រាជធានីភ្នំពេញ ៖ ក្នុងលោកនេះ មានបុរសដែលជាស្វាមីមិនច្រើនទេដែលតម្កល់ខ្លួន នៅក្នុងមាតិកាធម៌ទាំង៩ ប្រការនេះដែលជាធម៌លើកតម្កើងសិទ្ធិស្ត្រីឱ្យខ្ពស់ ទាំងតម្លៃសីលធម៌ និងសុជីវធម៌ បើបុរសរូបណាលើកតម្កើងភរិយា ដោយធម៌ទាំង៩ប្រការនេះបរិបូណ៌ហើយ បុរសនោះនឹងបាននាមថា ជាកល្យាណស្វាមីពិតៗ ។

១. មិនក្បត់ចិត្តភរិយា
២. មិនមើលងាយភរិយា
៣. មិនប្រើហិ.ង្សាលើភរិយា

៤. យល់ចិត្តភរិយា
៥. ផ្តល់តម្លៃដល់ភរិយា
៦. ផ្តល់សិទ្ធិសម្រេចចិត្តដល់ភរិយា

៧. ជួយធ្វើការងារផ្ទះដោយមិនប្រកាន់ខ្លួន
៨. មើលថែកូនប្រពន្ធឱ្យបានល្អ
៩. ជូនវត្ថុអនុស្សាវរីយក្នុងថ្ងៃពិសេស ។

បុរសទាំងឡាយ គួរតម្កល់ខ្លួននៅក្នុងធម៌ទាំង៩ប្រការនេះ ចំពោះភរិយារបស់ខ្លួន ដើម្បីលើកទឹកចិត្តនាងផង និងផ្តល់តម្លៃដល់នាងនៅក្នុងសង្គមគ្រួសារផង និងសង្គមជាតិផង ៕
ចែករំលែកព័តមាននេះ