ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ស្នើ​ចេញពី​បិសាច​ក្រហម ខណៈ​ក្លិប​យក្ស​ជា​ច្រើន​កំពុង​ប្រជែង​គ្នា

1 ឆ្នាំ មុន

អង់គ្លេស ៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវ​បាន​រាយការណ៍​ថា បាន​ស្នើ​ក្លិប​បិសាច​ក្រហម

អង់គ្លេស ៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវ​បាន​រាយការណ៍​ថា បាន​ស្នើ​ក្លិប​បិសាច​ក្រហម Manchester United ដើម្បី​អនុញ្ញាត​ឱ្យ​រូបគេ​ចាកចេញ នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​នេះ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ៗ​លើ​ពិភពលោក​បាន​ចេញផ្សាយ​។

មូលហេតុ​នៃ​ការ​ស្នើ​ចាក​ចេញពី​ទឹកដី Old Trafford របស់​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ កើតឡើង​បន្ទាប់​ពី​រូបគេ​មិន​ពេញចិត្ត​ចំពោះ​ភាពយឺត​យ៉ាវ​លើ​ការ​នាំ​ចូល​កីឡាករ​ថ្មី​របស់ Man United ដើម្បី​ត្រៀម​ប្រជែង​ពានរង្វាន់ សម្រាប់​រដូវ​កាល​ក្រោយ​។

ប៉ុន្តែ​ទោះ​យ៉ាងណា សារព័ត៌មាន​ជា​ច្រើន​ផ្សេង​ទៀត បាន​រាយការណ៍​ថា មូលហេតុ​ពិតប្រាកដ​នៃ​ការ​ស្នើ​ចាកចេញ​នេះ គឺ​ដោយសារ​តែ Ronaldo មិន​ចង់​ធ្លាក់​ទៅ​លេង​ពានរង្វាន់ Europa League រដូវ​កាល​ក្រោយ​ឡើយ​។ ដើម្បី​ការពារ ក៏​ដូច​ជា​បំបែក​កំណត់​ត្រា​ពិសេស​ជា​ច្រើន​នៅ​ពានរង្វាន់ Champions League​។ ដូចដែល​គេ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា «Mr. Champions League»​។

បច្ចុប្បន្ន​ក្លិប Bayern Munich, Chelsea, PSG និង Napoli ដែល​សុទ្ធតែ​មាន​កៅអី UEFA Champions League រដូវ​កាល​ក្រោយ ត្រូវ​បាន​រាយការណ៍​ថា សុទ្ធតែ​បង្ហាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ម្ចាស់​ពាន Ballon d’Or ៥​សម័យកាល​វ័យ​៣៧​ឆ្នាំ​រូប​នេះ​។

គូរ​រំលឹក​ជូន​ថា Cristiano Ronaldo បាន​ផ្លាស់​ពី​ក្រុម​សេះបង្កង់ Juventus មក​ចូលរួម​ជាមួយ Man United ជា​លើក​ទី​២ កាលពី​រដូវ​កាល​មុន នៅ​ក្នុង​តម្លៃ​ប្រមាណ ១៥​លាន​ដុល្លារ ជាមួយ​កុងត្រា​រយៈពេល​២​ឆ្នាំ​។ ដោយ​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ ស៊ុត​បញ្ចូល​ទី​បាន​២៤​គ្រាប់ ពី​ការ​បង្ហាញខ្លួន​៣៨​ប្រកួត​គ្រប់​កម្មវិធី​ទាំងអស់​៕ (​ដកស្រង់​ចេញពី BBC, Sky Sports និង Marca)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ