ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនសង្ស័យ​២នាក់ត្រូវ​វែក​មុខ​ ក្រោយ​ម្ចាស់​​ឡាន​ប្តឹង​

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ លោក​ឧត្តម​សេនី​យ៌​ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ដឹង​ថា​

ខេត្ត​ព្រះ​សីហ​នុ​ ៖ លោក​ឧត្តម​សេនី​យ៌​ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ដឹង​ថា​នគរបាល​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ចំនួន​២​នាក់ ពាក់​ព​ន្ធ័​នឹង​ករណី​លួច​ផ្លា​ក​លេខ​រថយន្ត ។ មុខសញ្ញា​ពាក់ព័ន្ធអំពើ​លួច​​ផ្លា​ក​លេខ​រថយន្ដ នេះ​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៨-២៩​ មិថុនា ឆ្នាំ​២០២២ នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង​ត្រូវ​បាន​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​៤ កក្កដា ឆ្នាំ​២០២២ ​។

ជនសង្ស័យ​​ទាំង​​២នាក់​​​ខាងលើ ក្នុងនោះ​​ម្នាក់​​ឈ្មោះ កែវ សុធា​រ៉ា ភេទ​ប្រុស ​អាយុ​​​៣០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ​ខេត្ដ​ព្រះ​សីហ​នុ ​និង​ម្នាក់ទៀត​​ឈ្មោះ វ៉ា​ន មាន​យូ ហៅ ធុ​យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ដ​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ទាំង​ពីរ​ត្រូវ​បាន​ឃាត់ខ្លួន​តាម​បណ្ដឹង​របស់ ឈ្មោះ ប៉ែន មីនា ភេទ​ស្រី ​អាយុ​​​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្រុម​១៨ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ករណី​លួច​ដោះ​(​កាច់​)​ផ្លា​ក​លេខ​រថយន្ដ​ម៉ាកព្រូស ពណ​៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BO-0660 និង​បណ្តឹង​របស់​ឈ្មោះ កន នី ភេទ​ប្រុស អាយុ​​​២៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ដ​ព្រះ​សីហ​នុ ករណី​លួច​ដោះ​(​កាច់​)​ផ្លា​ក​លេខ​រថយន្ដ​ម៉ាក​​ព្រូស​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BQ-8006 ។

ករណី​ខាងលើ​នេះ​ស មត្ថកិច្ច​បាន​ប្រគល់​វត្ថុ​តាងស្លាក​លេខ ភ្នំពេញ 2BO-0660 និង​ស្លាក​លេខ​ភ្នំពេញ 2BQ-8006 ឱ្យ​ជន​រង​គ្រោះ​វិញ ដោយ​មានការ​ឯកភាព​ពី​តំណាង​អយ្យការ ហើយ​ជនសង្ស័យ​ទាំង​ពីរ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ កំពុង​បំពេញ​នីតិវិធី កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ