ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម្មយាត្រា៥០០គីឡូកាត់ព្រៃភ្នំ ឆ្លងទឹក ដើម្បីបរិស្ថាន

1 ឆ្នាំ មុន

ធម្ម​យាត្រា​ប្រចាំឆ្នាំ​ដែល​ត្រូវ​និមន្ត និង​ដើរ​កាត់​ព្រៃ​ភ្នំ ឆ្លង​ទឹក ដើម្បី​ចូលរួម​សកម្មភាព​ការពារ​ព្រៃឈើ និង​ការ​បណ្តុះ​គំនិត​ស្រឡាញ់​ធម្មជាតិ ក្រោម​ប្រធានបទ «​ព្រះពុទ្ធ​សាសនា និង​ធម្មជាតិ​បាន​បញ្ចប់​ដោយ​ជោគជ័យ ។ ធម្ម​យាត្រា​នេះ…

ធម្ម​យាត្រា​ប្រចាំឆ្នាំ​ដែល​ត្រូវ​និមន្ត និង​ដើរ​កាត់​ព្រៃ​ភ្នំ ឆ្លង​ទឹក ដើម្បី​ចូលរួម​សកម្មភាព​ការពារ​ព្រៃឈើ និង​ការ​បណ្តុះ​គំនិត​ស្រឡាញ់​ធម្មជាតិ ក្រោម​ប្រធានបទ «​ព្រះពុទ្ធ​សាសនា និង​ធម្មជាតិ​បាន​បញ្ចប់​ដោយ​ជោគជ័យ ។

ធម្ម​យាត្រា​នេះ ដឹកនាំ​ដោយ ព្រះ​មុនី​កោសល​បណ្ឌិត យ៉​ន សេង​យៀ​ត ព្រះ​បាឡាត​គណ​រាជធានី​ភ្នំពេញ និង​សាកល​វិទ្យា​ធិ​ការ​រង​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ ។

ធម្ម​យាត្រា​ឲ្យ​បាន​៥០០​គីឡូម៉ែត្រ​នេះ ធ្វើ​ឡើង​ច្រើន​លើក បាន​បាប់​ផ្តើម កាលពី​២៣ ខែធ្នូ ឆ្នាំ​២០២១ ។ ធម្ម​យា​ត្រកាល​លើក​ទី​១​នេះ​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ ដោយ​មាន​ព្រះសង្ឃ និង​គ្រ​ហត្ថ​ចំនួន​៦៨​អង្គ និង​នាក់​បាន​ចូលរួម ។

ធម្ម​យាត្រា​នា​ពេល​នោះ​ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ បាន​និមន្ត​ឆ្លងកាត់​ទឹកអូរ និង​កាត់​ព្រៃ ពិសេស​ត្រូវ​និមន្ត​និង​ធ្វើ​ដំណើរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​មាន​កម្ពស់​១ ៨១៣​ម៉ែត្រ ។ ធម្ម​យាត្រា​លើក​ទី​២ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយ​ត្រូវ​និមន្ត និង​ធ្វើ​ដំណើរ​ឆ្លងកាត់ ភ្នំ​ខ្នង​ផ្សា ខ្នង​ក្រពើ រូង​ច្រនៀង ល្អាង​ក្រហម ល្អាង​៦០​ម៉ែត្រ ល្អាង​ខៀវ ក្នុង​ខេត្តកំពង់ស្ពឺ និង​កោះកុង ដោយ​មាន​អ្នកចូលរួម​ចំនួន​១០៧ អង្គ​-​នាក់ ។ ធម្ម​យាត្រា​ពេល​នោះ មាន​ព្រះសង្ឃ​ចំនួន​៥៦​ព្រះ​អង្គ និង​គ្រហស្ថ ចំនួន​៥១​នាក់ ចូលរួម​ដោយ​និមន្ត​ធ្វើ​ដំណើរ​ថ្មើរជើង​ក្នុង​រយៈផ្លូវ​៧០​គីឡូម៉ែត្រ ។

ធម្ម​យាត្រា ព្រះពុទ្ធ​សាសនា និង​បរិស្ថាន លោក​ទី​៣ មាន​ព្រះសង្ឃ និង​គ្រ​ហត្ថ​ចំនួន​៣០​អង្គ​នាក់​ចូលរួម ។ ធម្ម​យាត្រា​នេះ​បាន​ធ្វើ​ដំណើរ​កាត់​ជួរ​ភ្នំក្រវាញ​ខេត្តកំពង់ស្ពឺ និង​ខេត្តពោធិ៍សាត់​ក្នុង​ចម្ងាយ​ផ្លូវ​២៦៥​គីឡូ ដោយ​បាន​ធ្វើ​ដំណើរ រយៈពេល​១៩​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៦ ដល់​២៥ មិថុនា ឆ្នាំ​២០២២ ដើម្បី​គម្រប់​ចំនួន​៥០០​គីឡូម៉ែត្រ ។

ព្រះ​មុនី​កោសល បណ្ឌិត យ៉​ន សេង​យៀ​ត បាន​មាន​សង្ឃ​ដិ​កា​ថា ធម្ម​យាត្រា​នេះ​ធ្វើ​ឡើង​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ព្រៃឈើ និង​ជា​ការ​ចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ថែរក្សា និង​អភិរក្ស​ព្រៃឈើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ