សង្គ្រាមអ៉ីរ៉ង ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំអះអាងជាថ្មី កាលពីថ្ងៃទី១៤ កញ្ញា ថា ទ្វារនៅតែបើកចំហសម្រាប់ការពិភាក្សាជាមួយអ៉ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះដែលកើតមានពីខែកុម្ភៈមក ដោយសារការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែល។

តាមបណ្ដាញសង្គមTRUHT SOCIAL លោកត្រាំថ្លែងថា ប្រជាជាតិអ៉ីរ៉ង់ដែលចាញ់ចង់ចុះហត្ថលេខាដោយឆាប់រហ័ស និងដោយអស់សង្ឃឹមកិច្ចព្រមព្រៀងមួយ ។ ខ្ញុំនឹងសម្រេចថា ប្រសិនបើអាមេរិកជ្រើសរើស ឬមិនជ្រើសរើសការកម្ទេចអ៉ីរ៉ង់ យើងនៅតែទុកទ្វារចំហសម្រាប់ការចរចាដែរ ។

កាលពីថ្ងៃទី៩ កញ្ញា កន្លងទៅលោកត្រាំបានព្យាករណ៍ថា សង្គ្រាមជាមួយអ៉ីរ៉ង់នឹងចប់ភ្លាម ក្រោយការបោះឆ្នោតសភានៅអាមេរិក នាដើមខែវិច្ឆិកា ខណៈការប្រទូស្តរ៉ាយគ្នាកើតមានជាថ្មីទៅវិញទៅមក ។ លោកបន្តថា អ៉ីរ៉ង់មិនអាចស៊ូទ្រាំបានយូរទៀតទេ ដោយពេលនេះ គេកំពុងតែសាកល្បងទាំងអស់សង្ឃឹមដាក់ទម្ងន់លើការបោះឆ្នោត ។

លោកបន្តថា ភ្លាមៗក្រោយការបោះឆ្នោតតម្លៃប្រេងនឹងធ្លាក់ចុះវិញ។ គេត្រូវមានការអត់ធ្មត់រហូតដល់ក្រោយការបោះឆ្នោត
នោះ៕

ចែករំលែកព័តមាននេះ