ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​​សម្រេច​ឃុំខ្លួន​អ្នកលេងTikTok(អ៊ូ​ខុ​ង)ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី អ៊ុ​ក រ៉េ​ត​គ​ន្ធា អនុប្រធាន​សាលា​ដំ​បូង​រាជធានី​ភ្នំពេញ ជា​ចៅក្រម​ស៊ើបសួរ កាលពី​ល្ងាច​ថ្ងៃ​ទី​០១ ខែ​កក្ក​ដា ឆ្នាំ​២០២២…

រាជធានី​ភ្នំពេញ ៖ លោកស្រី អ៊ុ​ក រ៉េ​ត​គ​ន្ធា អនុប្រធាន​សាលា​ដំ​បូង​រាជធានី​ភ្នំពេញ ជា​ចៅក្រម​ស៊ើបសួរ កាលពី​ល្ងាច​ថ្ងៃ​ទី​០១ ខែ​កក្ក​ដា ឆ្នាំ​២០២២ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​អ្នកលេង​បណ្តាញ​សង្គម​Tik Tok ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ញុះញង់ ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​​ ដោយ​រង់ចាំ​ការ​សវនាការ​ជំនុំជម្រះ​ទោស​លើ​អង្គសេចក្តី ។ អ្នកលេង​បណ្តាញ Tik Tok ឈ្មោះហៅ អ៊ូ​ខុ​ង ភេទប្រុស អាយុ​២៤ឆ្នាំ រស់នៅ​ភូមិ​ជើង​អង ឃុំ​កណ្តោលជ្រុំ ស្រុក​ញ្ញា​ក្រែក ខេត្ត​ត្បូងឃ្មុំ
(​ជា​សមាជិក​គណបក្ស​ភ្លើងទៀន​) ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ កម្លាំង​ស ម​ត្ថ​កិច្ច​នគរបាល​នាយកដ្ឋាន​ស៊ើប​ការ​ខាងក្រៅ និងបច្ចេកវិទ្យា នៃ​អគ្គស្នងការដ្ឋាន​គ​របាល​ជាតិ បាន​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ​(​ស្មើ​និង​ចាប់ខ្លួន​)​របស់​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅ​លើ​បុគ្គល​ឈ្មោះ អ៊ូ​ខុ​ង ដែល​បាន​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​នៅ​លើ​បណ្តាញ​សង្គម Tik Tok ថា មាន​អ្នក​ស្លាប់ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ខេត្តកោះកុង ។

ការ​ចាប់ខ្លួន​អ្នកលេង​បណ្តាញ​សង្គម Tik Tok ម្នាក់​នោះ ត្រូវ​បានសម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ចេញពី​ខេត្តបន្ទាយមានជ័យ ក្នុង​ពិធី​ទិវា​មច្ឆជាតិ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១ ខែកក្កដា ឆ្នាំ​២០២២ ស្តី​ពី​ការ​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​ប្រើប្រាស់ TikTok ឈ្មោះ​ថា «​ហ៊ៅ អ៊ូ​ខុ​ង​»​នោះ​ថា បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ មាន​ករណី​ស្លាប់​ដោយ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ខេត្តកោះកុង ។

សម្តេច​តេ​ជោ ហ៊ុន សែន ព្រមាន​ថា «​ចេញផ្សាយ​បំផុស​មួយ ចាប់ខ្លួន​មួយ ដោយ​គ្មាន​ការ​លើកលែង​ឡើយ នរណា​ក៏​ដោយ ដែល​យក​បញ្ហា​កូ​វី​ដ​-១៩ មក​លេងសើច គឺ​នឹង​ត្រូវ​ចាប់ខ្លួន​» ។ ក្រោយ​ចាប់ខ្លួន​បុគ្គល​ឈ្មោះ អ៊ូ​ខុ​ង ត្រូវ​បាន​កម្លាំង​សមត្ត​កិ​ច្ន​នាំ​មក​កាន់​នាយកដ្ឋាន​ស៊ើប​ការ​ខាងក្រៅ និង បច្ចេកវិទ្យា នៃ​អគ្គ​ស្ន ង​ការដ្ឋាន​គ​របាល​ជាតិ ដើម្បី​បន្ត​នីតិវិធី បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់ ។

លុះដល់​រសៀល​ថ្ងៃ​០១ ខែកក្កដា លោក សេង ហៀ​ង ព្រះរាជ​អា ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង បាន​សម្រេច​ធ្វើការ​ចោទ​ប្រកា ន់​អ្នកលេង Tik Tok ម្នាក់​នោះ​ជា​ផ្លូវការ ពី​បទ​.​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​.​ពាក់​ពន្ធ នឹង ករណី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​បណ្តាញ​សង្គម ដែល​ថា មាន​ពលរដ្ឋ​ស្លាប់​ដោយសារ​កូ​វី​ដ​១៩ ថ្មី​ទៀត​នៅ​ក្នុង​ខេត្តកោះកុង ។ បន្ទាប់​ពី​តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ជន​សង្ស័យ​ជា​ផ្លូវការ​ហើយ សំណុំរឿង​បាន​ចាត់​បញ្ជូន​ទៅ​លោកស្រី អ៊ុ​ក រ៉េ​ត​គ​ន្ធា ចៅក្រម​ស៊ើបសួរ បើក​ការ​ស៊ើប​សួរ​បន្ត​រហូត​ដល់​ល្ចា​ច​ថ្ងៃ​ដដែល លោកស្រី​ចៅក្រម​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អា​សន្នតែ​ម្តង ៕ ​

អត្ថបទសរសេរ ដោយ