ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំងកូវីដ Pfizer១៤ម៉ឺនដូសជំនួយរបស់ប៉ូឡូញមកដល់កម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ប្រភេទ Pfizer ជា​ជំនួយ​របស់​ប្រទេស​ប៉ូ​ឡូញ​ផ្តល់​មក​រដ្ឋាភិបាល​កម្ពុជា​ចំនួន​ជាង​១៤​ម៉ឺន​ដូ​សបាន​មក​ដល់​ហើយ កាលពី​ថ្ងៃ​ទី​៣ កក្កដា ឆ្នាំ​២០២២ ។…

រាជធានី​ភ្នំពេញ ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ប្រភេទ Pfizer ជា​ជំនួយ​របស់​ប្រទេស​ប៉ូ​ឡូញ​ផ្តល់​មក​រដ្ឋាភិបាល​កម្ពុជា​ចំនួន​ជាង​១៤​ម៉ឺន​ដូ​សបាន​មក​ដល់​ហើយ កាលពី​ថ្ងៃ​ទី​៣ កក្កដា ឆ្នាំ​២០២២ ។

យោង​តាម​បណ្តាញ​សង្គម​សម្តេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា វ៉ាក់សាំង​កូ​វី​ដ​-១៩ Pfizer សម្រាប់​កុមារ​ជាង​១៤​ម៉ឺន​ដូ​ស ជា​ជំនួយ​របស់​ប្រទេស​ប៉ូ​ឡូញ​បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២២ ។

វ៉ាក់សាំង​កូ​វី​ដ​-១៩ Pfizer សម្រាប់​កុមារ​ជាង​១៤​ម៉ឺន​ដូ​ស ដែល​ជា​ជំនួយ​របស់​ប្រទេស​ប៉ូ​ឡូញ បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​សម្រាប់​ទុក​ចាក់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ជា​បន្ត​ទៀត ។ សម្តេច​លើក​ឡើង​ថា បើ​ទោះបី​ទទួល​បាន​ជោគជ័យ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ទប់ស្កាត់​បានការ​រីក​រាតត្បាត​យ៉ាងណា​ក្តី តែ​រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ។

ការងារ​អាទិភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នេះ​គឺ​ការ​បន្ត​ផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បន្ត​ស្វះ​ស្វែងរក​វ៉ាក់សាំង​ទុក​ក្នុង​ឃ្លាំង ហើយ​ប្រកាស​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ជូន​ប្រជាពលរដ្ឋ ដើម្បី​ធានា​បាន​នូវ​ការ​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ពី​មេរោគ​កូ​វី​ដ​-១៩ ។

សម្តេច​ថា មក​ដល់​ពេល​នេះ​ទាំង​ជំនួយ និង​ការ​បញ្ជា​ទិញ​កម្ពុជា​រកបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ សរុប​ជិត​៥៣​លាន​ដូ​ស ។ ក្នុង​នោះ​នៅ​សល់​ក្នុង​ឃ្លាំង​ជិត​៩​លាន​ដូ​ស ។

ជាមួយ​គ្នា​នោះ នៅ​មាន​វ៉ាក់សាំង​សរុប​ប្រមាណ​២០​លាន​ដូ​សទៀត ដែល​ជា​ជំនួយ និង​ជា​ការ​បញ្ជា​ទិញ​មិន​ទាន់​បាន​ដឹក​មក​ប្រទេស​កម្ពុជា​នៅឡើយ ។ គិត​ត្រឹម​ថ្ងៃ​ទី​០១ ខែកក្កដា កម្ពុជា​ចាក់​វ៉ាក់សាំង​បាន​ជាង ៩៤​ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប ។

ក្នុង​នោះ​ការ​ចាក់​ជូន​កុមារ​អាយុ​ចាប់ពី​៣​ឆ្នាំ ដល់ ៥​ឆ្នាំ​បាន​ជាង ៧០​ភាគរយ​, កុមារ​អាយុ​ពី​៦​ឆ្នាំ​ដល់​១២​ឆ្នាំ បាន​ជាង​១០៩​ភាគរយ​, កុមារ និង​យុវវ័យ អាយុ​១២​ឆ្នាំ ដល់​១៨​ឆ្នាំ បាន​ជាង​១០០​ភាគរយ និង​អាយុ ១៨​ឆ្នាំ​ឡើង​បាន​ជាង ១០៣​ភាគរយ ។

ក្រៅ​តែ​ពី​ដូ​ស​មូលដ្ឋាន ពេល​នេះ​កម្ពុជា​បាន​ឈាន​ដល់​ចាក់​ដូ​ស​ជំរុញ​ទី​៥​ផង​ដែរ ។ ក្នុង​នោះ​ដូ​ស​ជំរុញ​ទី​៣ ចាក់​បាន​ជាង​៩​លាន​នាក់​, ដូ​ស​ជំរុញ​ទី​៤ ចាក់​បាន​ជិត​៣​លាន​នាក់​, ដូ​ស​ជំរុញ​ទី​៥ បាន​ជាង​៣០​ម៉ឺន​នាក់ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ប្តេជ្ញា​បន្ត​ផ្តល់​ដូ​ស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ទៀត ដោយ​មិន​គិតថ្លៃ​នោះ​ឡើយ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទៅ​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ​បន្ត​ទៀត នៅ​ពេល​ដល់​ពេល​ត្រូវ​ចាក់ ដើម្បី​បង្កើន​ប្រព័ន្ធ​ភាព​សាំ​ក្នុង​រាង​កាយ​ការពារ​ជំងឺ​កូ​វី​ដ​-១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ