ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព​ន្លឿ​ន​ការ​ស្ដារ​ប្រឡាយ​បឹង​ត្របែក ដើម្បី​កាត់​បន្ថយ​ការ​លិចលង់​ក្នុង​រដូវវស្សា​នេះ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២២​នេះ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២២​នេះ បាន​ដឹកនាំ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ការ​ស្ដារ​ប្រឡាយ​បឹង​ត្របែក និង​ផ្ទៃ​អាង​ស្ដុក​ទឹក​បឹង​ត្របែក ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​ក្រុមការងារ នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ និង​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម រាជធានី​ភ្នំពេញ ព​ន្លឿ​ន នៃ​ការ​ស្ដារ​ប្រឡាយ​បឹង​ត្របែក (​កាយ​សំរាម ភក់ និង​ស្មៅ​) ឲ្យ​បាន​លឿន ដើម្បី​បើកទឹក​ហូរ​ឲ្យ​បាន​លឿង ទៅ​ដល់​ស្ថានីយ​បឹង​ត្របែក ដើម្បី​ឲ្យស្ថានីយ​នេះ​អាច​បូមទឹក​ចេញ​បាន​ឆាប់រហ័ស កាត់​បន្ថយ​បាន​នូវ​ការ​លិចលង់​លំនៅ​ដ្ឋា​ន​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុង​រដូវវស្សា​នេះ ។

បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ប្រឡាយ​បឹង​ត្របែក ត្រូវ​បាន​ស្តារ​ឡើង​វិញ​នេះ ជាមួយនឹង​ការ​ចាក់​ទំនប់ ជា​ផ្លូវ​តាម​មាត់​ប្រឡាយ ទទឹង​១០​ម៉ែត្រ និង​បណ្តោយ​មាន​ប្រវែង​ជាង ៨២៧ ម៉ែត្រ ។ ជា​គំរោង​ទំនប់​ជាប់​នឹង​ប្រឡាយ​នេះ គ្រោង​នឹង​ចាក់​បេតុង ដើម្បី​ធ្វើ​ជា​ផ្លូវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន ហើយ​ក៏​ជា​ផ្លូវ​មួយ ដើម្បី​ងាយស្រួល​ដាក់​គ្រឿងចក្រ​ធ្វើការ​ស្តារ​ប្រឡាយ​បឹង​ត្របែក​ជា​ប្រចាំ​ផង​ដែរ ។ បន្ថែម​ពីលើ​នេះ​ទៀត ក្រោយ​ពី​ការ​កាយ​ប្រឡាយ ដូច​ជា​ស្ដារ​ប្រឡាយ​នេះ ឲ្យ​មាន​លំហូរ​ទឹកបាន​ល្អ​ហើយ ជា​គម្រោង​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​បុក​ស៊ី​ផាវ នៅ​តាម​ជញ្ជាំង​ប្រឡាយ​បឹង​ត្របែក នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ