ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ពិភពលោកគួរគិតពិចារណារឿងដាក់ទណ្ឌកម្មរវាងសង្គ្រាមរុស្ស៊ី -អ៊ុយក្រែន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រឿង​ដាក់​ទណ្ឌកម្ម​ចំពោះ​សង្គ្រាម​រុ​ស្ស៊ី ជាមួយ​អ៊ុយ​ក្រែ​ន បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​មិន​ថា ប្រទេស​កំពុង​សង្គ្រាម​នោះ​ទេ សូ​ម្បី​ប្រទេស​ដែល​មិនដឹង​អ្វី​ក៏​ប៉ះពាល់​ដែរ ដូច្នេះ​សូម​ពិភពលោក​ពិចារណា​រឿង «​ទណ្ឌកម្ម​»​នេះ​ឡើង​វិញ ។…

រាជធានី​ភ្នំពេញ ៖ រឿង​ដាក់​ទណ្ឌកម្ម​ចំពោះ​សង្គ្រាម​រុ​ស្ស៊ី ជាមួយ​អ៊ុយ​ក្រែ​ន បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​មិន​ថា ប្រទេស​កំពុង​សង្គ្រាម​នោះ​ទេ សូ​ម្បី​ប្រទេស​ដែល​មិនដឹង​អ្វី​ក៏​ប៉ះពាល់​ដែរ ដូច្នេះ​សូម​ពិភពលោក​ពិចារណា​រឿង «​ទណ្ឌកម្ម​»​នេះ​ឡើង​វិញ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។

សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ក្នុង​សំណេះ សំ​ណា​ល ក៏​ដូច​ជា ផ្តល់​នូវ​ដំបូន្មាន​មួយ​ចំនួន​ជូន​ដល់​គណៈប្រតិភូ​កីឡា អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម (ASEAN Para Games) មុន​នឹង​ពួក​គេ​ចេញ​ទៅ​ប្រកួត​កីឡា​ពិការ​អាស៊ាន ឬ​អាស៊ាន​ប៉ា​រ៉ា ហ្គេ​ម​លើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូ​នេ​ស៊ី នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២២ បាន​ប្រកាសប្រាប់​ពិភពលោក​ថា គួរ​ត្រូវ​ពិចារណា​អ្វី​ទៅ​ដែល​ហៅ​ថា «​ទណ្ឌកម្ម​» ។

ការ​ប្រកាស​ឱ្យ​ពិចារណា​របស់​ប្រមុខ​ដឹកនាំ​កម្ពុជា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ជា​ច្រើន​ទូ​ទាំង​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​ថាមពល និង​ស្បៀងអាហារ​ដែល​បណ្ដាល​មក​ពី​ការ​ដាក់​ទណ្ឌកម្ម​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ប្រទេស​មហាអំណាច​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សង្គ្រាម​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​ដែល​អូស​បន្លាយ​ជា​ច្រើន​ខែ​មក​ហើយ ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ឥឡូវនេះ​រឿង​ការ​ប្រែប្រួល​អាកាសធាតុ គ្មាន​ន័យ​តទៅ​ទៀត​នោះ​ទេ ដោយសារ​តែ​ក្រោយ​ការ​ប្រជុំ​នៅ​ឆ្នាំ​២០២១ នៅ​អង់គ្លេស​នាំ​គ្នា​ប្រកាស​ថា ឈប់​ប្រើ​ធ្យូងថ្ម ឥឡូវ​ប្រទេស​នៅ​អឺរ៉ុប​ប្រើ​ធ្យូងថ្ម​ហើយ ហើយ​ប្រើ​មុនគេ គឺ​អា​ល្លឺ​ម៉​ង់ ។

សម្តេច​បន្ថែម​ថា ការ​ប្ដូរ​មក​ប្រើ​ធ្យូងថ្ម​របស់​ប្រទេស​នៅ​អឺរ៉ុប​នេះ ដោយសារ​តែ​រុ​ស្ស៊ី​បាន​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ហ្គា​ស​ទៅ​កាន់​ប្រទេស​ទាំងនោះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​វិធានការ​ទណ្ឌកម្ម​ផ្សេង​ៗ ។

ករណី​ដាក់​ទណ្ឌកម្ម​គ្នា​ទៅ​វិញ​ទៅ​មកនេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា «​សង្គ្រាម​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​វិញ​ទៅ​មក​ធ្វើ​ឱ្យ​វិបត្តិ​ថាមពល​កើតឡើង​ពេញបន្ទុក​ទូ​ទាំង​ពិ​ភ​ភព​លោក រួច​ស្រេច​ទៅ​ហើយ ។ ចឹ​ង​បាន​កុំ​លេង​អា​ល្បែង​ទណ្ឌកម្ម អា​ល្បែង​ធ្វើសង្គ្រាម​ក៏​ត្រូវ​តែ​ជៀស និង​អា​ល្បែង​ទណ្ឌកម្ម​ក៏​ត្រូវ​តែ​ជៀស ។

សម្ដេច​ថា ៖« ឥឡូវ​ប្រេង​ក៏​ឡើងថ្លៃ​ធ្យូងថ្ម​ក៏​ឡើងថ្លៃ ។ ឥឡូវ​ទណ្ឌកម្ម​បាន​អ្វី​មក​វិញ​វា​បាន​មក​ការ​ឈឺចាប់​សម្រាប់​ទាំងអស់​គ្នា ។ សង្គ្រាម​វា​ឈឺចាប់​សម្រាប់​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ជា​ពិសេស​ប្រជាជន​អ៊ុយ​ក្រែ​ន​ក៏​ប៉ុន្តែ​ទណ្ឌកម្ម​នេះ​វា​បាន​ទាំង​អ្នក​ដាក់​ទណ្ឌកម្ម​គេ​ក៏​ត្រូវ​ងាប់​ខ្លួនឯង ប៉ុន្តែ​រឿង​យើង​អត់​ដឹង​អី​នេះ​ក៏​ត្រូវ​ទទួល​ទណ្ឌកម្ម​នឹង​គេ​ដែរ​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​តេ​ជោ​ហ៊ុន សែ​ក៏​បាន​សង្កត់ធ្ងន់​ថា «​ពិភពលោក​គួរ​ត្រូវ​បាន​ពិចារណា​អ្វី​ទៅ​ដែល​ហៅ​ថា «​ទណ្ឌកម្ម​» ។ ឆ្លៀត​ក្នុង​ឱកាស​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ចោត​ជា​សំនួ​រថា តើ​សង្គ្រាម​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន វា​ដល់​ពេល​ណា​ចប់ ហើយ​មធ្យោបាយ​ទណ្ឌកម្ម​ដល់​ពេល​ណា​បាន​ចប់ ។

សង្គ្រាម​នេះ​មិន​ថា តែ​ប្រទេស​គេ​ដាក់​ទណ្ឌកម្ម​រង​ផល​ប៉ះពាល់ សូ​ម្បី​តែ​ប្រទេស​ខ្លួនឯង​ក៏​ប៉ះពាល់ ហើយ​ប្រទេស​ដែល​មិនដឹង​អ្វី​ក៏​ផង​ប៉ះពាល់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ