ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ម្តាយ​កំពុង​អង្គុយ​ដាំបាយ​សុខ​ៗ កូនប្រុស​​វា​.​យ​ម្តាយ​ស្លា​.​ប់​ដោយ​មិនដឹង​មូលហេតុ

1 ឆ្នាំ មុន
  • ព្រៃវែង

ស្ត្រី​ម្នាក់​ត្រូវ​បានកូន​ប្រុស​បង្កើត​វា​.​យ​មួយ​ញញួរ​ចំ​ក្បាល បណ្តាល​អោយ​ប្រកាច់​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដោយ​គ្មាន​មូលហេតុ​អ្វី​

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បានកូន​ប្រុស​បង្កើត​វា​.​យ​មួយ​ញញួរ​ចំ​ក្បាល បណ្តាល​អោយ​ប្រកាច់​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដោយ​គ្មាន​មូលហេតុ​អ្វី​សោះ​។ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២២ នៅ​នឹង​ផ្ទះ​ជន​រង​គ្រោះ ដែល​ស្ថិត​ក្នុងភូមិ​ព្នៅ ឃុំ​ព្នៅ​ទី​១ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង​។

បើ​តាម​សមត្ថកិច្ច​បានអោយ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​មានឈ្មោះ ហែម ខែ​ម​រ៉ី អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ ចំណែក​ជនល្មើស​មានឈ្មោះ មីន ចិ​ត្រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​ស្ត្រី​រង​គ្រោះ ហើយ​រស់នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា​តែ​ម្តង ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដដែល​នេះ បាន​បន្ត​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​កំពុង​តែ​អង្គុយ​ដាំបាយ​នៅ​ខាងក្រោម​ផ្ទះ ហើយ​អត់​មាន​ឈ្លោះប្រកែក​ប៉ះ​ពាក្យ​សម្ដី​អ្វី​ជាមួយ​កូនប្រុស​នោះ​ទេ ប៉ុន្តែ​នៅ​សុខ​ៗ ស្រាប់តែ​កូនប្រុស​យក​ញញួរ​ដែក​មក​វា​.​យ​ម្តាយ​ចំ​ក្បាល​ផ្នែក​ខាងក្រោយ ត្រូវ​១​ញញួរ បណ្តាល​អោយ​ស្ត្រី​ជា​ម្តាយ​ប្រកាច់​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​ក្នុង​ថ្លុក​ឈា​.​ម​ភ្លាម​ៗ​តែ​ម្តង ចំណែក​ជន​បង្ក​ជា​កូន ក្រោយ​ពី​វា​.​យ​ម្តាយ​ស្លា​.​ប់​ភ្លាម ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ​ផង​ដែរ​។

តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ បានឱ្យ​ដឹង​ថា ជន​បង្ក​ជា​កូនប្រុស​បង្កើត​រូប​នោះ មាន​ជំងឺសរសៃប្រសាទ ដោយសារ​តែ​ប្រើប្រាស់​ថ្នាំ​ញៀ​.​ន និង​លេបថ្នាំ​សរសៃប្រសាទ​ជា​ប្រចាំ​ផង​ដែរ ដូច្នេះ​ការ​វា​.​យស​ម្លា​.​ប់​ម្តាយ​ខ្លួនឯង​នេះ គឺ​សង្ស័យ​ថា បណ្តាល​មក​ពី​ជំងឺសរសៃប្រសាទ​រើ​ឡើង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ