ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្រ្តាលីប្រាប់ឲ្យចិនប្រើឥទ្ធិពលខ្លួនលើ Putin ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

3 ឆ្នាំ មុន

រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីបានជំរុញឲ្យមហាយក្សចិនបញ្ចេញឥទ្ធិពលរបស់ខ្លួនលើរុស្ស៊ីដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

នៅក្នុងសុន្ទរកថានៅប្រទេសិង្ហបុរីកាលពីយប់ថ្ងៃពុធ ទី ៦ ខែកក្កដាម្សិលមិញនេះ លោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីបាននិយាយថា ប្រទេសមានឥទ្ធិពលសំខាន់ៗគួរប្រើប្រាស់ឥទ្ធិពលរបស់ពួកគេលើលោក Putin ដើម្បីបញ្ចប់ជម្លោះ។

“នោះរួមមានចិន ដែលជាមហាអំណាច ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ និងជាដៃគូគ្មានដែនកំណត់ជាមួយរុស្ស៊ី”។

លោកស្រីថ្លែងថា “ការបញ្ចេញឥទ្ធិពលបែបនោះនឹងដោះស្រាយបានដើម្បីកសាងទំនុកចិត្តនៅក្នុងតំបន់របស់យើងផ្ទាល់”។

លោកស្រីបន្ថែមថា “តំបន់ និងពិភពលោកឥឡូវនេះកំពុងសម្លឹងមើលសកម្មភាពរបស់ចិនពាក់ព័ន្ធនឹងអ៊ុយក្រែន”៕ (យោងតាមប្រភព៖ Aljazeera)

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>