រាជធានីភ្នំពេញ ៖ មុននេះបន្តិច មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឲ្យមានមនុស្សស្លា.ប់ នៅចំណុចផ្ទះលេខ៣៨ ផ្លូវលេខ៣២២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ដោយពុំទាន់ដឹងមូលហេតុនៅឡើយ ។
ខណៈពេលនេះ ដែលសមត្ថកិច្ច បាននិងកំពុងឡោមព័ទ្ធនៅទីតាំងកើតហេតុផងដែរ។ យ៉ាងណាមិញ ព័ត៌មានបឋមទទួលបាន គឺជនរងគ្រោះមួយរូបជាអង្គរក្សត្រូវបានស្លា.ប់នៅប៉ុស្តិ៍យាម។ ប្រភពព័ត៌មានបានបញ្ជាក់ថា ខ្មាន់កាំភ្លើ.ង គឺជាអង្គរក្សម្នាក់ផងដែរ។ មិនដឹងថាបញ្ហានេះកើតឡើងដោយសារតែគំនុំ ឬរឿងអ្វីឱ្យពិតប្រាកដនៅឡើយនោះទេ តែខ្មាន់កាំភ្លើងដែលបានមកបា.ញ់អង្គរក្សាម្នាក់ដែលយាមផ្ទះវីឡាមួយកន្លែងឱ្យស្លា.ប់បាត់បង់ជីវិតនៅហ្នឹងកន្លែងតែម្តង។

ហេតុការណ៍នេះកើតឡើង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣២២ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅរសៀលថ្ងៃ៥ ខែកក្កដា ឆ្នាំ២០២២។
ប្រពន្ធរបស់ជនរងគ្រោះបានថ្លែងប្រាប់ថា ស្វាមីរបស់អ្នកស្រីតែងតែនៅបំពេញការងារ ភាគច្រើនគឺចំណាយពេលនៅកន្លែងផ្ទះកើតហេតុ កម្រទៅផ្ទះណាស់។ ព័ត៌មានលម្អិតនឹងផ្សាយជូនជាបន្ត ៕








ភរិយារបស់ជនរងគ្រោះ
ចែករំលែកព័តមាននេះ