ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី ២រូបរបស់សម្តេចតេជោ ហ៊ុន សែន បរិច្ចាគ ១លានដុល្លារ ចូលរួម​បោសសម្អាត​គ្រាប់​មីន នៅកម្ពុជា​​

1 ឆ្នាំ មុន

ភ្នំពេញ៖ កូនស្រី ២រូបរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកជំទាវ ហ៊ុន ម៉ាណា រួមទាំងស្វាមី…

ភ្នំពេញ៖ កូនស្រី ២រូបរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកជំទាវ ហ៊ុន ម៉ាណា រួមទាំងស្វាមី និងលោកជំទាវ ហ៊ុន ម៉ាលី រួមទាំងស្វាមី បានចូលរួម​បរិច្ចាគរួមគ្នា ចំនួន​​ ១លានដុល្លារ សម្រាប់​បោសសម្អាតគ្រាប់​មីន នៅកម្ពុជា​។ ​

 មកដល់ល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បញ្ជីរាយនាមសប្បុរសជន ដែលបាន​បរិច្ចាគថវិកា ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន នៅកម្ពុជា មានចំនួន ២៤​រូប ដោយទទួល​បានថវិកា ១៣លាន ៥៣ម៉ឺនដុល្លារ និង ១០លានរៀល។

ខាងក្រោមនេះ ជាបញ្ជី​រាយនាមសប្បុរសជន ដែលបាន​បរិច្ចាគថវិកា ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន នៅកម្ពុជា៖

១៖ ក្រុមហ៊ុនជីបម៉ុង បរិច្ចាគថវិកា ១លានដុល្លារ

២៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ១លានដុល្លារ

៣៖ អ្នកឧកញ៉ា ពង់ ឃាវសែ បរិច្ចាគថវិកា ១លានដុល្លារ

៤៖ អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា ១លានដុល្លារ

៥៖ អ្នកឧកញ៉ា សុខ គង់ បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ

៦៖ អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកា ១លានដុល្លារ

៧៖ អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា ១លានដុល្លារ

៨៖ អ្នកឧកញ៉ា ឃុន សៀ បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ

៩៖ កាកបាទក្រហមកម្ពុជា បរិច្ចាគថវិកា ២លានដុល្លារ

១០៖ អ្នកឧកញ៉ា ឡាវ ម៉េងឃីន និងលោកជំទាវ ជឹង សុភាព បរិច្ចាគថវិកា ១លានដុល្លារ

១១៖ ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ

១២៖ លោកជំទាវ ហ៊ុន ម៉ាណា និងស្វាមី, លោកជំទាវ ហ៊ុន ម៉ាលី និងស្វាមី បរិច្ចាគថវិកា ១លានដុល្លារ

១៣៖ អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ បរិច្ចាគថវិកា ១លានដុល្លារ

១៤៖ អ្នកឧកញ៉ា សៀ ប្ញទ្ធី និងលោកជំទាវ បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ

១៥៖ ឧកញ៉ា សុខ ឡេង ក្រុមហ៊ុន ស្រាបៀ Ganzberg បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ

១៦៖ ក្រុមហ៊ុន ព្រីខាស ផ្លេន បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ

១៧៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកា ១លានដុល្លារ

១៨៖ ឧកញ៉ា ហេង ឡុង និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ

១៩៖ ឧកញ៉ា ព្រាប សុវត្ថិ និងលោកជំទាវ បរិច្ចាគថវិកា ៣ពាន់ដុល្លារ

២០៖ តារាចម្រៀង ខេម បរិច្ចាគថវិកា ៣ពាន់ដុល្លារ

២១៖ តារាចម្រៀងកញ្ញា តន់ ចាន់សីម៉ា បរិច្ចាគថវិកា ១ពាន់ដុល្លារ

២២៖ តារាចម្រៀង សុខ ពិសី បរិច្ចាគថវិកា ៣ពាន់ដុល្លារ

២៣៖ សហភាពសហព័ន្ធយុវជនកម្ពុជា បរិច្ចាគថវិកា ១០លានរៀល

២៤៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បរិច្ចាគថវិកា១ម៉ឺនដុល្លារ

​សូមរម្លឹកថា ក្នុងទិវាមច្ឆជាតិ ថ្ងៃ១កក្កដា នៅអាងទឹកត្រពាំងថ្ម ក្នុងឃុំប៉ោយបារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់វិស័យឯកជន សូមចូលរួមវិភាគទាន ជាមួយរាជរដ្ឋាភិបាល ដើម្បី​ឈានទៅបញ្ចប់នូវសោកនាដកម្មលើប្រជាជនកម្ពុជា ដែលស្លាប់ និងរបួស ដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលជាឃាតក លាក់មុខ ដែលនៅសេសសល់លើទឹកដីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ដើម្បីសម្រួលដល់ការចូលរួម សូមទាក់ទង​ទៅលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី តាមលេខទូរស័ព្ទ ០១២ ៩៦១ ៩៧១ ដែលនឹងប្រមូលថវិកានេះ បញ្ចូលទៅគណនេយ្យរបស់អាជ្ញាធរមីនកម្ពុជា។ 

ឯកសារផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ របស់អាជ្ញាធរមីនកម្ពុជា បង្ហាញថា នៅកម្ពុជា អាចមានផ្ទៃ ដែលប៉ះពាល់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ១៩៧០គីឡូម៉ែត្រការ៉េ។ ដើម្បីសម្រេចបាននូវគោលបំណងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឱ្យអស់ នៅត្រឹមឆ្នាំ២០២៥ ខាងមុខ កម្ពុជាត្រូវការថវិកាប្រមាណ ៤០៦លានដុល្លារទៀត។

ក្នុងទិវាមច្ឆជាតិ ថ្ងៃ១កក្កដា​ សម្តេចតេជោ ហ៊ុន សែន ក៏​បានប្រកាសពីផែនការដាក់ខេត្ត ឃុំ ស្រុក ជាតំបន់គ្មានមីន ជាបន្តបន្ទាប់ ហើយថវិកាសម្រាប់បោសសម្អាតមីន ក៏នឹងត្រូវដាក់បញ្ចូល ទៅក្នុងការចំណាយរបស់ថវិកាជាតិ ឆ្នាំ២០២៣-២០២៤។ ក្នុងនោះ ចាប់ផ្តើមមុនគេ គឺនៅឃុំប៉ោយបារ ស្រុកភ្នំស្រុក យ៉ាងយូរត្រឹមបំណាច់ឆ្នាំ២០២២ នេះ ត្រូវតែបោសសម្អាតមីនឱ្យអស់ លើផ្ទៃដីសេសសល់ ប្រមាណ ២៤០០ហិកតា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ