ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គុន​និយម២នាក់​ត្រូវ​​ឃាត់​ ​បន្ទាប់ពី​​​ប្រើ​​​ដាវ​ដេញ​​កា.ប់​គ្នា​ផ្អើល​មុខ​​សា​លា​​ខេត្ត

1 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ កាលពី​​ថ្ងៃទី០៥ កក្កដា វេលា​ម៉ោង០៦និង៣០នាទី ​កម្លាំង​នគរបាល​ក្រុង​ក្រចេះ បា​ន​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន០២នាក់ បន្ទាប់ពី​ពួកគេ​ប្រព្រឹត្ត​អំពើ​ហិ.ង្សា​ដោយ​ចេត​នា​ ​ស្ថិតលើ​ផ្លូវ​មាត់ទន្លេ​ទល់មុខ​សាលាខេត្ត​ក្រចេះ ។…

ខេត្ត​ក្រចេះ ៖ កាលពី​​ថ្ងៃទី០៥ កក្កដា វេលា​ម៉ោង០៦និង៣០នាទី ​កម្លាំង​នគរបាល​ក្រុង​ក្រចេះ បា​ន​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន០២នាក់ បន្ទាប់ពី​ពួកគេ​ប្រព្រឹត្ត​អំពើ​ហិ.ង្សា​ដោយ​ចេត​នា​ ​ស្ថិតលើ​ផ្លូវ​មាត់ទន្លេ​ទល់មុខ​សាលាខេត្ត​ក្រចេះ ។

ជនទាំង២នាក់ ​​ម្នាក់ឈ្មោះ ស៊ឹង គឹ​ម​សាន ​អាយុ២៣ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី២ សង្កាត់​រកា​កណ្តាល ក្រុង​ក្រចេះ ខេត្តក្រចេះ និង​ម្នាក់ទៀត​ឈ្មោះ រឿន បូរី ​ អាយុ ២០ឆ្នាំ មាន​ទីលំនៅ​ភូមិ​បុស​លា​វលេី ឃុំ​បុសលាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ​។ បន្ទាប់ពី​ពួកគេ​ទាំងពីរ​នាក់​ បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា​លើឈ្មោះ ឈាង ម៉េ​ង​ហេ​ង ​អាយុ២២ឆ្នាំ និង​មិត្ត​ភក្ត្រ បាន​នាំគ្នា​មក​អង្គុយលេ​ង​នៅ​ផ្លូវ​មាត់ទន្លេ​ទល់មុខ​សាលាខេត្ត​ក្រចេះ ដេី​ម្បី​រង​ចាំ​មិត្ត​ភក្ត​ផ្សេងទៀត​មក​ជុំគ្នា​នឹង​បន្ត​ដំ​ណេីរ​ទៅ​ចូលរួម​ពិធីបុណ្យ​មិត្ត​ភក្ត​របស់​ខ្លួន​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ។

ពេលនោះ ​ត្រូវ​បាន​ជនសង្ស័យ​ទាំង២នាក់មក​ធ្វេី​សកម្មភាព​កាន់​កាំបិត​ម្នាក់​មួយ​ដេញ​កាប់​មក​លេី​ឈ្មោះ ឈាង ម៉េ​ង​ហេង និង​មិត្ត​ភក្តិ ប៉ុន្តែ​ជនរងគ្រោះ​ដឹងខ្លួន​ទាន់​ក៏​នាំគ្នា​រត់គេច​ខ្លួន ។ បន្ទាប់​​ពី​​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​នគរបាល​ក្រុង​ក្រចេះ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រចេះ បាន​ចុះទៅ​ដល់​កន្លែង​កេី​តហេ​តុ​ និង​ធ្វេី​ការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាំ​មក​ធ្វេី​ការសាកសួរ​និង​ដកហូត​បាន​ម៉ូតូ​ចំនួន០១គ្រឿង ម៉ាកExiter និង​កាំបិទ​កែច្នៃ​ចំនួន០២ដេីម​។

បច្ចុប្បន្ន​ ជនសង្ស័យ​ខាង​លេី ​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ ដើម្បី​បំពេញ​នីតិវិធី​ ។

អត្ថបទសរសេរ ដោយ