ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថែម៧នាក់ ទៀតក្នុងសហគមន៍

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​ថែម​ចំនួន​៧​នាក់​ទៀត ក្នុង​សហគមន៍ តែ​មិន​មាន​អ្នក​ស្លា​.​ប់ និង​អ្នក​ព្យាបាល​ជា​សះស្បើយ​នោះ​ទេ ។ ក្រសួងសុខាភិបាល​បាន​លើក​ឡើង នៅ​ថ្ងៃ​ទី​៧…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​ថែម​ចំនួន​៧​នាក់​ទៀត ក្នុង​សហគមន៍ តែ​មិន​មាន​អ្នក​ស្លា​.​ប់ និង​អ្នក​ព្យាបាល​ជា​សះស្បើយ​នោះ​ទេ ។

ក្រសួងសុខាភិបាល​បាន​លើក​ឡើង នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២២​ថា​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​៧​នាក់ (​ក្នុង​សហគមន៍​៧​នាក់​) ជា​សះស្បើយ​គ្មាន និង​ស្លា​.​ប់​គ្មាន គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​សរុប​១៣៦,៣០៨​នាក់ អ្នកជា​សះស្បើយ​១៣៣,២០៦ នាក់ និង​អ្នក​ស្លា​.​ប់​៣,០៥៦​នាក់ ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​លើក​ឡើង​ថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២ បាន​ចាក់​លើ​ប្រជាជន​អាយុ​ពី​១៨​ឆ្នាំ​ឡើង មាន​១០៣,៣៣% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​១០​លាន​នាក់ ។

លើ​កុមារ​-​យុវវ័យ អាយុ​ពី​១២​ឆ្នាំទៅ​ក្រោម​១៨​ឆ្នាំ មាន ១០០,៧៦% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​១,៨២៧,៣៤៨ នាក់ ។ លើ​កុមារ​អាយុ​ពី​០៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ មាន​១០៩,៤៧% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​១,៨៩៧, ៣៨២​នាក់ ។

លើ​កុមារ​អាយុ​០៥​ឆ្នាំ មាន​១៣៥,១០% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០៤,៣១៧ នាក់ ។ លើ​កុមារ​អាយុ​០៣​ឆ្នាំ ដល់​ក្រោម​០៥​ឆ្នាំ មាន ៧០,៣៥% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៦១០,៧៣០​នាក់ ។​សរុប​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន នាក់ មាន ៩៤,៣៣%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ