ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រះសីហនុចាត់ទុកចោរលួចខ្សែភ្លើងរឿងធំ នៅពេលខេត្តខ្លះទុកជារឿងតូច

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក គួ​ច ចំរើន បាន​ដាក់​ចេញ​បទបញ្ជា​ដាច់​ណាត់​ដើម្បី​ចាត់វិធានការ​លើ «​ក្រុម​ចោរលួច​ខ្សែភ្លើង​» និង​បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ជំនាញ​គ្រប់​ផ្នែក​អន្តរាគមន៍​រឿង​នេះ កុំ​ឲ្យ​កើត​មាន​តទៅ​ទៀត ។…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក គួ​ច ចំរើន បាន​ដាក់​ចេញ​បទបញ្ជា​ដាច់​ណាត់​ដើម្បី​ចាត់វិធានការ​លើ «​ក្រុម​ចោរលួច​ខ្សែភ្លើង​» និង​បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ជំនាញ​គ្រប់​ផ្នែក​អន្តរាគមន៍​រឿង​នេះ កុំ​ឲ្យ​កើត​មាន​តទៅ​ទៀត ។

លោក​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ចោរលួច​កាត់​ខ្សែភ្លើង​មក​ផ្ទ​ន្ទា​ទោស ក្នុង​កម្រិត​ធ្ងន់​បំផុត ហើយ​ត្រូវ​ប​ញ្ជួ​ន​ទៅ​ពន្ធនាគារ ។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ចោរលួច​កាត់​ខ្សែរ​ភ្លើង​មួយ​ម៉ែត្រ ឬ​ពីរ​ម៉ែត្រ​ជា​រឿង​តូច ប៉ុន្តែ​សកម្មភាព​ចោរកម្ម​នេះ​បាន​ជះ​ឥទ្ធិពល​ធំធេង​ដល់​ការ​ដាច់​ភ្លើង​នៅ​ក្នុង​ខេត្ត និង​បាន​បង្ក​ឲ្យ​មានការ​ចំណាយ​ខ្ពស់​លើ​កា​រត​ភ្ជាប់​ឡើង​វិញ ។

សូម​ជម្រាប​ថា ចោរលួច​កាត់​ខ្សែរ​ភ្លើង​កើត​មាន​សឹង​គ្រប់​ខេត្ត​មិន​ថា​នៅ​ភ្នំពេញ ឬ​ខេត្ត​នានា​នោះ​ទេ ។ កន្លង​មក​មាន​ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្តបាត់ដំបង បាន​រាយការណ៍​ថា ខ្សែភ្លើង​ក្នុង​ក្រុង​បាត់ដំបង​ត្រូវ​ចោរលួច​ញឹកញាប់​ធ្វើ​ឲ្យ​ពួក​គាត់​ងងឹត គ្មាន​ភ្លើងអគ្គិសនី​ប្រើ​សឹង​រាល់​យប់ ប៉ុន្តែ​ពួក​គាត់​មិន​ហ៊ាន​ទៅ​ប្តឹង​អាជ្ញាធរ​ទេ​ដោយសារ​សមត្ថកិច្ច​ចាត់​ទុក​ករណី​នេះ​ជា​រឿង​តូចតាច ។

ពលរដ្ឋ​អះអាង​ថា ពួក​គាត់​ធ្លាប់​ត្រូវ​សមត្ថកិច្ច​ស្ដីបន្ទោស​នៅ​ពេល​ពួក​គេ​ទៅ​ប្ដឹង​រឿង «​ចោរលួច​» ដដែល​ៗ​នេះ​ច្រើន​លើក​ច្រើន​ពេក​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ធុញទ្រាន់​រហូត​ចាត់​ទុក​ថា​ជា​រឿង​«​កំប៉ិកកំប៉ុក​» ។ ពួក​គេ​ហាក់​មាន​អារម្មណ៍​បាក់ស្បាត អស់សង្ឃឹម និង​រាងចាល​មិន​ហ៊ាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ទៀត​ឡើយ បើ​ទោះជា​ពួក​គេ​ត្រូវ​លោក​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ ឬ​លួច​កាត់​ខ្សែភ្លើង​តាម​ដងផ្លូវ​ស្ទើរ​រាប់​យប់​ក្ដី​។

ពលរដ្ឋ​អ្នក​រង​គ្រោះ​ពី​អំពើរ​ចោរកម្ម​នេះ​បញ្ជាក់​ថា ចោរ​ម្នាក់​បាន​លួច​កាត់​ខ្សែភ្លើង​ខ្នាត​ធំ​នៅ​ខាង​មុខ​ផ្ទះ​គាត់​អស់​ចំនួន​០២​ខ្សែ​ធ្វើ​ឲ្យ​ផ្ទះ​គាត់​និង​ផ្ទះ​អ្នក​នៅ​ក្បែរ​ខាង​ប្រមាណ​១៥​ផ្ទះ​ទៀត​ត្រូវ​ដាច់​ចរន្ត​អគ្គី​ស​នី​ដោយ​ពុំ​ដឹង​មូលហេតុ ។

គាត់​បានដឹង​រឿង​ដាច់​ចរន្ត​ភ្លើង​នេះ នៅ​ពេល​ព្រលឹម​ស្រាង​ៗ ពេល​គាត់​បើកទ្វារ​ចេញ​ក្រៅ​ផ្ទះ ឃើញ​បង្គោល​ភ្លើង​ខាង​មុខដាច់​ខ្សែ​រប៉ាត់រប៉ាយ ។ ពេល​នោះ គាត់​ក៏​ដើរទៅ​មើល​ប្រអប់​កុង​ទ័​រ​នៅ​ជាប់​បង្គោល​ភ្លើង ស្រាប់តែ​ឃើញ​គេ​កាច់​បិត​បា​រ៉ែត​ភ្លើង រួច​ស្នាម​កាត់​ខ្សែ​អស់​គ្មាន​សល់ ទើប​គាត់​ដឹង​ថា ភ្លើង​ដែល​ដាច់​នោះ​មិនមែន​បង្ក​ដោយ​បណ្ដាញ​អគ្គិសនី​ទេ គឺ​បង្ក​ឡើង​ដោយ​លោក​ចោរលួច​កាត់​ខ្សែ ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​បន្ត​ថា នេះ​ជា​រឿង​ដដែល​ៗ ដែល​លោក​ចោរ​តែង​ធ្វើ​សកម្មភាព នៅ​ក្នុង​មូលដ្ឋាន​គាត់ ។

អ្នក​ភូមិ​បាន​អះអាង​ថា សមាសភាព​ចោរ និង​សកម្មភាព​ចោរ​នោះ ត្រូវ​គេ​ប្រទះ​ឃើញ​ជា​ញឹកញាប់ ហើយ​អ្នក​ភូមិ​ធ្លាប់​រាយការណ៍ ធ្លាប់​ប្ដឹង​ច្រើន​លើក​ច្រើន​សារ​ទៅ​កាន់​កម្លាំង​នគរបាល តែ​គ្មាន​មន្ត្រី​ណា​ម្នាក់​អើពើ ឬ ខ្វល់ខ្វាយ​ចុះ​សួរនាំ​ឬ​មាន​ចំណាត់ការ​លើ​ជន​នេះ​ឡើយ រហូត​ដល់​ពេល​នេះ ជន​នេះ​និង​ជន​ដៃដល់​ដទៃ​ទៀត នៅ​តែ​ចេញ​ធ្វើ​សកម្មភាព​លួច​ស្ទើរ​រាល់​យប់​។

ទោះ​យ៉ាងណា​ចោរលួច​កាត់​ខ្សែរ​ភ្លើង​នៅ​ក្រុងព្រះសីហនុ លោក​អភិបាលខេត្ត​ចាត់​ទុក​រឿង​សំខាន់ ដែល​ត្រូវ​លុប​បំបាត់ ។ ក្នុង​បទបញ្ជា​ដែល​គេ​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ លោក គួ​ច ចំរើន បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​បើក​យុទ្ធនាការ​ក្នុង​រយៈពេល​មួយ​ខែ​ដើម្បី​លុប​បំបាត់​ចោរកម្ម​លូច​កាត់​ខ្សែរ​ភ្លើង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ