ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់រថយន្តចង្កូតស្តាំបារម្ភ សមត្ថកិច្ចចុះរឹបអូសឡានយកកម្ទេចចោល

1 ឆ្នាំ មុន

បុរស​ម្នាក់​បាន​ត្អូញ​ពី​ការ​ដែល​គ្មាន​ប្រាក់​យក​រថយន្ត​ចង្កូត​ស្តាំ​របស់​ខ្លួន​ទៅ​ប្តូរ​ចង្កូត​មក​ឆ្វេង និង​បង់ពន្ធ​នាំ​ចូល ។ បុរស​ម្ចាស់​រថយន្ត​ធន់​ធំ​នោះ​បាន​និយាយ​ថា ថ្ងៃ​ទី​១ កក្កដា​ឆ្នាំ​២០២២​នេះ ជា​ថ្ងៃ​ដែល​អាជ្ញាធរ​ផ្តើម​អនុវត្ត​ច្បាប់​លើ​រថយន្ត​គ្មាន​ពន្ធ និង​រថយន្ត​ចង្កូត​ស្តាំ ។ តាម​បុរស​នោះ​ការ​កែ​ចង្កូត​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ…

បុរស​ម្នាក់​បាន​ត្អូញ​ពី​ការ​ដែល​គ្មាន​ប្រាក់​យក​រថយន្ត​ចង្កូត​ស្តាំ​របស់​ខ្លួន​ទៅ​ប្តូរ​ចង្កូត​មក​ឆ្វេង និង​បង់ពន្ធ​នាំ​ចូល ។ បុរស​ម្ចាស់​រថយន្ត​ធន់​ធំ​នោះ​បាន​និយាយ​ថា ថ្ងៃ​ទី​១ កក្កដា​ឆ្នាំ​២០២២​នេះ ជា​ថ្ងៃ​ដែល​អាជ្ញាធរ​ផ្តើម​អនុវត្ត​ច្បាប់​លើ​រថយន្ត​គ្មាន​ពន្ធ និង​រថយន្ត​ចង្កូត​ស្តាំ ។

តាម​បុរស​នោះ​ការ​កែ​ចង្កូត​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៣​ពាន់​ដុល្លារ ហើយ​ការ​បង់ពន្ធ​ត្រូវ​ចំណាយ​៣​ពាន់​ដុល្លារ​ទៀត ។ ដូច្នេះ​លោក​គ្មាន​ប្រាក់​ទាំងនោះ​ឡើយ​ថវិកា​រកបាន គ្រាន់តែ​បាន​បង់​បំណុល​ធនាគារ​ប៉ុណ្ណោះ ។ ដូច្នេះ​មាន​តែ​លាង​រថយន្ត​ទុក​មិន​បើកបរ​ធ្វើ​អាជីវកម្ម​មួយ​រយៈ​សិន និង​ស្នើ​សុំ​សមត្ថកិច្ច​បន្ធូរបន្ថយ​ការ​អនុវត្ត​ច្បាប់​ប៉ុណ្ណោះ ។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​កំណត់​ឱ​សាទ​វាទ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​ដែល​ពុំ​ទាន់​បង់ពន្ធ និង​រថយន្ត​ចង្កូត​ស្តាំ​មិន​ទាន់​កែ​ចង្កូត​ត្រូវ​បំពេញ​កាតព្វកិច្ច​រួចរាល់​មុន​ថ្ងៃ​កំណត់ ។ សេចក្តី​ប្រកាស​បញ្ជាក់​ថា ចំពោះ​រថយន្ត​ចង្កូត​ស្តាំ​មិន​បាន​កែ​ចង្កូត​ហើយ​គ្មាន​ពន្ធ​នោះ សមត្ថកិច្ច​នឹង​ដោះ​គ្រឿងបន្លាស ឬ​ធ្វើការ​កម្ទេច​ចោល​តែ​ម្តង ។

គិត​ចាប់ពី​ថ្ងៃ​បើក​យុទ្ធនាការ នា​ដើមខែ​កញ្ញា ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២២ នេះ​មាន​រថយន្ត​ចំនួន​៦៩២២​គ្រឿង ក្នុង​នោះ​ចង្កូត​ឆ្វេង​ចំនួន ២៣៣២​គ្រឿង ចង្កូត​ស្ដាំ​បាន​កែ​ចង្កូត​ទៅ​ឆ្វេង​រួច​ចំនួន​២៣៥៨ គ្រឿង និង​រថយន្ត​ចង្កូត​ស្ដាំ​នៅ​សល់​រង់ចាំ​កែ​ចង្កូត​ទៅ​ឆ្វេង​ចំនួន ២២៣២ គ្រឿង ត្រូវ​បាន​ម្ចាស់​នាំ​យក​មក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​រួច​ហើយ ។

បើ​តាម​ស្ថាប័ន​គយ និង​រដ្ឋាករ ការ​ប្រមូល​ពន្ធ​អាករ​ពី​រថយន្ត​ខាងលើ​បាន​ថវិកា​សរុប​ប្រមាណ ៥៩.៣៧ លាន​ដុល្លារ ។ អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​អំពាវនាវ​ដល់​សាធារណជន ជា​ពិសេស​ម្ចាស់ និង​អ្នកកាន់កាប់​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុង​ប្រទេស​ដែល​ពុំ​ទាន់​ចូល​មក​បង់ពន្ធ​អាករ​ឱ្យ​រួសរាន់​ចូល​មក​បំពេញ​កាតព្វកិច្ច​ពន្ធ​អាករ​នាំ​ចូល​ឱ្យ​បាន​មុន​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ។

ក្រោយ​ថ្ងៃ​ឱសានវាទ​នេះ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នឹង​អនុវត្ត​វិធានការ​បង្ក្រាប​រថយន្ត​គ្មាន​ពន្ធ និង​អាករ​យ៉ាង​តឹង​រឹង និង​សកម្ម​នៅ​ទូ​ទាំង​ប្រទេស​ដោយ​គ្មាន​ការ​ពន្យារពេល​ឡើយ ។ បន្ទាប់​ពី​បង្ក្រាប​បាន​រថយន្ត​ចង្កូត​ឆ្វេង​តម្រូវ​ឱ្យ​បង់ពន្ធ និង​អាករ និង​ពិន័យ​ផ្សេង​ៗ​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ដោយ​គ្មាន​ការ​អនុគ្រោះ ហើយ​រថយន្ត​ចង្កូត​ស្តាំ​ជា​កម្មវត្ថុ​នៃ​ការ​ដោះ​បំបែក​ជា​គ្រឿងបន្លាស់ ឬ​កម្ទេច​ចោល​ស្រប​តាម​ខ្លឹមសារ​សេចក្តីជូនដំណឹង​លេខ ៤៨២​ស​ជ​ណ​.​ហ​ធ ដែល​នៅ​ជា​ធរមាន ។ មិន​មាន​មាន​តែ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​ខាងលើ​ដែល​បាន​ថត​វី​ដេ​អូ​ត្អូញ​ជា​សាធារណ​ថា គ្មាន​លទ្ធភាព​បង់ពន្ធ និង​កែ​ចង្កូត​នោះ​ទេ កន្លង​មក​មាន​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​មួយ​ចំនួន​បាន​ប្រមូលផ្តុំ សូម​ឲ្យ​សមត្ថកិច្ច​បន្ធូរបន្ថយ​ករណី​បង់ពន្ធ​អាករ និង​កែ​ចង្កូត​នេះ​ដែរ ។ រថយន្ត​ចង្កូត​ស្តាំ​ធ្វើ​ចរាចរណ៍​នៅ​កម្ពុជា​ខុស និង​ច្បាប់ ហើយ​រថយន្ត​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ។ ចំណែក​ការ​គេច​មិន​បង់​ធ្វើ​ឲ្យ​រដ្ឋ​បាត់​ចំណូល​ផង​ដែរ ។

តាម​រយៈ​វី​ដេ​អូ​ប្រមាណ​៣​នាទី​នោះ ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​ធន់​ធំ​រូប​នោះ​ថា ខ្លួន​លាង​រថយន្ត​ទុក​ផ្អាក​ធ្វើ​អាជីវកម្ម​មួយ​រយៈ ដើម្បី​កុំ​ឲ្យ​សមត្ថកិច្ច​រឹម​អូស​រថយន្ត​ខ្លួន ។ ទោះ​យ៉ាងណា​រូបគេ​នៅ​តែ​បារម្ភ ខ្លាច​សមត្ថកិច្ច​ចុះ​មក​រឹបអូស​រថយន្ត​ខ្លួន​ទៅ​កម្ទេច​ចោល ទោះបី​មិន​បើកបរ​ក្តី​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ