ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ព្រះ​​សង្ឃ​ដែល​ល្បី​ឆាន់​ស្រី​រហូត​មាន​ផ្ទៃពោះ​ កំពុង​​ធ្វើ​ឱ្យ​សមត្ថកិច្ច​និង​ជំនាញ​ធម្មការ​វិលមុខ

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖ បន្ទាប់​ពី​ផ្ទុះ​បាតុភាព​រវាង​លោកសង្ឃ​មួយ​អង្គ​​ជាមួយ​មាតុគ្រាម​ ដែល​ឈាន​ទៅ​ដល់​ការ​រួម​មេថុនគ្នា​រហូត​មានកូន​ក្នុង​ផ្ទៃ៤ខែ​នោះ ​ពេល​នេះ ​គណៈកម្មការ​អាចារ្យវត្ត​បាន​នាំ​គ្នា​ផ្តិត​មេដៃ​សុំ​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​ហើយ​ ដើម្បី​ឱ្យ​មាន​ចំណាត់ការ​ ។ លើស​ពី​នេះ​ទៅ​ទៀត​ លោកតា​អាចារ្យ​…

ខេត្ត​កំពង់ស្ពឺ ៖ បន្ទាប់​ពី​ផ្ទុះ​បាតុភាព​រវាង​លោកសង្ឃ​មួយ​អង្គ​​ជាមួយ​មាតុគ្រាម​ ដែល​ឈាន​ទៅ​ដល់​ការ​រួម​មេថុនគ្នា​រហូត​មានកូន​ក្នុង​ផ្ទៃ៤ខែ​នោះ ​ពេល​នេះ ​គណៈកម្មការ​អាចារ្យវត្ត​បាន​នាំ​គ្នា​ផ្តិត​មេដៃ​សុំ​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​ហើយ​ ដើម្បី​ឱ្យ​មាន​ចំណាត់ការ​ ។ លើស​ពី​នេះ​ទៅ​ទៀត​ លោកតា​អាចារ្យ​ និង​គណៈកម្មការ​វត្ត​ក៏​បាន​នាំ​គ្នា​ទៅ​ប្រាប់ឱ្យព្រះ​សង្ឃ​​១អង្គនេះត្រូវចាក​ចេញពី​វត្ត​ ដោយ​មិន​អនុញ្ញាត​អោយ​ចាំ​ព្រះ​វស្សា​នៅ​ក្នុង​វត្ត​នេះ​ទៀត​ឡើយ​ ។

ការ​នាំ​គ្នា​ទៅ​ប្រាប់​ឱ្យព្រះ​សង្ឃ​១អង្គ​នោះ​ ឱ្យចាក​ចេញពី​វត្ត​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី០១ ខែកក្កដា ២០២២ នៅ​បរិវេណ​វត្ត​ឥសី​គិរី​ជុំ ហៅ​វត្ត​ត្រពាំង​ប្ញស្សី​ ស្ថិត​ក្នុង​ឃុំ​ទឹកល្អក់ ​ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ។ លោកសង្ឃ​ដែល​ត្រូវ​លោកតា​អាចារ្យ​ និងគណៈកម្មការ​វត្ត​ប្រាប់​ឱ្យចាក​ចេញបាន​ស្គាល់ព្រះនាម ម៉ៅ​ សៀវ​បុត្រា​ថា​នុ​ន ​អាយុ៤១វស្សា ។

មុន​ពេល​មានរឿង​គង់នៅ​វត្ត​អី​សី​គី​រី​ជុំ​នេះ​ បើ​ទោះជា​លោកតា​អាចារ្យ​គណៈកម្មការ​នាំ​គ្នា​ទៅ​ប្រាប់​ឲ្យ​ចេញពី​វត្ត​ដោយ​សន្តិវិធី​ក្តី​ ក៏​លោក​​​មានសង្ឃដីកា​ថា​ លោក​មិន​ទៅ​ណា​នោះ​ទេ​ លុះត្រាតែ​មាន​លិខិត​ស្នាម​តម្រូវ​ឱ្យ​លោក​ចាក​ចេញ​ទើប​លោក​ចាកចេញ​ (​តែ​ចុង​ក្រោយ​លោក​មាន​សង្ឃដីកា​យ៉ាង​ខ្លី​ថា ​លោក​នឹង​ចាក​ចេញពី​វត្ត​នេះ​មួយ​រយៈ​) ។

​តែ​ទោះជា​យ៉ាងនេះ​ក្តី ​ក៏​លោកតា​អាចារ្យ​គណៈកម្មការ​បាន​ប្រាប់​ថា​ គ្រប់​គ្នា​បាន​មូលមតិ​ជា​ឯកច្ឆ័ន​មិន​អនុញ្ញាត​ឲ្យ​លោក​ស្នាក់​ ឬ​គង់នៅ​វត្ត​នេះ​ទៀត​ឡើយ​ ព្រោះតែ​លោកសង្ឃ​អង្គ​នេះ​ត្រូវ​បាន​ក្មេង​ស្រី​មួយ​រូប​ប្តឹង​ពី​បទ​រំលោភ​និង​គំរាម​សម្រាប់​នាង​។

លោកតា​អៀង​ លី​ ជា​ប្រធាន​គណៈកម្មការ​អាចារ្យវត្ត​ឥសី​គី​រី​ជុំ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា​ ការ​បួស​របស់​ព្រះ​សង្ឃ​អង្គ​នេះ ​មិន​មាន​ប្រ​វត្តិ​ច្បាស់លាស់​នោះ​ទេ​ ។ ដំបូង​ឡើយ​ឮ​ថា ​គង់នៅ​វត្ត​មួយ​ក្នុងស្រុក​អង្គស្នួល​ហើយ​ឆៃ​យ៉ា​ ក៏​ត្រូវ​បាន​អនុគណៈ​ស្រុក​ដក​ទុក ​សង្ស័យ​ប្រព្រឹត្ត​ខុស​ចាក​ធម៌​វិន័យ​ក្រោយមក​ ក៏​មក​សុំ​វត្ត​ព្រៃ
​ក​ន្ទោ​ច ​ស្នាក់​នៅ​ហើយ​ក៏​មានរឿង​ជាមួយ​មាតុគ្រាម​(​ស្ត្រី​មួយ​រូប​)​ តែ​ក៏​សម្របសម្រួល​គ្នា​ចប់​ទៅ ។

​បន្ទាប់​មក ​លោកគ្រូ​ចៅអធិការ​វត្ត​ព្រៃ​ក​ន្ទោ​ច​លែង​ឲ្យ​គង់នៅ​ទីនោះ​ទៀត​ ក៏​រត់​មក​សុំ​ស្នាក់​នាក់​នៅ​វត្ត​ឥសី​គិរី​ជុំ​នេះ​ ។ ដោយឡែក ​រឿង​ទំនាក់ទំនង​ជាមួយ​ក្មេង​ៗ​ដែល​យក​ម្ដា​យមក​មើលជំងឺ​ ហើយ​មាន​សម្ព័ន្ធភាព​រហូត​មានកូន​ក្នុង​ផ្ទៃ​ម្ដង​ជា​ពីរ​ដង​នេះ ​គ្មាន​នរណា​ដឹង​នោះ​ទេ ​ទើបតែ​បែកធ្លាយ​រឿង​ចរចា​លុយ​គ្នា​មិន​ត្រូវ​ខាង​ស្រី​ក៏​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការ​នគរបាល​ស្រុក​ទើប​បែក​រឿង​តែ​ម្ដង​។

​បើ​ទោះជា​យ៉ាងនេះ​ក៏​ដោយ​ ក្នុង​នាម​ គណៈកម្មការ​អាចារ្យវត្ត​សូម​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​សូម​ជួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ​ផង ​ព្រោះ​លោកសង្ឃ​មួយ​អង្គ​នេះ​ ពិតជា​មានះ​រឹងរូស​ណាស់​ ។ ទោះបីជា​ខាង​គណៈសង្ឃ​និង​អាជ្ញាធរ​សូត្រ​វិន័យ​ឱ្យ​លោក​សារភាព​កំហុស​នៅ​ចំពោះ​មុខមន្ត្រី​សង្ឃ​យ៉ាងណា​ក៏​ដោយ​ក៏​លោកសង្ឃ​អោយ​នេះ​ មិន​ព្រម​ធ្វើ​តាម​ហើយ​បដិសេធ​ថា​ ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដែរ​ ។

លោក​អាចារ្យ​បន្ត​ទៀត​ថា ​ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃ​ទី៣០ មិថុនា ២០២២ មានការ​ជួបជុំ​ដោះស្រាយ​អធិករណ៍​រវាង​រូប​លោកសង្ឃ​អង្គ​នេះ​នឹង​នារី​ដែល​រង​នូវ​ការ​បំពាន​រាង​កាយ ​ព្រមទាំង​មន្ត្រី​អាជ្ញាធរ​គ្រប់​ឋានានុក្រម​ ដើម្បី​ដោះស្រាយ​បញ្ចប់​ គឺ​នារី​រង​គ្រោះ​បាន​និយាយ​ថា​ មុន​ដំបូង​ម្តាយ​នាង​ឈឺ​ ឪ​ពុក​នាង​នាំ​មក​ឱ្យ​លោក​ជួយ​មើល​ហើយ​លោក​ប្រាប់​ថា ​ត្រូវ​អំពើ​របស់​គេរួម​ទាំង​នាង​ផង​ដែរ​ ​បើ​ចង់ឱ្យ​ម្ដាយ​ជា​ នាង​ក៏​ត្រូវ​តែ​មក​ដោះ​អំពើ​ដែរ​។

ហើយ​បើ​ចង់ឱ្យ​ឆាប់​ជា​ នាង​ត្រូវ​តែ​បូជា​ខ្លួនប្រាណ​នាង​ដល់​លោកសង្ឃ​នេះ ​ទើប​បានជា​សះស្បើយ​ទាំង​ម្ដាយ​ទាំង​កូន​បើ​មិន​ធ្វើ​ដូច្នេះ​មើល​មិនជា​ឡើយ​ ។​ នៅ​ពេល​ដែល​ក្មេង​ត្រី​និយាយ​ដូច្នេះ​ លោក​បាន​បដិសេធ​ថា​ មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ឡើយ ​តែ​អ្វី​ដែល​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​និយាយ ​គឺ​នៅ​ពេល​ដែល​ដឹង​ថា ​រឿង​នេះ​ លាក់​មិន​ជិត ​ ​ម៉ៅ​សៀវ​បុត្រា​ថា​នុ​ន​បាន​និយាយ​ថា ​តើ​ធ្វើ​យ៉ាងម៉េច​ញោម​ជួយ​គិត​អាត្មា​ផង​ យើង​គួរ​ធ្វើ​យ៉ាងម៉េច​ល្អ​ ហើយ​កុំឱ្យ​រឿង​នេះ​បែក​ខ្ច​រខ្ចាយ​អោយ​អ្នក​ផ្សេង​ដឹង​ ចាំ​អាត្មា​ឲ្យ​លុយ​មួយ​ម៉ឺន​ដុល្លារ​។

​អ្វី​ដែល​ធ្វើ​ឲ្យ​មានការ​បែក​​ធ្លាយ​​រឿង​នេះ​ដល់​មជ្ឈដ្ឋាន​ខាងក្រៅ​ គឺ​នៅ​ពេល​ដែល​តៃ​កុង​ឡាន​របស់​លោក​បាន​យក​លុយ​ចំនួន​5.000ដុល្លារ​ទៅ​ឲ្យ​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ ដោយ​ប្រាប់​ថា​កុំ​យក​ច្រើន​ពេក​យក​តែ​5.000$ បាន​ហើយ​ ។ នៅ​ពេល​ដែល​ចរចា​មិន​ត្រូវ​គ្នា​នេះ​ហើយ​ ទើប​បែកការ​មក​មជ្ឈដ្ឋាន​ខាងក្រៅ​ហើយ​ក៏​មានការ​ទៅ​ដាក់​ពាក្យបណ្ដឹង​តែ​ម្ដង​។​ ក្រោយ​ពី​កើត​មានរឿង​បែប​នេះ​ លោក​អាចារ្យ​បាន​សម្ដែង​នូវ​ក្តី​បារម្ភ​អំពី​រឿង​នេះ​យ៉ាង​ខ្លាំង បន្ទាប់​រឿង​បាន​ផ្ទុះ​ដល់​មជ្ឈដ្ឋាន​ខាងក្រៅ​ធ្វើ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ដែល​ធ្លាប់តែ​ទំនុកបំរុង​ជួយ​កសាង​សមិទ្ធិ​ផល​នានា ​ក្នុង​អារាម​នេះ​មានការ​អាក់អន់ស្រពន់ចិត្ត​អស​ទ្ឋា​លែង​មក​ធ្វើបុណ្យ​នៅ​ទី​នេះ​ទៀត​ហើយ​ការ​កសាង​ក៏​មិន​អាច​បន្ត​ទៅ​មុខ​បាន​ដែរ​ព្រោះតែ​រឿង​លោក​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ជាមួយ​មាតុគ្រាម​(​ស្ត្រី​)​បែប​នេះ​។

ករណី​នេះ​ដែរ ​មន្ត្រី​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​ និង​ការពារ​អនីតិជន​ខេត្ត​បាន​ប្រាប់​ផង​ដែរ​ថា​ បន្ទាប់​ពី​បែក​ខ្ចរខ្ចាយ​រឿង​ខាង​ជំនាញ​បាន​ទៅ​សួរនាំ​លោក​នៅ​ឯ​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្តកំពង់ស្ពឺ​ ដោយ​ពុំ​បាន​ទទួល​សេចក្តីរាយការណ៍​ពី​ស្រុក​ថា ​មានរឿង​បែប​នេះ​កើតឡើង​នោះ​ទេ នៅ​ពេល​ដែល​ថ្នាក់ដឹកនាំ​សួរនាំ​ទៅ​ស្រុក​លោក​អធិការ​បាន​ឆ្លើយ​ថា ​ភាគី​ក្មេង​ស្រី​មិន​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការ​ដ្ថា​ន​នគរបាល​ស្រុក​ឡើយ​តែ​នៅ​ពេល​ដែល​រឿង​នេះ​ បែក​ខ្ចរខ្ចាយ​កាន់តែ​ធំ​ទៅ​ធំ​ទៅ ​លោក​អធិការ​ក៏​ប្រាប់​ថា ​ក្មេង​ស្រី​បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​ស្រុក​ទៅ​វិញ​។​

មន្ត្រី​ជំនាញ​បាន​និយាយ​ថា​ អាជ្ញាធរ​មូលដ្ឋាន​មិន​គួរ​មើល​រំលង​ ឬ​ទុក​រឿង​ចោល​បែប​នេះនោះ​ទេ​ ​ព្រោះ​រឿង​អស់នេះ​វា​ពាក់ព័ន្ធ​ទៅ​នឹង​សាសនា ​បើកាលណា​មានរឿង​កើតឡើង ​ហើយ​លោក​អធិការ​ត្រូវ​រាយការណ៍​មក​ថ្នាក់ដឹកនាំ​ដើម្បី​អោយ​ជ្រាប​ពី​បញ្ហា​​ ​និង​សុំ​យោបល់​ដើម្បី​ដោះស្រាយ​មិនមែន​លាក់​រឿង​ទាល់តែ​រឿង​បែកធ្លាយ​មក​ដល់​ខេត្ត​ទើប​ឆ្លើយ​ម្តង​ថា​គ្មាន​ពាក្យបណ្ដឹង​ម្ដង​ថា​មាន​ពាក្យបណ្ដឹង​បែប​នេះ​ឡើយ តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​បាន​កសាង​សំណុំរឿង​នេះ​រួចរាល់​ហើយ​។

សូម​រំលឹក​ថា​ ករណី​ព្រះសង្ឃ​វត្ត​ឥស្សី​គិរី​ជុំ​នេះ ​ផ្អើល​អស់​ខ្មោច​នរក​ហើយ ​គឺ​ក្រោយ​កើត​ហេតុ ជន​រង​គ្រោះ​និង​ស​ង្ឃជា​ជនសង្ស័យ​ បាន​ធ្វើការ​សម្របសម្រួល​គ្នា​នៅ​ទីតាំង​វត្ដ ប៉ុន្តែ​ដោយសារ​តែ​មិន​អាច​ដំណើរការ​ទៅ​បាន​ទើប​កើត​ជា​ការ​អន្ដរាគមន៍​ផ្អើល​ដល់​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍ និង​ស្រុក​គងពិសី​បាន​ចុះ​ទៅ​ដល់ទី​តាំង​វត្ត​។

តាម​ការ​អះអាង​ពី​ប្រភព​ក្រៅផ្លូវការ​ គឺស​ង្ឃដែល​ជា​តួអង្គប្រុស​មិន​ព្រម​ទទួលយក​ការ​សំណូមពរ​របស់នារី​និង​គ្រួសារ​ឡើយ ។ លើស​ពី​នោះ ​មានការ​គៀបបង្ខំ​ពី​ម​ជ្ឈដាន​ខាងក្រៅ​ និង​បាន​រុញច្រាន​សភាពការណ៍​ឱ្យ​កាន់​តែ​ជ្រៅ​ដូច​ទឹកសមុទ្រ រហូត​នារី​រង​គ្រោះ​និង​ក្រុម​គ្រួសារ​បាន​រត់​មក​ប្ដឹង​សុំ​អន្ដរាគមន៍​អោយ​ឯកឧត្ដម​អភិបាល​ខេត្ដ​ជួយ​ដោះស្រាយ និង​បាន​មក​ដល់​សាលាខេត្ដ​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ ២០២២ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ