ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ផលិត​កែ​ច្នៃ​គ្រឿង​ញៀ​.​ន​២​ទីតាំង និង​រឹបអូស​ធាតុ​ផ្សំ​ជាង​១៤​តោន

1 ឆ្នាំ មុន
  • ព្រះសីហនុ

សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន បាន​បង្ក្រាប​ករណី​ប៉ុនប៉ង​ផលិត​កែ​ច្នៃ​គ្រឿង​ញៀ​.​ន​មួយ​កន្លែង ដោយ​ចាប់ខ្លួន​ជន​ជនជាតិ​ចិនតៃវ៉ាន់​បាន​ចំនួន​៧​នាក់ និង​រឹបអូស​សារធាតុ​គីមី​ផ្សំ​ជាង​១៤​តោន

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន បាន​បង្ក្រាប​ករណី​ប៉ុនប៉ង​ផលិត​កែ​ច្នៃ​គ្រឿង​ញៀ​.​ន​មួយ​កន្លែង ដោយ​ចាប់ខ្លួន​ជន​ជនជាតិ​ចិនតៃវ៉ាន់​បាន​ចំនួន​៧​នាក់ និង​រឹបអូស​សារធាតុ​គីមី​ផ្សំ​ជាង​១៤​តោន នៅ​ខេត្ត​ព្រះ​សីហ​នុ​។

ប្រតិបត្តិការ​ខាងលើ​នេះ អនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៥:០០​នាទី​រសៀល កម្លាំង​ជំនាញ (​ក​១០) នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ សារី បុត្រ​សត្យា​, លោក​វរសេនីយ៍ឯក យឹ​ម សែន​ឧត្ដម នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក តឹក សូ​នី នាយការិយាល័យ (​ក​១០) បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ចូលរួម​ដឹកនាំ​សម្របសម្រួល​ពី​លោក ពេញ ពិសិដ្ឋ ព្រះរាជ​អ​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​ស្រាវជ្រាវ និង​បង្ក្រាប​ទីតាំង​ប៉ុនប៉ង​ផលិត​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​ខុសច្បាប់ ចំនួន​២​ទីតាំង ៖

ដោយ​ទីតាំង​ទី​១- នៅ​ចំណុច​ឃ្លាំង​លើ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ និង​ទីតាំង​ទី​២- នៅ​ភូមិ​ស្ទឹង​ឆាយ​ខាងត្បូង ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ​។ ជា​លទ្ធផល សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់ ក្នុង​នោះ​រួម​មាន ៖

១- ឈ្មោះ ZEN MING JIAN ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់​។ ២- ឈ្មោះ LING YAN HONG ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់​។ ៣- ឈ្មោះ CHAI YU ZHONG ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់​។ ៤- ឈ្មោះ CHEN WEI YAO ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់​។ ៥- ឈ្មោះ CHEN DE YAN ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់​។ ៦- ឈ្មោះ LI CHONG HUI ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់​។ និង ៧- ឈ្មោះ TSAI CHENG WEN ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់​។

ចំណែក​វត្ថុ​តាង​ដកហូត​បាន មាន​ដូច​ជា ៖ សារធាតុ​គីមី និង​គីមី​ផ្សំ​ចំនួន​១៤​តោន និង​១៦០​គីឡូក្រាម និង​ឧបករណ៍ សម្ភារៈ​កែ​ច្នៃ​ផលិត រួម​មាន​ដូច​ជា ៖ ១- ឆ្នាំង​ប្រតិកម្ម​ចំនួន​៥០​គ្រឿង​, ២- កែវ​ប្រតិកម្ម​ចំនួន​០៧​គ្រឿង​ញៀ​.​ន​, ៣- ម៉ាស៊ីនភ្លើង​ចំនួន​០៣​គ្រឿង​, ៤- ជើង​ទម្រ​ធុ​ប្រតិកម្ម​ចំនួន​៥៩​គ្រឿង​, ៥- កញ្ច្រែង​មួយ​ចំនួន​, ៦-​ម៉ាស៊ីន​ប្រតិកម្ម​ចំនួន​៥​គ្រឿង​, ៧-​ធុង​មួយ​ចំនួន​, ៨-​ជី​ឡៅ​ចំនួន​១០​ជី​ឡៅ​, ៩- ម៉ូ​ទ័​រ​ក្រឡុក​ចំនួន​០១​គ្រឿង និង​១០- សំបក​ធុង​២៩៨​សំបក​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៧​នាក់ ព្រមទាំង​វត្ថុ​តាង​ដែល​ចាប់​យក​ខាងលើ​នេះ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ