ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាសម្តែងមីយ៉ានម៉ា ត្រូវចាប់ខ្លួនក្រោយចូលរួមពិធីមង្គលការក្រុមប្រដាប់អាវុ.ធជនជាតិភាគតិច

1 ឆ្នាំ មុន

តារាសម្តែង និងបង្ហាញម៉ូដដ៏ល្បីឈ្មោះរបស់មីយ៉ានម៉ានាង Thin Zar Wint Kyaw ត្រូវបានចាប់ខ្លួនអំឡុងពេលចូលរួមពិធីមង្គលការ

តារាសម្តែង និងបង្ហាញម៉ូដដ៏ល្បីឈ្មោះរបស់មីយ៉ានម៉ានាង Thin Zar Wint Kyaw ត្រូវបានចាប់ខ្លួនអំឡុងពេលចូលរួមពិធីមង្គលការ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកកាសែត និងអ្នកស្រាវជ្រាវឈ្មោះ Wai Moe និយាយនៅលើបណ្តាលសង្គម Twitter។

លោក Wai Moe បានដកស្រង់ប្រភពជិតស្និតនឹងតារាបង្ហញម៉ូតសិចស៊ីនោះថា នាងត្រូវបានចាប់ខ្លួនបន្ទាប់ពីចូលរួមក្នុងពិធីមង្គលការក្នុងក្រុមប្រដាប់អាវុ.ធជនជាតិដើមភាគតិច ដែលជាក្រុមបះបោរដ៏ធំមួយប្រឆាំងនឹងរដ្ឋាភិបាលក្នុងរដ្ឋ Shan State របស់មីយ៉ានម៉ា។

សូមបញ្ជាក់ថា Thin Zar Wint Kyaw ជាតារាបង្ហាញម៉ូត និងតារាសម្តែងដ៏ល្បីរបស់មីយ៉ានម៉ាដែលទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនផលិតភាពយន្តជាច្រើន។ ក្នុងឆ្នាំ ២០១៩ នាងជាប់ឈ្មោះក្នុងបញ្ជីតារាសម្តែងកំពូលទាំង ១០ របស់កាសែត The Myanmar Times៕ (យោងតាមប្រភព៖ Twiter/Wai Moe)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ