អតីតមេដឹកនាំរុស្ស៊ីហៅអាមេរិកថាជាចក្រភពបង្ហូរឈា.មជុំវិញពិភពលោក
លោក Dmitry Medvedev បាននិយាយថា ការប៉ុនប៉ងរបស់ប្រទេសលិចខាងលិចក្នុងការដាក់ទណ្ឌកម្មលើមហាអំណាចនុយក្លេអ៊ែរដូចរុស្ស៊ីសម្រាប់សង្រ្គាមនៅអ៊ុយក្រែន អាចនឹងមានគ្រោះថ្នាក់ដល់មនុស្សជាតិ។
លោក Dmitry Medvedev បាននិយាយថា ការប៉ុនប៉ងរបស់ប្រទេសលិចខាងលិចក្នុងការដាក់ទណ្ឌកម្មលើមហាអំណាចនុយក្លេអ៊ែរដូចរុស្ស៊ីសម្រាប់សង្រ្គាមនៅអ៊ុយក្រែន អាចនឹងមានគ្រោះថ្នាក់ដល់មនុស្សជាតិ។
អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បាននិយាយថា ការប៉ុនប៉ងរបស់ប្រទេសលិចខាងលិចក្នុងការដាក់ទណ្ឌកម្មលើមហាអំណាចនុយក្លេអ៊ែរដូចរុស្ស៊ីសម្រាប់សង្រ្គាមនៅអ៊ុយក្រែន អាចនឹងមានគ្រោះថ្នាក់ដល់មនុស្សជាតិ។
ការថ្លែងរបស់លោកកើតឡើង ខណៈរុស្ស៊ីកំពុងបន្តប្រតិបត្តិការឈ្លានពានអ៊ុយក្រែនអស់រយៈពេលជិត ៥ខែមកហើយដែលសង្រ្គាមនេះបង្កការខូចខាតដល់ទីក្រុងយ៉ាងច្រើន និងធ្វើឲ្យមនុស្សរាប់លាននាក់ត្រូវភៀសខ្លួន និងបាត់បង់ផ្ទះសម្បែង។
លោកថ្លែងក្នុងតេឡេក្រាមកាលពីថ្ងៃពុធ ទី ៦ កក្កដាដូច្នេះថា “គំនិតនៃការដាក់ទណ្ឌកម្មលើប្រទេសដែលមានសក្កានុពលនុយក្លេអ៊ែរធំបំផុតគឺមិនសមហេតុផល ហើយវាអាចបង្កការគំរា.មកំហែងដល់ជីវិតរស់នៅរបស់មនុស្សជាតិ”។
រុស្ស៊ី និងអាមេរិកមានគ្រាប់នុយក្លេអ៊ែរប្រហែល ៩០ភាគរយក្នុងចំណោមក្បាលគ្រាប់នុយក្លេអ៊ែរសរុបទូទាំងពិភពលោក ដោយមហាអំណាចទាំងពីរមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៤.០០០ក្នុងម្នាក់ៗ។ នេះបើយោងតាមសហព័ន្ធអ្នកវិទ្យាសាស្រ្តអាមេរិក។
លោក Dmitry Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានចាត់ទុកអាមេរិកជាចក្រភពដែលបង្ហូរឈាមទូទាំងពិភពលោក ដោយលោកលើកឡើងពីការសម្លា.ប់ជនជាតិដើមអាមេរិក ការទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិកលើជប៉ុន និងការដឹកនាំសង្រ្គាមជាច្រើនចាប់តាំងពីសង្រ្គាមវៀតណាម និងអាហ្វហ្គានីស្ថាន។
លោកបញ្ជាក់ថា ការប៉ុនប៉ងប្រើប្រាស់តុលាការ ឬសាលាក្តីដើម្បីស៊ើបអង្កេតសកម្មភាពរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែននឹងគ្មានប្រយោជន៍នោះទេ និងអាចបង្កការបំផ្លិចបំផ្លាញពិភពលោក។
អ៊ុយក្រែន និងប្រទេសលោកខាងលិចនិយាយថា កងទ័ពរុស្ស៊ីចូលរួមក្នុងឧក្រិ.ដ្ឋកម្មសង្រ្គាម៕ (យោងតាមប្រភព៖ Reuters)
ចែករំលែកព័តមាននេះ