​ដាំនិង​សង់​​ខ្ទម​បែប​អនាធិបតេយ្យនៅលើទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ស៊ី…

​ខេត្ត​​ក្រចេះ​ ៖ ​​នៅ​រសៀលថ្ងៃទី​០៧ កក្កដា នេះ ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​​ធ្វើ​បាតុ​កម្ម​តវ៉ា​នៅ​មុខ​ខេត្ត​​​ ក្រោយពី​មានការ​ឃាត់ខ្លួនជនសង្ស័យ​​ម្នាក់​​មក​សួរនាំ ពាក់​ព័ន្ធ​ការ​ដាំនិង​សង់​​ខ្ទម​បែប​អនាធិបតេយ្យនៅលើទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ស៊ី អេ​ច ភី​ប៊ី ឌី​វេឡុ​ប​មេន ។

​សូមរំលឹកថា កាលពី​​​ថ្ងៃ​ទី​៦ ខែកក្កដា ​កម្លាំង​ចម្រុះ ដឹកនាំ​ដោយលោក កៅ ម៉ា​ឌី​ឡែ​ន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តក្រចេះ ក្រោម​ការ​សម្របសម្រួល​ពី​លោក រ៉ា បូ​រ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង សាលាដំបូង​ខេត្តក្រចេះ ​បាន​ចុះ​អនុវត្ត​រុះរើ​រោង ខ្ទម និង​ឃាត់ខ្លួន​មនុស្ស​ម្នាក់​​មក​សួរនាំ ដែល​ដាំ និង​សង់​បែប​អនាធិបតេយ្យ ​នៅលើ​តាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ស៊ី​ អេ​ច ភី​ប៊ី ឌី​វេឡុ​ប​មេន ដែលមានទីតាំង​ស្ថិត​នៅ​ឃុំ​កំពង់ចាម ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្តក្រចេះ​។

ការ​ចុះ​អនុវត្ត​កា​រុះ​រើ​ រោង ខ្ទម នេះ​ដែរ ក្រោយ​ពី​ពិនិត្យឃើញ​​ថា ​មានការ​ចូល​កាប់​រានទន្ទ្រាន​ហ៊ុំ​ព័ទ្ធ​យក​ដី​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ស្ថិត​ក្នុងភូមិ​យាវ ឃុំ​កំពង់ចាម និង​ភូមិ​ត្រាំ​ដុំ ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្តក្រចេះ ។ ក្នុង​នោះ អាជ្ញាធរ​ខេត្ត បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​មាន​កាន់​កាំ​បិត​ក្នុង​ដៃសង្ស័យ​ថា ​គាត់​ចូល​កាប់​ទន្ទ្រាន​ហ៊ុម​ព័ទ្ធ​ដី​រដ្ឋ​ដោយ​ខុសច្បាប់ ដោយសារ​គាត់​ស្ថិត​ក្នុង​ចំណុច​ទន្ទ្រាន​យ៉ាង​អាណា​ធិ​ប​តេ​យ្យ យក​មក​សាកសួរ ស៉ើ​ប​អង្កេត ស្រាវជ្រាវ​រក​អ្នក​ជាប់​ពាក់
ព័ន្ធ​ ដើម្បី​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​។

ក្នុង​ការ​ចុះ​អនុវត្ត​នោះ​ដែរ ត្រូវ​បាន​ពលរដ្ឋ​មួយ​ក្រុម​ជឿ​ការ​ញុះញង់​របស់​មេខ្យល់​ធ្វើការ​បះបោរ​បាតុកម្ម​បិទផ្លូវ មិន​ឲ្យ​ធ្វើ​ដំណើរ ទោះ​អាជ្ញាធរ​ព្យាយាម​ស​ម្រ​ប់​សម្រួល​ជាមួយ​ពួក​គាត់​យ៉ាងណា ក៍​ពួក​គាត់​មិន​ព្រម​ស្ដាប់​ដែរ រហូត​ដល់​ម៉ោង​៣ និង​៣០​នាទី​រសៀល​ទើប​ពួក​គាត់​ព្រម​បំបែក​គ្នា​។​ហើយ​កម្លាំង​ចម្រុះ​នៅ​តែ​បន្ត​ចុះ​អនុវត្ត និង​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​កាប់​ទន្ទ្រាន និង​សង់រោង ខ្ទម នៅ​លើ​ទីតាំង​ដី​ហាមឃាត់ ថែម​ទាំង​ដាក់​កម្លាំង​នៅ​យាម​ជា​ប្រចាំ​ទៀត​ផង​។

យោង​តាម​លិខិត​របស់​រដ្ឋបាល​ខេត្តក្រចេះ លេខ ០៨៧ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២២ ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ឈប់​ជឿ​តាម​ការ​ញុះញង់​របស់​មេខ្យល់ គៀងគរ ចូល​ទៅ​កាប់​ទន្ទ្រាន​ហ៊ុំ​ព័ទ្ធ​យក​ដី​របស់​រដ្ឋ ក្នុង​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ស៊ី​អេ​ច​ភី​ប៊ី ឌី​វេឡុ​មេន ដែល​នៅ​សល់​និង​បាន​កាយ ក្រ​វ៉ា​ត់​ព្រំ​រួច​ហើយ បើ​បងប្អូន​នៅ​តែ​បន្ត​និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ ច្បាប់​ជា​ធរមាន​។

​ចំពោះ​មេខ្យល់​ត្រូវ​បញ្ឈប់​សកម្មភាព​ញុះញង់ គៀងគរ ប្រជាពលរដ្ឋ​ឱ្យ​ចូល​ទៅ​កាប់​ទន្ទ្រាន​ហ៊ុំ​ព័ទ្ធ​យក​ដី​របស់​រដ្ឋ​ដោយ​ខុសច្បាប់​បន្ត​ទៀត ប្រសិនបើ​នៅ​តែ​បន្ត​ប្រ​ពឹត្ត​ទ​ង្វើ​នេះ​ទៀត អង្គភាព​-​ស្ថា​ប័ន​​មាន​សមត្ថកិច្ច​នឹង​អនុវត្ត​វិធានការ ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​។ ក្នុង​ករណី​បងប្អូន​ប្រជាពល​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​នៅ​តាម​ភូមិ​ឃុំ​សា​ម៉ី​ដែល​ខ្លួន​រស់នៅ​។

រដ្ឋបាល​ខេត្តក្រចេះ​បាន​បញ្ជាក់​ថា គណៈកម្មាធិការ​គ្រប់​គ្រង់​ប្រើប្រាស់ និង​បែងចែក​ដី​ថ្នាក់​ខេត្ត បាន​កំណត់​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច ស្ថិត​នៅ​ចំណុច​ស្រែ​ភ្នី ភូមិ​យាវ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ។

អត្ថបទសរសេរ ដោយ