ខេត្តកណ្តាល ៖ បើតាមព័ត៌មានចុងក្រោយថា បុរសជាឃា.ត.ករដែលធ្វើសកម្មភាពបា.ញ់សម្លា.ប់អ្នកបើកបររថយន្តនៅផ្ទះលោកឧកញ៉ា លឹម ប៊ុនសួរ គឺត្រូវបានបញ្ជូនទៅឱ្យអធិការដ្ឋានខណ្ឌបឹងកេងកងធ្វើជាម្ចាស់ករណី ។

តាមលោកអធិការខណ្ឌបានឱ្យដឹងដែរថា ទោះបីមានការចាប់ខ្លួនឃាត.ករ.រូបនេះបានហើយក្តី តែភ្លាមៗនេះ គឺមិនអាចយកចម្លើយបាននៅឡើយទេ ដោយសារជននេះនិយាយទៅមុខទៅក្រោយ ហាក់មានសតិមិនប្រក្រតីសោះ ។
តាមរយៈការបង្ហោះក្នុងបណ្តាញសង្គមពីការនិយាយរបស់ជនរូបនេះ គឺនិយាយហូរដូចទឹក តែយកជាការមិនបាននោះទេ ។ អ្វីដែលគេអាចដឹងនៅពេលនេះ គ្រាន់តែថា ពួកគេមានគំនុំរវាងគ្នានឹងគ្នា ។ ដោយសារតែការនិយាយទៅមុខទៅក្រោយ យកជាការមិនបាននៅឡើយនោះ ទើបសមត្ថកិច្ចមិនអាចប្រាប់ឱ្យដឹងពីមូលហេតុនៃការបា.ញ់ប្រហារគ្នានេះនៅឡើយទេ ។

សូមរំលឹកថា មិនដល់២៤ម៉ោងផង ជនដៃដល់បាតដៃប្រឡាក់ឈាមបា.ញ់ស.ម្លា.ប់អ្នកបើកបររថយន្តនៅផ្ទះឧកញ៉ា លឹម ប៊ុនសួរ ជាមួយគ្នា ត្រូវបានកម្លាំងមានសមត្ថកិច្ចចម្រុះ សហការគ្នាចាប់ខ្លួនបានហើយនៅស្រុកស្អាង ខេត្តកណ្តាល ។ ជនដៃដល់ជាឃាត.ករ.រូបនេះ ឈ្មោះ អ៊ូ សុភី អាយុ២២ឆ្នាំ ដែលបានបា.ញ់គ្មានញញើតដៃ១១គ្រាប់ ស្រោចទៅលើបុរសអ្នកបើកបររថយន្តម្នាក់ទៀតឈ្មោះ គង់ សុត អាយុ៤៣ឆ្នាំ ស្លា.ប់បាត់បង់ជីវិត កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៣៨ ផ្លូវលេខ៣២២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។

កម្លាំងសហការដែលតាមប្រមាញ់ឃាត.ករ.រូបនេះ មាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនៃស្នងការដ្ឋានខេត្តកណ្តាល និងកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានរួមគ្នាធ្វើការស្រាវជ្រាវ និងឈានទៅដល់ការចាប់ឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ នៅក្នុងភូមិសាស្ត្រ ស្រុកស្អាង ខេត្តកណ្តាល ជាផ្ទះឃាត.ករ ។

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកងបានប្រាប់ឱ្យដឹងព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ថា ដោយមានការសហការរបស់កម្លាំងនគរបាលច្រើនអង្គភាព បានធ្វើការស្រាវជ្រាវតាមរកចាប់ខ្លួនជនដៃដល់ នៅក្នុងភូមិសាស្ត្រស្រុកស្អាង ខេត្តកណ្តាល ដែលជាផ្ទះរបស់ឃាតករ ។ ឃាត.ករ.មានមាឌធំមាំដែលកម្លាំងសមត្ថកិច្ចច្រើននាក់បានចាប់យ៉ាងប្រទាញប្រទង់សង្កត់ក្រាបទៅលើដី ដោយទាញដៃវ៉ៃខ្នោះដល់ទៅ២ជាន់ទើបទុកចិត្ត ។

ពាក់ព័ន្ធទៅនឹងការឈានទៅដល់បា.ញ់ស.ម្លា.ប់គ្នានេះដែរ លោកអធិការនៅមិនទាន់បានដឹងពីមូលហេតុអ្វីនៅឡើយទេ ពីព្រោះមិនទាន់បានធ្វើការសាកសួរជនដៃដល់នៅឡើយ ក្រោយការចាប់ខ្លួន ។ គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៣៨ ផ្លូវលេខ៣៨ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ជាភូមិគ្រឹះរបស់លោកឧកញ៉ា លឹម ប៊ុនសួរ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបុរសម្នាក់ឈ្មោះ គង់ សុត អាយុ៤៣ឆ្នាំ ជាអ្នកបើកបរ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតឯស្រុកសំរោង ខេត្តតាកែវ ។

ជនរងគ្រោះត្រូវបានជនដៃដល់ឈ្មោះ អ៊ូ សុភី អាយុ២២ឆ្នាំ ធ្វើការបា.ញ់ស្រោចរហូតទៅដល់ចំនួន១១គ្រាប់ បណ្តាលឱ្យស្លាប់បាត់បង់ជីវិត នៅលើកៅអីក្នុងប៉ុស្តិ៍យាមរួចជននេះបានឡើងជិះម៉ូតូម៉ាក PCX មួយគ្រឿង រត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង ។ ក្រោយពេលកើតហេតុ ក៏បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់កម្លាំងមានសមត្ថកិច្ចមូលដ្ឋានខណ្ឌបឹងកេងកង មានទាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងជំនាញពាក់ព័ន្ធដ៏ទៃជាច្រើននាក់ បានមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យនិងស្រាវជ្រាវរកចាប់ខ្លួនជនដៃដល់ តែចាប់មិនបាន ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពាក់ព័ន្ធទៅនឹងករណីបា.ញ់សម្លា.ប់គ្នានេះដែរ មិនមានអ្នកណាម្នាក់បានដឹងថា កើតឡើងផ្តើមពីមូលហេតុអ្វីច្បាស់លាស់នៅឡើយទេ ។ ដោយគ្រាន់តែបានដឹងថា រវាងអ្នកទាំង២ មានគំនុំ និងមិននិយាយរកគ្នាអស់រយៈពេលជាយូរមកហើយដែរ ។ ទោះបីធ្វើជាអ្នកបើករថយន្តឬធ្វើជាអង្គរក្សនៅផ្ទះជាមួយគ្នាក្តី ។ លុះមកដល់ពេលនេះក៏កើតមានដល់ការបា.ញ់ស.ម្លា.ប់គ្នាបែបនេះតែម្តង ។

បើយោងតាមការបញ្ជាក់ប្រាប់អំពីសមត្ថកិច្ចជំនាញបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះឈ្មោះ គង់ សុត អាយុ៤៣ឆ្នាំ ត្រូវបានជនដៃដល់ប្រើអាវុធខ្លីបានបា.ញ់ប្រហារស្រោចទៅលើសរុបរហូតទៅដល់ចំនួន១១គ្រាប់ ដោយបណ្តាលឱ្យត្រូវលើដងខ្លួនចំនួន១០គ្រាប់ ស្ទើរសុះពេញដងខ្លួន និងខុសតែ១គ្រាប់ប៉ុណ្ណោះ និងត្រូវបានស្ត្រីជាប្រពន្ធ នាំយកសពទៅធ្វើបុណ្យទៅតាមប្រពៃណីនៅផ្ទះឯខេត្តតាកែវផងដែរ ។









ចែករំលែកព័តមាននេះ