ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ក្រសួងមហាផ្ទៃ និងមន្ត្រី​​អង្គការ CPU ទៅ​ទំនាក់ទំនង​ស្នើ​សុំ​យក​ជនសង្ស័យ​ពី​វៀតណាម

7 ឆ្នាំ មុន

ខេត្ត​ម​ណ្ធ​ល​គិរី ៖ ក្រុម​មន្ត្រី​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​របស់​ក្រសួងមហាផ្ទៃ រួម​ជាមួយ​អង្គរការ​ការពារ​កុមារ CPU បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​សាយ​ហ្គ​ន

ខេត្ត​ម​ណ្ធ​ល​គិរី ៖ ក្រុម​មន្ត្រី​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​របស់​ក្រសួងមហាផ្ទៃ រួម​ជាមួយមន្ត្រី​អង្គរការ​ការពារ​កុមារ CPU បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​សាយ​ហ្គ​ន ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​០៩ ធ្នូ ២០១៦ ម្សិលមិញ​ក្នុងគោលបំណង​ទំនាក់ទំនង​ស្នើ​សុំ​យកជនជាតិ​វៀតណាម​ឈ្មោះ ង្វៀ​ន តាំង​ដុ​ង ដែល​ជា​ជន​ដៃ​ក្នុង​ការ​ធ្វើ​ទារុណកម្ម​គួរ​ឱ្យ​រន្ធត់​ខ្លោចចិត្ដ​មក​លើ​ក្មេង​ប្រុស​អាយុ​២​ឆ្នាំ ជា​កូន​កម្មករ​ខ្មែរ​នៅ​ខេត្តមណ្ឌលគិរី វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​តាម​ផ្លូវច្បាប់ក្នុងប្រទេសកម្ពុជា ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អង្គរការ​ការពារ​កុមារ CPU បានអោយ​ដឹង​ថា បន្ទាប់​ពី​ទំនាក់​ទំ​នង់​ជាមួយ​នគរបាល​ក្រុង​ហូ​ជី​មិ​ញ នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ នេះ ក្រុមការងារ​បាន​ទៅ​ដល់​ពន្ធនាគារ​ក្នុង​ខេត្ត​តៃ​នី​ញ ប្រទេស​វៀតណាម ដើម្បី​សួរ​យក​ចម្លើយ​ពី​ជនសង្ស័យ ង្វៀ​ន តាំង​ដុ​ង ខ្លះ​ថា​ឈ្មោះ យ៉ុ​ង ថា​ញ់ ភេទ​ប្រុស ចរិត​ស្រី​(​ខ្ទើយ​) អាយុ​៣៤​ឆ្នាំ ជា​ជនជាតិ​វៀតណាម ។

ប្រភព​ដដែល​បន្ត​ថា នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​បាន​ចាត់​មន្ត្រី​នគរបាល​ចំនួន​០៦​នាក់ និង​មន្ត្រី​អង្គការ​ការពារ​កុមារ CPU ចំនួន​០២​នាក់ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការ​រងទទួល​ផែន​ព្រហ្មទណ្ឌ​ខេត្ត​មណ្ឌល​គី​រី ដើម្បី​ពង្រឹង​ដល់​ការ​ស្រាវជ្រាវ និង​កសាង​សំណុំរឿង​ឲ្យ​បាន​រឹង​មាំ ពាក់ព័ន្ធ​ធ្វើ​ទារុណកម្ម​លើ​កុមា​រា សូ សៅ នៅ​ខេត្ត​មណ្ឌល​គី​រី ។

ប្រភព​បន្ត​អោយ​ដឹង​ទៀត​ថា ក្រោយ​ពី​ទំនាក់ទំនង​រួច ភាគី​ប្រទេស​វៀតណាម បាន​ប្រជុំ​ពិភាក្សា​ចរចា​គ្នា ដោយ​អនុញ្ញាត​ឲ្យ​ភាគី​កម្ពុជា​ជួប​ជនសង្ស័យ ង្វៀ​ង តាំង​យ៉ុ​ង តែ​មិន​ទាន់​ប្រគល់​ជនសង្ស័យ​នោះ មក​ឲ្យ​ភាគី​កម្ពុជា​យក​មក​ជំនុំ​ជម្រះក្តី នៅ​តុលាការខេត្ត​មណ្ឌល​គី​រី ​នៅឡើយ​ទេ ដោយ​រង់ចាំ​ការ​ពិភាក្សា​គ្នា និង​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​ ចេញ​លិខិតស្នើ​សុំ​ជា​ផ្លូវការ ។ ដោយ​ខាង​ភាគី​វៀតណាម​បញ្ជាក់​ថា កម្ពុជា​ធ្វើ​បត្យាប័ន​ពី​ក្រសួងមហាផ្ទៃ ដើម្បី​ភាគី​វៀតណាម សុំ​គោលការណ៍​ពី​ថ្នាក់លើ ។

បើ​តាម​ការ​សួរ​ចម្លើយ​ជន​ខ្ទើយ​នេះ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​សកម្មភាព​មាន​ក្នុង​វី​ដេ​អូ​ឃ្លី​ប ដែល​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ពិតប្រាកដ​មែន ដោយ​ជនសង្ស័យ​សំអាងថា រូបគេញៀនថ្នាំ(គ្រឿងញៀន) ។

នៅ​ក្នុង​ករណី​នេះ បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​បង្ហើប​ឲ្យ​ដឹង​ថា បើ​កាត់ទោស​នៅ​ប្រទេស​វៀតណាម​វិញ ជនសង្ស័យ​អាច​ជាប់​ឃុំ​ពន្ធនាគារ​រយៈពេល​ប្រហែល​៣​ឆ្នាំ​ប៉ុណ្ណោះ ។

យ៉ាងណា​ក៍ដោយ បើ​តាម​អ្នក​ច្បាប់​មួយ​ចំនួន​បាន​លើក​ឡើង​ថា ជន​ដៃដល់​បើ​ទោះបីជា​ជាតិ​សាសន៍​ផ្សេង ក៍​គួរតែ​យក​មក​អនុវត្តន៍​ច្បាប់​នៅ​ក្នុង​ប្រទេស​ខ្មែរ ព្រោះ​ការ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស នៅ​លើ​ទឹកដី​ខ្មែរ ហើយ​ជន​រង​គ្រោះ​ទៀត​សោត ក៍​ជា​ជនជាតិ​ខ្មែរ​ដែរ ។ ម្យ៉ាងទៀត កម្ពុជា​-​វៀតណាម​មាន​បត្យាប័ន​ប្តូរ​អ្នកទោស​ជាមួយ​គ្នា ដែល​កន្លង​មក មាន​ជនជាតិ​ខ្មែរ​មួយ​ចំនួន​តូច បាន​ទៅ​ប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង​ប្រទេស​វៀតណាម ក៍​ត្រូវ​សមត្ថកិច្ច​វៀតណាម​ចាប់​ប​ញ្ចូ​ន​ប្រគល់​មក​ឲ្យ​អនុវត្តន៍​ច្បាប់​ខ្មែរ ហើយ​ខ្មែ​រក៍​ធ្លាប់​ចាប់​ជនល្មើស​ជនជាតិ​វៀតណាម​ប្រគល់​ឲ្យ​អាជ្ញាធរ​វៀតណាម​យក​ទៅ​អនុវត្តន៍​តាម​ច្បាប់​របស់​គេ​ដែរ តែ​ករណី​ខាងលើ​ទំនងជា​អាជ្ញាធរ​វៀតណាម បារម្ភ​ខ្លាច ប្រជាពលរដ្ឋ​ខ្មែរ​កាត់ទោស​ក្រៅ​ប្រ​ព័​ន្ឋ​តុលាការ បណ្តាល​ឲ្យ​ស្លាប់ ព្រោះតែ​កំហឹង​ចំពោះ​អំពើ​ដ៍​ឃោរឃៅ​អមនុស្ស​ធ៌​ម​របស់​ជន​នេះ ទើប​អាជ្ញាធរ​វៀតណាម​មិន​ទាន់​ប្រគល់​ឲ្យ​កម្ពុជា ។

សូម​រម្លឹក​ថា វី​ដេ​អូ​ឃ្លី​ប​ពី​សកម្មភាព​ប្រើប្រាស់​ឧបករណ៍​ឆក់​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ប្រុស​ឈ្មោះ សូ សៅ អាយុ​២​ឆ្នាំ បាន​កើត​មាន​តាំងពី​២​ខែ​មុន​មក​ម្ល៉េះ នៅលើទឹកដីខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា ប៉ុន្តែ​ទើបតែ​បែកធ្លាយ​ដោយសារ​មានការ​បង្ហោះ​ចែកចាយ​ត​ៗ​គ្នា តាម​បណ្តាញ​សង្គមហ្វេសប៊ុក ​ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​ចាប់ខ្លួន ង្វៀ​ន តាំង​ដុ​ង នៅ​ខណ្ឌ​លេខ​៧ ក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៦ បន្ទាប់​ពី​ជនល្មើស​រូប​នេះ​បាន​រត់គេច​ខ្លួន​ទៅ​ទីនោះ​បាន​មួយ​ថ្ងៃ ៕