ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបាត់បង់ជីវិតនៅកន្លែងធ្វើការងារទៅទូទាំងពិភព លោកមានប្រមាណ៣លាននាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) នៅ​ឆ្នាំ​២០២២​នេះ បាន​ឲ្យ​ដឹង​ថា តួលេខ​អ្នក​ស្លា​.​ប់​ប្រមាណ​៣​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក​ដោយសារ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​នៅ​កន្លែងធ្វើការ ។ តំណាង​របស់​អង្គការ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) នៅ​ឆ្នាំ​២០២២​នេះ បាន​ឲ្យ​ដឹង​ថា តួលេខ​អ្នក​ស្លា​.​ប់​ប្រមាណ​៣​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក​ដោយសារ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​នៅ​កន្លែងធ្វើការ ។

តំណាង​របស់​អង្គការ ILO បាន​លើក​ឡើង​ក្នុង​ពិធី​ទិវា​ពិភពលោក ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ​ក្រោម​ប្រធានបទ «​ធ្វើ​សកម្មភាព​រួម​គ្នា ដើម្បី​កសាង​វប្បធម៌​សុវត្ថិភាព និង​សុខភាព​ជា​វិជ្ជមាន​» រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប ។

តំណាង​អង្គការ ILO​ក៏​បាន​លើក​ឡើង​ថា ចំនួន​អ្នក​ស្លា​.​ប់​នេះ ជា​ការ​រំលឹក​ដល់​គ្រប់​ប្រទេស​ជា​សមាជិក​របស់​អង្គការ (ILO) ឱ្យ​បន្ត​ខិតខំ​គិតគូរ​លើ​បញ្ហា​សុវត្ថិភាព និង​សុខភាព​ការងារ​នេះ​បន្ត​ទៀត ។

ប្រភព​ក៏​បាន​លើក​ឡើង​ថា បើ​ផ្អែក​តាម​របាយការណ៍​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​បង្ហាញ​ដែរ​ថា លទ្ធផល​អង្កេត ហានិភ័យ​ការងារ​តាម​ប្រភេទ​គ្រោះថ្នាក់​មាន​គ្រោះថ្នាក់​សរុប​ចំនួន​១១,២៥៨​នាក់ ស្រី​ចំនួន​៦,២២០​នាក់ ក្នុង​ឆ្នាំ​២០២១​ដែល​ក្នុង​នោះ​រួម​មាន​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ​ចំនួន ៥,៧២៥​នាក់ ស្រី​ចំនួន​២,៩៨២​នាក់ គ្រោះថ្នាក់​ពេល​ធ្វើ​ដំណើរ​ចំនួន ៥,៥៣៣​នាក់ ស្រី​ចំនួន ៣,២៣៨​នាក់ ដែល​ចំនួន​អ្នក​គ្រោះថ្នាក់​នេះ មានការ​ថយ​ចុះ​ស្មើនឹង​ចំនួន​២៥,៨៤% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០ ។

នៅ​ក្នុង​ពិធី​នោះ​ដែរ​ឯកឧត្តម អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​ចូលរួម​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​សំដៅ ៖ ១. បង្កើន​ការ​យល់​ដឹង និង​កិច្ច​សហប្រតិបត្តិការ​ស្តី​ពី​សុវត្ថិភាព និង​សុខភាព​ការងារ​ដល់​ស្ថាប័នរដ្ឋ អង្គការ​ជាតិ អង្គការ​អន្តរជាតិ​ជា​ដៃគូ​សមាគម​និយោជក សហជីព និង​កម្មករនិយោជិត ដើម្បី​លើកកម្ពស់​វប្បធម៌​នៃ​បង្ការ​ជា​វិជ្ជមាន​លើ​ផ្នែក​សុវត្ថិភាព និង​សុខភាព ការងារ​នៅ​កន្លែងធ្វើការ ។

២.​ផ្សព្វផ្សាយ និង​ចែករំលែក​ពី​ស្ថានភាព និង​ទំហំ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ការងារ និង​ផល​ប៉ះពាល់​ទៅ​លើ​កម្មករនិយោជិត រួម​នឹង​ការ​អនុវត្ត​ល្អ​ៗ​ពី​ភាគី​និយោជក និង​កម្មករនិយោជិត លើ​ការងារ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ និង​៣. ជំរុញ​ការ​លើកកម្ពស់​បន្ថែម​ចលនា​ទាក់ទាញ​ការ​គាំទ្រ​ផ្នែក​នយោបាយ និង​ថវិកា​ក្នុង​ការ​បង្ការ និង​កាត់​បន្ថយ​ការ​បាត់​បង់ជីវិត​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​នៅ​ទូ​ទាំង​ពិភពលោក ។

ឯកឧត្តម​អ៊ិ​ត សំ​ហេង បាន​ស្នើ​ឱ្យ​គ្រប់​ភាគី​ចូលរួម​បន្ត​អនុវត្ត​នូវ​វិធានការ​បង្ការ​ជា​វិជ្ជមាន​ដល់​បញ្ហា​គ្រោះថ្នាក់​ការងារ​ក៏​ដូច​ជា បន្ត​ការ​ការពារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​កន្លែងធ្វើការ​រួម​មាន ៖ បង្កើន​កិច្ច​សន្ទនា​សង្គម​លើ​ការងារ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​គ្រប់កន្លែង​ធ្វើការ​ដោយ​ចាត់​ទុក​បញ្ហា​នេះ​ជា​សិទ្ធិ​មូលដ្ឋាន​អាទិភាព​មួយ ដូច​សិទ្ធ​មូលដ្ឋាន​ដទៃ​ទៀត ។

ចូលរួម​អនុវត្ត​ការ​អនុម័ត​ពី​ការ​បញ្ចូល​ប្រធានបទ​សុវត្ថិភាព និង​សុខភាព ការងារ​ជា​ការងារ​ស្នូល​ដែល​ត្រូវ​យកចិត្តទុកដាក់​ក្រោយ​ពេល​បន្ថែម​ចូល​ទៅ​ក្នុង​អនុសញ្ញា​លេខ​១៥៥ និង​១៨៧ ដែល​មាន​ស្រាប់​កន្លង​មក ។ ចូលរួម​ចែករំលែក​នូវ​ការ​អនុវត្ត​ល្អ​ៗ និង​បទ​ពិសោធន៍​របស់​និយោជក និង​កម្មករនិយោជិត​ពី​សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថាន ទៅ​សហគ្រាស​ផ្សេង​ៗ​ទៀត ។

ជាង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បន្ត​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​ស្តី​ពី​ដំណើរការ និង​ការ​គ្រប់គ្រង​រោងចក្រ​សហគ្រាស​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ត្រូវ​ណែនាំ​ដល់​កម្មករនិយោជិត​ឱ្យធ្វើ​អនាម័យ​ដៃ​ជា​ប្រចាំ​នៅ​កន្លែងធ្វើការ ។

បង្កើន​ការ​យកចិត្ត​ទុក​ក្នុង​ការ​បា​.​ញ់​ស​ម្លា​.​ប់​មេរោគ​នៅ​តាម​កន្លែងធ្វើការ អគារ​ផលិតកម្ម និង​កន្លែង​ប្រើប្រាស់​រួម​គ្នា និង​ធានា​ថា មានការ​រក្សា​គម្លាត​សង្គម​នៅ​កន្លែងធ្វើការ និង​ក្រៅ តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​ណែនាំ​ដល់​កម្មករនិយោជិត​ឱ្យ​ពាក់​ម៉ាស់​ជា​ប្រចាំ និង​ប្រកាន់ខ្ជាប់​នូវ​អនុសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន «៣​កុំ ៣​ការពារ​» ។

សូម​ជម្រាប​ថា​នេះ​ជា​ឆ្នាំ​ទី​១៧ ហើយ​ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រៀបចំ​ទិវា​ពិភពលោក ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ ក្រោម​កិច្ចសហការ​ផ្នែក​បច្ចេកទេស ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) តាម​រយ​: គម្រោង​លើកកម្ពស់​ស្តង់ដា​សុខភាព និង​សុវត្ថិ ភាព​ការងារ ក្នុ ង​វិស័យ​សំណង់ (ILO-OSH) និង​គម្រោង​រោងចក្រ​កាន់ តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) និង​មាន​អង្គការ​APHEDA រួមចំណែក​ដែរ​ឆ្នាំ​នេះ ដែល​មាន​អ្ន ក​ចូលរួម​សរុប​ជាង ៧០០​នាក់ មក​ពី​តំណាង​រោងចក្រ ទេសចរណ៍ សណ្ឋាគារ សំណង់ សិប្បករ ជាដើម ដែល​រៀបចំ​ធ្វើ​ឡើង នៅ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តសៀមរាប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ