ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងសំណង់ ដៃខ្លាំង! កា.ប់ម្ចាស់ផ្ទះ របួសធ្ងន់ ដោយសារខឹងរឿង​ផ្តាច់ ឈប់​ឱ្យ​ធ្វើផ្ទះបន្ត​!

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង៖ ជាងសំណង់ម្នាក់ បានប្រើកាំ.បិ.តប៉័ងតោ កា.ប់ទៅលើម្ចាស់ផ្ទះ បណ្តាលឱ្យរង​របួសធ្ងន់ បញ្ជូន​ទៅសង្គ្រោះបន្ទាន់។ ហេតុការណ៍នេះ បានកើតឡើង ​នៅម៉ោង ៦កន្លះ​ល្ងាចថ្ងៃទី៥…

ខេត្តបាត់ដំបង៖ ជាងសំណង់ម្នាក់ បានប្រើកាំ.បិ.តប៉័ងតោ កា.ប់ទៅលើម្ចាស់ផ្ទះ បណ្តាលឱ្យរង​របួសធ្ងន់ បញ្ជូន​ទៅសង្គ្រោះបន្ទាន់។ ហេតុការណ៍នេះ បានកើតឡើង ​នៅម៉ោង ៦កន្លះ​ល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០​២២ នៅ​ក្រុម​ទី០៨ ភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

បុរសជាងសំណង់នោះ ត្រូវបានចាប់ខ្លួន ពី​បទហិង្សាដោយចេត​នា មានស្ថានទម្ងន់ទោស ដោយសារជនសង្ស័យ​នោះ បានយក​កាំបិត​កា.ប់​លើម្ចាស់​ផ្ទះ។

ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ ដែលជាជាងសំណង់ ឈ្មោះ សេង​ សារុន ភេទប្រុស អាយុ​ ៤៧ឆ្នាំ រស់នៅភូមិជ្រោយម្ទេស​ ឃុំតាម៉ឺន​ ស្រុកថ្មគោល ខេត្តបាត់ដំបង បានយកកាំ.​បិ.តប៉័ងតោ កា.ប់ទៅលើជនរងគ្រោះ ជាម្ចាស់ផ្ទះ ឈ្មោះ ចាន់សារ៉េត ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិជ្រោយម្ទេស ឃុំតាម៉ឺនស្រុកថ្មគោល ខេត្តបាត់ដំបង ជាច្រើនកាំ.បិត បណ្ដាលឱ្យរងរបួសត្រង់ក្បាល ផ្នែកខាងលើ និងផ្នែកខាងក្រោយលើខ្នងដៃខាងឆ្វេង និង​កំភួនដៃចំ​ហៀងខាងឆ្វេង។

នៅពេលកើតហេតុភ្លាមៗ អ្នកជិតខាង បាននាំជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យ​ ហើយព័ត៌មាននេះបាន​ដឹងដល់សមត្ថកិច្ចនគរបាលមូល​ដ្ឋាន​។

លោកវរសេនីយ៍ទោ​ សេង​ លុច​ អធិ​ការនគរ​បាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងជំនាញ ស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង័្សយខាងលើបាន និងដកហូតវត្ថុតាង មាន​កាំ.បិ. ត​ប៉័ងតោ ផ្លែដែក ដងឈើ ចំនួន ០​១ដែលជនសង័្សយប្រើប្រាស់ ក្នុងអំពើល្មើសនេះ រួចនាំ​មកសាកសួរ នៅអធិកាតដ្ឋាននគរបាលស្រុក។

លោកវរសេនីយ៍ទោ​ សេង​ លុច​ បានបញ្ជាក់ថា​ តាមចម្លើយសារភាពរបស់ជនសង័្សយ​​ មូលហេតុដែលជនសង័្សយ​ ប្រើហិង្សាបែបនេះ ទៅ​លើជនរងគ្រោះ គឺដោយសារតែ​កន្លងមក ជនរងគ្រោះធ្វើសំណង់បន្ទប់ទឹកនៅផ្ទះរបស់គាត់ ហើ​យ​ជួលជនសង័្សយ​នេះ មកធ្វើសំណង់នោះ ត្បិតជនសង័្សយ​នេះ ជាជាងសំណង់។

ដោយសារតែការធ្វើការ​ងាររបស់ជាងនេះ​ បាត់ឃើញៗ​ ហើយ​សំណង់ទុកចោល មិនធ្វើឱ្យរួចរាល់​ ទើបម្ចាស់ផ្ទះ ជាជនរងគ្រោះ បញ្ឈប់​ មិនឱ្យជនសង័្សយធ្វើការងារនេះបន្តទៀត។ ដោយមានកំហឹងបែបនេះហើយ ទើបនៅថ្ងៃកើត​ហេតុខាងលើ​ ជនសង័្សយ បានយកកាំ.បិ.តប៉័ងតោ កា.ប់ទៅលើជនរងគ្រោះជាច្រើនកន្លែង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរតែម្តង។

សមត្ថកិច្ច បានរៀបចំសំណុំរឿង បញ្ជូនជនសង័្សយ និងវត្ថុតាង ទៅកាន់​​ការិយាល័​យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី​ច្បាប់៕

(រូបភាពអធិការដ្ឋាន​នគរបាល ស្រុកថ្មគោល)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ