ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងការងារ ៖ DEYចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងផ្តល់ការងារយុវជនកម្ពុជាពេល ឆ្លងកូវីដ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​ថា កម្មវិធី​មុខរបរ និង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា​(DEY)​ពិតជា​បាន​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​ការងារ​ជូន​យុវជន​កម្ពុជា នៅ​ពេល​ពេល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ ឯកឧត្តម​អ៊ិ​ត សំ​ហេង…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​ថា កម្មវិធី​មុខរបរ និង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា​(DEY)​ពិតជា​បាន​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​ការងារ​ជូន​យុវជន​កម្ពុជា នៅ​ពេល​ពេល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។

ឯកឧត្តម​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​សហ​ប្រធាន​គណៈ​ប្រឹក្សា​ភិ​បាល​នៃ​កម្មវិធី​មុខរបរ និង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា (​កម្មវិធី DEY)​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​លោក សា​ដា អ៊ូ​ម៉ា អា​ឡា​ម តំណាង​អង្គការ UNESCO ប្រចាំ​កម្ពុជា និង​ជា​អ្នកសម្របសម្រួល​បណ្តោះអាសន្ន​អង្គការសហប្រជាជាតិ ប្រចាំ​ប្រទេស​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២​នៅ​ទីស្តីការក្រសួង​ថា ដើម្បី​គាំទ្រ​ដល់​ការ​ឆ្លើយ​តប និង​ការ​ស្តារ​ឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ កម្មវិធី DEY ដំណាក់ កាល​ទី​២ បន្ត​ផ្តោត​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ជំនាញ​ធុរកិច្ច និង​មុខរបរ និង​ការងារ និង​ការ​ស្តារ​ឡើង​វិញ​នូវ​សមត្ថភាព​របស់​យុវជន​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​រាល​ត្បា​ត​នេះ រួម​ទាំង​អ្នក​ដែល​ត្រូវ​បាន​ព្យួរ ឬ​បញ្ឈប់​ពី​ការងារ ក៏​ដូច​ជា ពលករ​ទេសន្តរប្រវេសន៍​ដែល​វិល​ត្រឡប់​មក​មាតុភូមិ​វិញ ។

ឯកឧត្តម​បន្ត​ទៀត​ថា ការ​អនុវត្ត​កម្មវិធី DEY ដំណាក់​ទី​២​នេះ និង​ដំណាក់កាល​បន្តបន្ទាប់​នឹង​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​សម្រេច​បាន​គោលដៅ​របស់​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​គោលដៅ​អភិវឌ្ឍ​ដោយ​ចរី​ភាព (SDG) ជា​ពិសេស​គោលដៅ​ទី​៨ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់​ថា​៖ «​ជា​ការ​ពិត​ណាស់ ខ្ញុំ​ចង់​ឃើញ​វត្ដមាន​កម្មវិធី DEY ដំណាក់កាល​ទី​៣ ព្រោះ​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​កម្មវិធី DEY ពិតជា​ឆ្លើយ​តប និង​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច និង​វិបុលភាព​របស់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​» ។

ចំណែក​លោក សា​ដា អ៊ូ​ម៉ា អា​ឡា​ម បាន​លើក​ឡើង​ដូច្នេះ​ថា​៖ «​យើង​បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ចុង​ក្រោយ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២២ ថា យើង​ត្រូវ​កំណត់​អាទិភាព​ឡើង​វិញ​លើ​សកម្មភាព​អន្តរាគមន៍ ចំណុច​ការងារ​ដែល​រួមចំណែក​ដោយ​ផ្ទាល់​ដល់​ការ​សម្រេច​បាន​នូវ​គោលដៅ​ចុង​ក្រោយ និង​លទ្ធផល​រំពឹង​ទុកជា​រួម​របស់​កម្មវិធី ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​បច្ចុប្បន្ន​នៃ​ការ​ស្តារ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​សង្គម រួម​ទាំង​ទំនាក់ទំនង​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ក្រោយ​សម័យ​កូ​វី​ដ​-១៩ ដើម្បី​អនុញ្ញាត ឱ្យ​មានការ​អនុវត្ត​ផែនការ​ទៅ​តាម​អ្វី​ដែល​យើង​បាន​គ្រោងទុក​» ។

ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​៤ នៃ​គណៈ​ប្រឹក្សា​ភិ​បាល​នេះ សម្រេច​បាន​៖ – អនុម័ត​លើ​កា រ​កំណត់​អាទិភាព​ឡើង​វិញ​នៃ​កម្មវិធី​ដំណាក់កាល​ទី​២ – អនុម័ត​ផែនការ​យុ ទ្ធ​សាស្ត្រ​ទំនាក់ទំនង – ពិភាក្សា​លើក​ដំបូង​ពី​ជំហាន​បន្ទាប់​របស់​កម្មវិធី ដែល​ជា​ដំណាក់ កាល​ទី​៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ