ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួនសត្វអាមេរិកធ្វើខួបកំណើតឲ្យស្វាពីងពាងចំណាស់បំផុតក្នុងលោក

1 ឆ្នាំ មុន

សួនសត្វមួយនៅក្នុងរដ្ឋ Idaho សហរដ្ឋអាមេរិក បានធ្វើខួបកំណើតឲ្យស្វាពីងពាងដៃខ្មៅដែលមានអាយុ ៦០ឆ្នាំ និងត្រូវមន្រ្តីសួនសត្វនិយាយថាអាចជាស្វាវ័យចំណាស់បំផុតក្នុងពិភពលោក។

សួនសត្វមួយនៅក្នុងរដ្ឋ Idaho សហរដ្ឋអាមេរិក បានធ្វើខួបកំណើតឲ្យស្វាពីងពាងដៃខ្មៅដែលមានអាយុ ៦០ឆ្នាំ និងត្រូវមន្រ្តីសួនសត្វនិយាយថាអាចជាស្វាវ័យចំណាស់បំផុតក្នុងពិភពលោក។

សួនសត្វ Zoo Boise បានធ្វើពិធីខួបកំណើតឲ្យស្វាពីងពាងឈ្មោះ Elvis និងអណ្តើកពូជ Aldabra ឈ្មោះ Mr. Mac ដែលទើបឈានចូលអាយុ ១០០ឆ្នាំ។

សួនសត្វបាននិយាយថា ស្វាឈ្មោះ Elvis ត្រូវគេប៉ាន់ស្មានថាមានអាយុប្រហែល ៦០ឆ្នាំ ដែលអាចធ្វើឲ្យវាក្លាយជាស្វាពីងពាងចាស់បំផុតក្នុងលោក ខណៈជាទូទៅពូជស្វាប្រភេទនេះអាចរស់នៅបានចន្លោះពី ២០ ទៅ ៤០ឆ្នាំ។

មន្រ្តីសួនសត្វនិយាយថា ពួកគេកំពុងស្ថិតក្នុងដំណើរការផ្ទៀងផ្ទាត់ពីអាយុរបស់ Elvis ប៉ុន្តែប្រវត្តិរបស់ស្វានោះពិបាកតាមដានបន្តិច។ Elvis បានមកនៅសួនសត្វ Zoo Boise ក្នុងឆ្នាំ ១៩៧៣។

ពីមុនវានៅសួនសត្វ Denver Zoo បន្ទាប់ពីវាត្រូវបានបរិច្ចាកដោយបុគ្គលឯកជនម្នាក់៕ (យោងតាមប្រភព៖ UPI)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ